<< រឿងអី? >> រាងក្រាស់ផ្ទៀង
ត្រចៀកចាំស្ដាប់ ព្រោះនាយឆ្ងល់ថានៅ
មានរឿងអីទៀតដែលនាយមិនដឹង។
<< គឺ...ខ្ញុំជា...ប៉ូល...>> គ្រឺង* គ្រឺង*
មិនទាន់និយាយចប់ផង ក៏បានលឺ
ទូរស័ព្ទរបស់Yeonjunរោទ៍ឡើង។
<< យើងលើកទូរស័ព្ទ ឯងដេកសិន
ទៅ >> ថារួចនាយដាក់Beomgyu
ឲ្យគេងស្រួលបួល រួចដើរទៅលើក
ទូរស័ព្ទ។
<< យ៉ាងមិចហើយ? >>
<< Boss ពេលនេះទំនិញរបស់យើង
ដូចជាពួកវាដឹងហេតុការណ៍មុន ទើប បានជាដឹកមិនដល់គោលដៅ ប៉ុន្តែគ្មាន
ការខូចខាតអីទេ ពួកវាគ្រាន់តែរារាំង ដើម្បីឲ្យយើងខាងពេលប៉ុណ្ណោះ >>
Dojunសម្លេងត្រហេបត្រហប ដូចជា
ហត់ណាស់អញ្ចឹង។
<< រួចចុះពេលនេះឯងនៅឯណា? >>
<< គឺ..ខ្ញុំនៅកន្លែងរបស់Siwoo
ទាន >>
<< អឺ! ឯងនៅទីហ្នឹងសិនហើយ ថ្ងៃ
ស្អែកចាំចាត់ការបន្តទៀត >>
<< បាទBoss >> និយាយគ្នារួចអ្នក
ទាំងពីរក៏បានបិទទូរស័ព្ទរៀងខ្លួន។
<< អ្នកណាប្រហឺន ហ៊ានមករារាំងការងារយើង!! >> Yeonjunឈរក្ដាប់ដៃបញ្ចេញកំហឹង ព្រោះការងារនាយរបស់នាយអ្នកណារារាំង គឺរស់
មិនបានស្រួសទេ។ រវល់តែនិយាយ
នាយក៏ក្រឡេកទៅមើលនាយតូចនៅ
ខាងក្រោយវិញ ឃើញថាគេងស្តិបាត់ទៅហើយ មិនទាន់ហ្នឹងដឹងរឿងសម្ងាត់
មួយទៀតផង។
<< ហុឹស! ដេកឲ្យឆ្អែតទៅ ស្អែកនេះ
ឯងត្រូវមានរឿងដោះស្រាយជាមួយ
យើង >> នាយឈរញញឹមចុងមាត់
មើលទៅនាយតូចដែលស្រវឹង គេង
លក់យ៉ាងស្កប់ស្កល់ នៅលើគ្រែក៏ធំពណ៌ខ្មៅក្រឹបរបស់នាយ។
Skip
ក្រឡេកមកមើលNi-KiនិងYunsu
Sunooឯនេះវិញ កំពុងតែដើរតាមផ្លូវ
ជាមួយគ្នាដើម្បីទៅផ្ទះ។
<< ឯងគិតច្បាស់ហើយហេស៎ ថាចង់
ទៅគេងផ្ទះរបស់អាKi? >> Yunsu
ដើរបណ្ដើរងាកសួរSunooបណ្ដើរ។
<< ហឹុស! ក្រែងទើបតែនិយាយថាមិនឲ្យយើងចេះដឹងរឿងឯងតើហ្អីកាលពី
ព្រឹកមិញ? >> Ni-Kiហួសចិត្តហ្នឹង
Sunoo ពេលខ្លះស្លូតក៏ស្លូត បើពេល
ខ្លះវិញទៀតកាចដូចខ្លាអញ្ចឹង តាម
អារម្មណ៍មិនត្រូវទេ។
YOU ARE READING
𝚂𝚎𝚌𝚛𝚎𝚝 𝙿𝚘𝚕𝚒𝚌𝚎 [ ចប់ ]
Randomខ្ញុំចូលមកក្នុងជីវិតរបស់គេ ក៏ព្រោះតែការងារប៉ុណ្ណោះ។ ប៉ុន្តែហេតុអីខ្ញុំចេះតែមានអារម្មណ៍ប្រច័ណ្ឌគេទៅវិញ? ពេលដែលឃើញគេនៅជាមួយអ្នកផ្សេង។
![𝚂𝚎𝚌𝚛𝚎𝚝 𝙿𝚘𝚕𝚒𝚌𝚎 [ ចប់ ]](https://img.wattpad.com/cover/367687695-64-k139164.jpg)