Part 6: ត្រូវទឹកភ្លៀង មិនមែនគ្រាប់បែក

283 28 0
                                        

<< លោកគ្មានថ្ងៃបានធ្វើម្ចាស់ជីវិតខ្ញុំទេ
ចាំមើលទៅ!! >> នាងតូចដាក់ក្រដាស់
មួយទំហឹង លឺសូរតែផាំង!! រួចក៏ដើរ
ចេញទៅវិញទាំងខឹង។ ដើរបានបន្តិច
Yeonjunក៏បានស្រែកឃាត់។

<< ឆាប់ប្រញាប់ទៅណា? មកសុីញ៉េ
ក្រដាស់សិន >> នាយអង្គុយសើច
Beomgyuបែបចម្អក។

<< អ្ហើយ!! ដឹងហើយ អម្បាញ់មិញ
ខ្ញុំគ្រាន់តែសាកដើរចេញទេតើ >>
Beomgyuធ្វើជានិយាយបង្វែរ ព្រោះខំដើរចេញទៅយ៉ាងឡូយ ភ្លេចថាខ្លួនមិនទាន់សុីញ៉េក្រដាស់រួចផង។

ផាំង*

ក្រោយសុីញ៉េឲ្យនាយរួចBeomgyu
ដាក់ប៊ិចលើតុមួយទំហឹងម្ដងទៀត។
លើកនេះដើរចេញទៅយ៉ាងលូយ។

ពេលមកដល់ខាងក្រៅ Beomgyu
ក្រឡេកមើលនៅជិតមាត់ទ្វារឃើញ
Dojunកំពុងឈរមើលមកកាន់ខ្លួនក៏
បានស្រែកឲ្យនាយម្នាក់ទៀត។

<< មើលស្អី?!! ទាំងចៅហ្វាយ ទាំងកូន
ចៅ ព្រួតគ្នាធ្វើបាបយើង >> ថារួច
Beomgyuដើរទៅទាំងខឹង។ចំណែក
Dojunវិញឈរគាំង គេមិនដឹងអីផង
មកសម្លុតឲ្យគេ។

<< កាចបោះគេវើយ!! >> នាយលាន់
មាត់ រួចក៏បានដើរចូលទៅកន្លែង
Yeonjunនៅខាងក្នុង។

_____________________________

មកដល់ខាងក្នុងDojunដើរទៅជិត
Yeonjunទាំងឆ្ងល់។

<< Boss តើអម្បាញ់មិញមានរឿងអី
ទៅបាទ មើលទៅអាល្អិតម្នាក់នោះដូច
ជាខឹងខ្លាំងណាស់ >>

<< ទៅជាន់ប៉េអ្នកណាទេដឹង ឯងឆាប់
ទៅរៀបឡានទៅ យើងនទៅផ្ទះ >>
Yeonjunនាយអង្គុយញញឹមចុងមាត់
សម្លឹងមើលទៅកាន់ក្រដាស់ដែលនាយតូចសុីញ៉ែអម្បាញ់មិញ។

<< បាទBoss >> Dojunដើរចេញ
ទៅទាំងអេះក្បាល ធ្វើមុខឆ្ងល់។

Skip

<< Jaeyun ថ្មើរណាឯងមកផ្ទះហ្នឹង?
រឺមួយយប់នេះឯងគេងនៅហាង? >>
Beomgyuមកដល់ផ្ទះមិនឃើញ
Jaeyunក៏ខលទៅសួរទាំងបារម្ភ ណា
មួយនៅខាងក្រៅ មេឃកំពុងភ្លៀងផ្គរផង។

<< យើងកំពុងនៅតាមផ្លូវបន្តិចទៅ
ដល់ហើយ រួចចុះឯងមកពីធ្វើការលឿន
ម្ល៉េះ? >> Jaeyunអង្គុយនៅចំណត
ឡាននិយាយទូរស័ព្ទសិន ព្រោះកំពុង
ភ្លៀងទើបចង់នៅឲ្យរាំងសិន។

 𝚂𝚎𝚌𝚛𝚎𝚝 𝙿𝚘𝚕𝚒𝚌𝚎 [ ចប់ ]Where stories live. Discover now