«ទ្រង់..ទ្រង់ផ្ទុំទីនេះដែរឬ?» សម្លេងញ័រជាមួយការរដាក់រដុប ដៃស្រឡូនត្រកួតចូលគ្នារបៀបមនុស្សគ្មានផាសុខភាព
«ត្រូវហើយ បើមិនផ្ទុំទីនេះតើអោយយើងទៅផ្ទុំទីណា»ទ្វារបានបិទ ជីមីនកាន់តែបុកពោះខ្លួនឡើង ខណះដែលអធិរាជឈានជើងចូលមកអោយគេខិតថយភ្លាម
បបូរមាត់តូចៗខ្ជឹបចូលគ្នា ជាពិសេសខួរក្បាលបានគិតទៅដល់ស្នាមថើបនិងការអោបរបស់អធិរាជមកលើគេ អោយគេព្រឺសម្បុរខ្ញាក រហ័សគេចទៅម្ខាងអង្គុយពីមុខតុ ឆ្ងាយពីអធិរាជប្រៀបដូចកំពុងគេចកុំអោយអធិរាជបានក្បែរកាយគេអ៊ីចឹង
«ទ្រង់មិនផ្ទុំទេឬ?»
«មិន..មិនងងុយទេ»
«អ៊ីចឹង កំដរយើងសោយសុរាបន្តិចទៅ» ដោយសារទ្រង់បានអោយអ្នកបម្រើរៀបចំសុរានៅលើតុស្រាប់ ក៏យាងទៅប្រថាប់ទល់មុខជីមីន នាយតូចសរភ្នែកកាន់តែប្រហោងពោះ ។
«ខ្ញុំ..ខ្ញុំដូចគេងងុយ អ៊ីចឹងខ្ញុំទៅផ្ទុំហើយ»មនុស្សកំពុងតែអៀន សុខៗក៏អោយមកអង្គុយទល់មុខគ្នាដូច្នោះគេធ្វើមិនបានទេ ក៏ស្ទុះក្រោកដើរយ៉ាងលឿនបម្រាស់ខ្លួនគេង អោយអធិរាជជ្រួញចិញ្ចើមមិនយល់ក្នុងព្រះទ័យ ម្តេចមហេសី ហាក់វិបល្លាសភ្លាមៗ មុននេះថាមិនទាន់ចង់ផ្ទុំតែឥឡូវក៏ប្រែទៅហើយ ប៉ុន្តែទ្រង់ក៏មិនបានសួរនាំអ្វីដែរ។
ជីមីនប្រឹងធ្មិចភ្នែក អោបខ្លួនរុំភួយយ៉ាងជិត ហើយបានលួចបើកភ្នែកម្តងៗមើលផែនខ្នងអធិរាជដែលប្រថាប់សោយសុរារបស់ទ្រង់ ក្នុងចិត្តគេពេលនេះស្របូកស្របល់ វិលវល់អស់ហើយ មិនដឹងថាអារម្មណ៍នេះយ៉ាងម៉េចទេ រសាប់រសល់នៅមិនសុខសោះ។
អធិរាជវិញទ្រង់សោយសុរារួចក៏បានមកផ្ទុំក្បែរគ្នាជាមួយរាងតូច ប៉ុន្តែទ្រង់ពុំហ៊ានរំខានមហេសីទ្រង់ឡើយបានត្រឹមមើលមុខគេបន្តិចហើយញញឹម ត្បិតដឹងច្បាស់ក្នុងព្រះទ័យថាជីមីនកំពុងតែអៀនព្រោះការថើបរបស់ទ្រង់នាពេលនោះ ហើយដោយសារជាតិសុរាផងក៏ផ្ទុំលង់លក់ទៅ។
ព្រឹកថ្ងៃថ្មី*
សូរិយារះខ្ពស់ ជាមួយរស្មីពណ៍មាសយ៉ាងចែងចាំង ដាស់អស់សព្វមនុស្សម្នាអោយក្រោកពីដំណេក ខណះដែលនៅឯដេសុីរៀឯណ្ណេះវិញ ក្នុងដំណាក់ស្នំនីងមានរបស់របរធ្លាក់រាយយ៉ាងរប៉ាត់រប៉ាយ ហាក់បីបានត្រូវនរណាម្នាក់ទាញកម្ទេចចុះ
YOU ARE READING
[𝐖𝐡𝐞𝐧 𝐓𝐡𝐞 𝐋𝐮𝐧𝐚𝐫 𝐄𝐜𝐥𝐢𝐩𝐬𝐞]
Romanceពេលដែលចន្ទគ្រាសជាពេលដែលខ្ញុំបានឆ្លងទៅកាន់ភពណាមិនដឹង ដែលទីនោះគេហៅថា ដេសុីរៀ ជានរគបុរាណធំមួយ ហើយខ្ញុំបានជួបជាមួយអធិរាជនរគនោះមានឈ្មោះថា យ៉ុនហ្គី អេនស្ទូរីស។ តួឯក : យ៉ុនហ្គី អេនស្ទូរីស x ជីមីន អេរ៉ូ សរសេរដោយ ស្កាយ៍
EPISODE 30 បរបាញ់សត្វ
Start from the beginning
![[𝐖𝐡𝐞𝐧 𝐓𝐡𝐞 𝐋𝐮𝐧𝐚𝐫 𝐄𝐜𝐥𝐢𝐩𝐬𝐞]](https://img.wattpad.com/cover/401774741-64-k148104.jpg)