<< អួយ...Sunghoon ទោះញញឹម
តែបន្តិច មើលទៅក៏សង្ហារខ្លាំងដែរ >>
Jaeyunនឹកគិតក្នុងចិត្ត ទាំងញញឹម
ធ្វើភ្នែកភ្នែកព្រិចខ្ញាំៗដាក់នាយ។
<< ចុះឈ្មោះរបស់ឯង? >>
SunghoonឃើញJaeyunអង្គុយ
ភ្លឹកមើលមកកាន់នាយពេក ទើបសួរ
ដើម្បីបន្លប់។
<< អ.អ៎រ ខ្ញុំឈ្មោះJaeyun >>
Jaeyun ភ្ញាក់ពីភ្លឹកវិញ ឆ្លើយយ៉ាង
រដិបរដុប។
<< Jaeyun? ស្មានតែប្រាប់ថាឈ្មោះ
Jakeទេតើ >> Sunghoonគិតទាំង
អស់សំណើចក្នុងចិត្ត។រួចនាយនិយាយ
បន្តទៀត
<< បើអស់អីហើយ ឯងអាចយក
Laylaទៅផ្ទះបានហើយ >>
<< Aw! ក្រែងលោកប្រាប់ថាចង់ចិញ្ចឹមវាមិនអញ្ចឹង? ទុកLaylaនៅផ្ទះ
របស់លោកទីនេះហើយ ចាំពេលទំនេរ
ខ្ញុំឈានមកលេង ព្រោះថាបើទុកនៅ
ផ្ទះរបស់ខ្ញុំ ប្រហែលជាគ្មានពេលមើល
ថែវាទេ >>
<< យើងក៏គ្មាន.... >> Sunghoon
ហើបមាត់និយាយមិនទាន់ចប់ផង តែក៏ត្រូវJaeyunនិយាយកាត់។
<< មិនអីទេ ខ្ញុំជឿថាលោកនឹងអាច
មើលថែវាបាន ឥឡូវគិតអញ្ចេះចុះ
Laylaជារបស់ខ្ញុំពាក់កណ្ដាល ហើយ
ជារបស់លោកពាក់កណ្ដាល ដូច្នេះ
ហើយយើងមើលថែវាជាមួយគ្នាទៅ
ណាមួយផ្ទះរបស់យើងក៏នៅជិតគ្នាដែល លោកយល់ស្របទេ? >>
Jaeyunលើកចិញ្ចើមសួរនាយ ជា
មួយស្នាមញញឹមរងចាំចម្លើយ។
<< អ.អឹម >> នាយស្ទាក់ស្ទើរនិង
ឆ្លើយ ព្រោះតាំងពីដឹងក្ដីមកនាយមិន
ដែលជួបមនុស្សណា មានចរឹកដូច
Jaeyunអញ្ចឹងទេ។រុសរាយរាក់ទាក់
បាននិយាយជាមួយJaeyun ដូចនិយាយជាមួយគ្រួសារ វាក៏រៀងកក់ក្ដៅ
បន្តិចដែរ។
<< សម្រេចតាមហ្នឹងហើយណា៎?
អញ្ចឹងលោកមើលវាឲ្យបានល្អផង ខ្ញុំទៅវិញសិនហើយ ខ្លាចព្រឹកក្រោកទៅ
ហាងយឺត រាត្រីសួស្តី >> ថារួច
Jaeyunក្រោកដើរទៅផ្ទះវិញ។ដោយ
ទុកឲ្យSunghoonអង្គុយគិតថា គួរ
ធ្វើយ៉ាងមិចជាមួយLaylaទៅ បើនាយមិនដែលចិញ្ចឹមសត្វផងហ្នឹង។
Skip
# ភូមិគ្រឹះ Lee
ងឺត!
សម្លេងឡានសេរីទំនើបពណ៌ខ្មៅក្រឹបមួយគ្រឿងឈប់នៅមុខភូមិគ្រឹះ ដ៏ធំ
ស្គឹមស្កៃ មានពន្លឺភ្លឺចាំងដូចមាស។
أنت تقرأ
𝚂𝚎𝚌𝚛𝚎𝚝 𝙿𝚘𝚕𝚒𝚌𝚎 [ ចប់ ]
عشوائيខ្ញុំចូលមកក្នុងជីវិតរបស់គេ ក៏ព្រោះតែការងារប៉ុណ្ណោះ។ ប៉ុន្តែហេតុអីខ្ញុំចេះតែមានអារម្មណ៍ប្រច័ណ្ឌគេទៅវិញ? ពេលដែលឃើញគេនៅជាមួយអ្នកផ្សេង។
![𝚂𝚎𝚌𝚛𝚎𝚝 𝙿𝚘𝚕𝚒𝚌𝚎 [ ចប់ ]](https://img.wattpad.com/cover/367687695-64-k139164.jpg)