Part 21: ហេតុអីលោកមិនតដៃ!?

305 29 9
                                        

<< វាមិនមែនទាំងអស់ដូចដែលលោក
គិតនោះទេ!! >> Beomgyuសម្លេង
ខ្សោយៗតបទៅនាយលាយឡំជាមួយ
ទឹកភ្នែកហូរកាត់សៀតផ្កា។

<< បើមិនមែនបែបនោះតើវាយ៉ាងមិចវិញ!!? អែងក៏ដឹងថាអែងខ្លួនឯងកំពុង
តែគិតអី ហើយអែងក៏ដឹងថាយើងកំពុង
តែគិតអីដូចគ្នាមិនអញ្ចឹង! ហេតុអីបានជាអែងនៅធ្វើខ្លួនបែបនេះទៀត! >>

<< ខ្ញុំធ្វើខ្លួនបែបណា? លោកក៏ដឹងច្បាស់ ព្រោះខ្ញុំចង់ចាប់លោកញាត់គុក
ជំនួសឲ្យប៉ារបស់លោកនោះអី ប៉ារបស់
លោកជាឃាតករ ចំណែកកូនវិញជា
មនុស្សអាងអំណាចធ្វើរឿងខុសច្បាប់
រាប់មិនអស់ ហេតុផលអីដែលខ្ញុំនៅស្ងៀមនោះ!? ហាសហាស ហ្ហឹក >>
Beomgyuលេចចេញស្នាមញញឹម
ចំអកនាយមកហើយក៏ប្រែទៅជាយំវិញ
មួយរំពេចភ្លាមៗដោយស្មានអារម្មណ៍
មិនត្រូវ។

<< នេះហេស៎ប៉ូសីល? ចង់សងសឹក
សូម្បីតែមនុស្សដែលស្លាប់ទៅហើយ
រឺ? >>

<< អ្នកណាថា? ខ្ញុំចង់កំចាត់មនុស្ស
ដែលរស់នៅប្រព្រឹត្តតែអំពើរខុសច្បាប់ដូចជាលោកប្រសើជាជាង >>
Beomgyuធ្វើទឹកមុខម្ដងដឹងខុសម្ដង
ផ្គើនហាក់ដូចជាមនុស្សពីរផ្សេងគ្នា។
ចំណែកYeonjunនាយលឺហើយក៏ចាប់ផ្ដើមក្ដៅស្លឹកត្រចៀក អារម្មណ៍ដែលមានចំពោះនាយតូចកន្លងមកវា
បាត់រសាត់អស់ចេញពីខ្លួនតាំងពីលឺសម្ដីចេញពីមាត់នាយតូចមកម្ល៉េះ។

<< ហុឹស! សម្ថភាពដូចជាអែងទៅធ្វើស្អីយើងកើត? អែងគិតថាច្បាប់កំប៉ិក
កំប៉ុករបស់អែងអាចធ្វើស្អីយើងបាន? >> Yeonjunក៏បាននិយាយឌឺទៅនាយតូចទាំងហួសចិត្ត។

<< មែន! បើច្បាប់ធ្វើស្អីលោកមិនកើត
ទៅហើយ អញ្ចឹងចាំខ្ញុំជាអ្នកធ្វើឲ្យខ្លួន
ឯង! >>

ភឹប*

Beomgyuនិយាយចប់ក៏បានរុញនាយឲ្យចេញពីលើខ្លួន ហើយរត់សម្ដៅ
ទៅបើកថតតុក្បាលដំដេណនៅម្ខាង
ទៀតដើម្បីយកកាំភ្លើងនៅក្នុងថតតុនោះ ហើយតម្រង់ទៅនាយដោយមិន
ញញើត។

<< Beomgyuអែងចង់សម្លាប់យើង
ដល់ថ្នាក់នេះរឺ? >> Yeonjunទម្លាក់
ទឹកមុខចុះចោទសួរទៅនាយតូច។

<< មែនហើយ!! ខ្ញុំចង់សម្លាប់លោក
និងធ្វើឲ្យគ្រួសារLeeទាំងអស់វិនាស
ខ្ញុំមិនខ្វល់ថាត្រូវជាប់ទោសអីនោះទេ!
អីដែលខ្ញុំត្រូវការគឺចង់ឲ្យគ្រួសារLee
លោកវិនាស គ្មានសល់អ្នកណាម្នាក់
ឡើយដូចជាខ្ញុំអញ្ចឹង >>

 𝚂𝚎𝚌𝚛𝚎𝚝 𝙿𝚘𝚕𝚒𝚌𝚎 [ ចប់ ]Where stories live. Discover now