កាត់មកដល់លើកាណូតHyunjin
នាយកំពុងឈរជ្រែងហោប៉ៅសម្លឹងមើលទៅផ្ទៃទឹកដ៏ធំល្វឹងល្វើយម្នាក់ឯង
យ៉ាងស្ងៀមស្ងាត់។ចំណែកនាយតូច
ក៏បានដើរចេញមកពីខាងក្នុងដូចគ្នា។
<< ហេតុអីលោកជួយខ្ញុំ?ទាំងដែរ.. >>
<< ទាំងដែរយើងជាមិត្តរបស់អាJun
មែនទេ? >> HyunjinងាកសួរបកទៅBeomgyuវិញ។
<< មែនហើយ លោកមិនគិតថាគេមិន
ពេញចិត្តទេហេស៎! ពេលដែលលោក
ធ្វើបែបនេះ >>
<< ហុឹស! មនុស្សដូចយើងមិនចេះទៅខ្វល់ពីអារម្មណ៍អ្នកណាស្រាប់ទៅហើយ សម្បត្តិត្រឹមមនុស្សដូចជាអាJunយ៉ាងហោចណាស់បាញ់គ្នាលេងបួន-ប្រាំគ្រាប់តែប៉ុន្នឹងឯង >> Hyunjinនាយតបធ្វើដូចជាមិនខ្វល់រួចក៏បានដើរទៅក្នុងបាត់។
<< មិត្តភាពរបស់ពួកគេពិតជាចម្លែក
មែន ម្នាក់លេងសើច ម្នាក់ស្ងៀមស្ងាត់
ឯម្នាក់ចុងក្រោយវិញម្ដងខ្មោចចេញម្ដងខ្មោចចូលយ៉ាងមិចមិនដឹងទេស.. >>
កំពុងតែឈរគិតម្នាក់ឯងស្រាប់តែលឺ
សម្លេងមាំស្រែកហៅនៅខាងក្រោយ។
<< នៅឈរមើលអីទៀត ឆាប់ចូលមក
ខាងក្នុងមក! នៅខាងក្រៅសន្សើមចាប់
ផ្ដើមធ្លាក់ហើយ >> Hyunjinអើតក
ចេញមកហៅនាយតូច។
<< ប.បាទ >> Beomgyuបានដើរ
ចូលទៅខាងក្នុងជាមួយនាយ។
_____________________________
<< ណេស៎! មុខស្លេកៗអញ្ចឹងអាJun
បង្អត់បាយមែនទេ? >> Hyunjin
ហាស្ដីស្របពេលដាក់ទឹកមួយកែវនៅ
លើតុចំពោះមុខBeomgyu។
<< មិនមែនទេ..មួយថ្ងៃបីពេលទៀង
ទាត់ល្អណាស់ >> Beomgyuតប
ស្របពេលទាញកែវទឹកមកផឹក។
<< ឯងកុំសូវខ្លាចវាពេក មើលទៅសម្បកក្រៅរបស់វាកាច ប៉ុន្តែខាងក្នុងវាជាកូនឆ្មាលាក់មុខទេ ជឿតែយើងទៅ
ប៉ុន្តែកុំឲ្យតែចចេសដាក់វាទៅបានហើយ >> Hyunjinអង្គុយគងទាក់ខ្លារៀបរាប់ប្រាប់Beomgyu។
<< ខ្ញុំអរគុណបំណងល្អរបស់លោក
Hyunjinហើយ ប៉ុន្តែពេលនេះយឺត
ពេលទៅហើយ ខ្ញុំបានលួចគេរត់ចេញ
មកជាមួយលោកបាត់ទៅហើយហ្នឹង ហិហិ >> Beomgyuសើចមិនសូវសម។
<< ..ខ្ញុំសុំគេងសិនហើយងងុយណាស់ បើដល់ច្រាំងរំខានលោកដាស់ខ្ញុំផង >>
Beomgyuស្ងាប ដោយមិនបានគិត
ច្រើនក៏គេងតែម្ដងទៅ។
YOU ARE READING
𝚂𝚎𝚌𝚛𝚎𝚝 𝙿𝚘𝚕𝚒𝚌𝚎 [ ចប់ ]
Randomខ្ញុំចូលមកក្នុងជីវិតរបស់គេ ក៏ព្រោះតែការងារប៉ុណ្ណោះ។ ប៉ុន្តែហេតុអីខ្ញុំចេះតែមានអារម្មណ៍ប្រច័ណ្ឌគេទៅវិញ? ពេលដែលឃើញគេនៅជាមួយអ្នកផ្សេង។
![𝚂𝚎𝚌𝚛𝚎𝚝 𝙿𝚘𝚕𝚒𝚌𝚎 [ ចប់ ]](https://img.wattpad.com/cover/367687695-64-k139164.jpg)