EPISODE 16 ចម្លើយដែលវិជ្ជាមាន

154 34 4
                                        

ដោយសារតែថេយ៉ុងបានបើកបាស់ចម្រៀងចោលពេញមួយយប់ធ្វើអោយជុងហ្គុកមិនអាចគេងលក់ឡើង ស្ទើរអោយនាយបញ្ឈរភ្នែកទល់ភ្លឺទៅហើយ ប៉ុន្តែចំណែកថេយ៉ុងវិញគេបែរជាគេងពាក់កាសយ៉ាងមានក្តីសុខទៅវិញ។ ដោយសារអត់ទ្រាំមិនបាននាយក្រាស់ក៏បានចុះមកខាងក្រោមផ្ទះហើយបានចូលគេងនៅក្នុងឡានជំនួសវិញរហូតទល់ភ្លឺ៖

ស្អែកឡើងថេយ៉ុងក្រោកមកជាមួយភាពស្រស់ស្រាយ នាយញញឹមទទួលថ្ងៃថ្មីយ៉ាងមានក្តីសុខព្រោះកាលពីយប់មិញគេច្បាស់ក្នុងចិត្តថានាយក្រាស់នឹងមិនបានគេងឡើយ។ ក្រោយរៀបចំខ្លួនរួចក៏កាន់កាបូបរបស់ខ្លួនដើរចុះទៅខាងក្រោមស្រាប់តែបានឃើញជុងហ្គុកដើរចូលមកក្នុងផ្ទះជាមួយសភាពពិបាកមើលជាខ្លាំង

«អ៊ៅលោកប្តីកើតអី ភ្នែកស្លក់ម្ល៉េះ»គេសួរឌឺដងទៅកាន់នាងកំលោះជាមួួយស្នាមញញឹមចំអកព្រោះតែភ្នែកនាយក្រាស់ឡើងខ្មៅដូចមនុស្សមិនបានដេកពួក ហើយមិនបាច់មើលសក់ក្បាលទេ

«ផ្ញើទុកសិនចុះ»ដោយមិនចង់តពាក្យជាមួយរាងតូចម្យ៉ាងយប់មិញនាយមិនបានគេចធ្វើអោយឈឺក្បាលសុីសុឺក្នុងខ្លួន ក៏សុខចិត្តតបតតាមក្រសែរភ្នែកជំនួសមុននឹងឡើងទៅបន្ទប់នាយវិញបាត់ធ្វើអោយថេយ៉ុងសើចឡើងកក្អឹក

«ហ្ហាស ហ្ហាស សមចិត្តដល់ហើយវើយ»គេសើចឌឺនាយមួយទំហឹងមុននឹងចេញទៅធ្វើការ នេះហើយលិទ្ធចង់ខ្លាំងជាមួយថេយ៉ុងអេរីស អោយសមមុខចុះ

ជុងហ្គុកវិញគេបាក់តែម្តងគ្រាន់តែមកដល់បន្ទប់គឺបម្រាស់ខ្លួនគេងទៅលើពូក ព្រោះយប់មិញនាយគេងបានតែពីរម៉ោងប៉ុណ្ណោះ

«បើនៅតែបែបនេះយើងអាចរស់មិនដល់អាយុ៤០ឆ្នាំទេមើលទៅ»នាយមិនដឹងថាត្រូវចាត់ការណ៍ជាមួយថេយ៍បែបណាល្អឡើយ ព្រោះថេយ៉ុងម្នាក់នេះសាហាវលើសពីការរំពឹងទុក គេចង់តែស្ទះខ្យល់ស្លាប់ម្តងៗទេលោកអើយ

ក្រឡែកមកមើលនៅឯភូមិគ្រឹះធំរបស់ត្រកូលឡរ៉ែលឯណ្ណេះវិញ​លោកដេនជាមួយភរិយាកំពុងតែអង្គុយពិភាក្សាគ្នា អំពីរឿងរបស់ថេយ៉ុងនិងជុងហ្គុកព្រោះ

«បងគិតថាកូនជុងនិងកូនថេយ៍ពិតជាត្រូវគ្នាវិញមែនហ្ហេស»អ្នកស្រីនីហ្សាបានសួរទៅស្វាមីព្រោះបន្ទាប់ពីពួកគាត់បានជួបជាមួយកូនៗកាលពីម្សិលមិញហើយអោយពួកគាត់សង្ស័យយបន្តិចជាមួយរឹកពាររបស់ពួកគេទាំងពីរ

𝐇𝐀𝐓𝐄 & 𝐌𝐈𝐍𝐄Место, где живут истории. Откройте их для себя