End Part ✨

Mulai dari awal
                                        

<< ដល់ហើយ..ចាំយើងស្រាយភ្នែកឲ្យ
ឯង >> បន្ទាប់ពីស្រាយភ្នែកហើយ អ្វី
ដែលធ្វើឲ្យBeomgyuភ្ញាក់ផ្អើលគឺវត្ត
មានរបស់Yeonjun កំពុងលូតជង្គង់
អង្គុយនៅចំពោះមុខខ្លួន ថែមទាំងមាន
ប្រអប់ចិញ្ចៀនពណ៌សរ នឹងចិញ្ចៀនមួយវង់នៅក្នុងដៃរបស់នាយ បើកចាំទទួលម្រៀមដៃនាងរបស់នាយតូច។

<< នេះ..នេះ..មានរឿងអីហ្នឹង? >>
ទឹកភ្នែករលីងរលោងរកធ្វើអ្វីមិនត្រូវ។

<< Beomgyu រៀបការជាមួយបងទៅណា បងសន្យាមិនឲ្យអូនរងទុក្ខនិង
ជួបរឿងឈឺចាប់ម្ដងទៀតទេ ហើយបង
ក៏បានសន្យាជាមួយប៉ាម៉ាក់ដែលថានឹង មើលថែអូនឲ្យបានល្អ >> Yeonjun
មានសម្លៀកបំពាក់ឈុតជាគូរជាមួយ
Beomgyu។ កែវភ្នែកសម្លឹងមើល
នាយតូចយ៉ាងកក់ក្ដៅ។

<< ហ្ហឹក... >> ជំនួសឲ្យការនិយាយ
នាយតូចងក់ក្បាលយល់ព្រមជាមួយ
រាងក្រាស់ទាំងរំភើប។

<< ..... >> Yeonjun ញញឹមហើយ
ប្រញាប់បំពាក់ចិញ្ចៀនអោយនាយតូច
យ៉ាងរហ័ស។

<< អាJunហា៎!! យើងឈរចាំមើលពួក
ឯងថើបគ្នាឡើងរោយជើងហើយនៀក
ឆាប់ឡើង >>

<< ថើបទៅៗៗ >> សម្លេងបង្ខំឲ្យថើប
គ្នាបានលាន់លឺរំពោង។ ពួកគេទាំងពីរ
សម្លឹងមើលមុខគ្នាញញឹមទាំងអៀន។
ពេលនោះរាងក្រាស់ផ្ដើមក៏បានចាប់
ទាញកញ្ចឹងក.នាយតូចយកមកថើប
បំបិទមាត់។ ការថើបដ៏ផ្អែមល្ហែមធ្វើឲ្យ
ស្នេហារបស់ពួកគេកាន់តែស្រឡាញ់គ្នា
កើនឡើងមួយកម្រិតទៀត។

ក្រឡេកមកមើលNi-KiនិងSunoo
វិញ។ Sunooកំពុងតែឈរកាន់កែវទឹកក្រូចមើលទៅគូរស្នែហ៍ខាងមុខ។
ស្រាប់តែពេលនោះNi-Kiអើតក.ចេញ
មកពីខាងក្រោយ ហើយចោទសួរខ្លួន។

<< ពេលណាដល់វេនពួកយើងម្ដងទៅ? >>

<< ឯងនិងយាយអី? យើងមិនដែលស្គាល់ឯងទេ ទៅរកKomiរបស់ឯងទៅ! >> Sunoo សម្លក់មុខនាយ។

<< យើងសួរមែនទេនណា..តែឯងប្រច័ណ្ឌយើងជាមួយនាងមែនទេ >>

<< យើងមិនដឹងទេស៎! ចេញយើងទៅ
យកទឹកក្រូចថែម >> Sunooដើរគេច
ចេញពីនាយទាំងមុខក្រហម។

<< ប៉ុន្តែកែវទឹកក្រូចរបស់ឯងនៅឡើង
ពេញហើយតើ..អេ! ឯងអៀនយើងមែនទេហាស៎? >> ដឹងហើយលឺហើយ
ថាសមីខ្លួនគេកំពុងតែអៀននឹងពាក្យ
សម្ដីខ្លួន ហើយនៅមកនិយាយញ៉ោះ
បន្ថែមទៀត។
_____________________________

Kamu telah mencapai bab terakhir yang dipublikasikan.

⏰ Terakhir diperbarui: Nov 22 ⏰

Tambahkan cerita ini ke Perpustakaan untuk mendapatkan notifikasi saat ada bab baru!

 𝚂𝚎𝚌𝚛𝚎𝚝 𝙿𝚘𝚕𝚒𝚌𝚎 [ ចប់ ]Tempat cerita menjadi hidup. Temukan sekarang