ប្រូង!!
សម្លេងមនុស្សពីរនាក់ធ្លាក់ទៅក្នុងទឹក
ជ្រោះយ៉ាងជ្រៅ ពួកគេទាំងពីរសម្រេច
ចិត្តលោតចូលទៅក្នុងទឹកដើម្បីគេចផុតពីគ្រាប់កាំភ្លើង។
<< ចង្រៃយ៍!! តែក៏ល្អ មិនបាច់ហត់យើងសម្លាប់ពួកឯង ហាសហាស >>
បុរសមាធមាំដាក់កាំភ្លើងក្នុងហោប៉ៅ
ក្រោយរួចដើរទៅវិញយ៉ាងសប្បាយចិត្ត
ព្រោះនាយគិតថាពួកគេទាំងពីរនឹងត្រូវ
ស្លាប់នៅក្នុងជ្រោះនោះជាមិនខាន។
ចំណែកពួកគេទាំងពីរនៅក្នុងទឹកនេះ
វិញ កំពុងតែនាំគ្នាហែលឡើងលើដើម្បី
បានដកដង្ហើម។
<< ឯងមិនអីទេហេស៎? >> ពួកគេបានងើបចេញពីក្នុងទឹកបានពាក់កណ្ដាលខ្លួនមិនទាន់បានប៉ុន្មានYeonjun
រហ័សចោទសួរBeomgyuទាំងបារម្ភ។
<< ខ្ញុំមិនទាន់ស្លាប់ទេ គិតតែលោកទៅ
ផ្លូវដីមិនរត់ ហេតុអីមកនាំខ្ញុំរត់ផ្លូវទឹកទៅវិញ? >> Beomgyuស្បូតទឹក
ចេញពីមុខទាំងហត់ព្រោះតែប្រើកម្លាំង
ហែលទឹកទម្រាំតែបានមកខាងលើបាន។
<< បើផ្លូវដីនៅសល់មិនមែនយើងនាំ
ឯងមករត់ផ្លូវទឹកអញ្ចឹងទេ >> រាងក្រាស់មិនឲ្យចាញ់ក៏បានប្រកែក។
<< ចុះបើខ្ញុំមិនចេះហែលទឹក? ហើយ
លង់ទឹកស្លាប់នោះលោកគិតយ៉ាងមិច?
អ្នកណាជាអ្នកទទួលខុសត្រូវ? >>
សំណួរញ៉ែតៗចេញពីមាត់នាយតូចធ្វើ
ឲ្យនាយដែលកំពុងស្ដាប់ហួសចិត្តនិងអស់សំណើច។
<< ចុះឥឡូវមានបញ្ហាអីទេ? >> នាយ
លើកចិញ្ចើមសួរបញ្ជួសនាយតូច
<< អ..អត់ទេ! >> នាយតូចឆ្លើយ
ដាច់ៗហើយព្យយាមគេចពីក្រសែភ្នែក
របស់នាយ។
<< អញ្ចឹងកុំរអ៊ូ! ថ្លង់ណាស់! >> ថារួច
នាយក៏បានហែលទឹកទៅមុខបន្តដើម្បី
រកកន្លែងឡើងគោក។
<< ល..លោកចង់ទៅណា?!! >>
<< ឡើងគោក! ឯងចង់ដេកនៅក្នុងទឹក
នឹងមែនទេ? >> នាយឆ្លើយស្រពេលកំពុងហែលទៅមុខបន្ត។
<< ច..ចាំខ្ញុំផង!! >> Beomgyuក៏
បានប្រញាប់ហែលទៅតាមក្រោយនាយ។
Skip
ក្រឡេកមកមើលHyunjinវិញ នាយ
បាននាំFelixរត់មកឆ្ងាយមែនទេន។
ប៉ុន្តែក៏មិនអាចរួចផុតពីកណ្ដាប់ដៃពួកវា
បាន ពួកវារត់តាមទាន់ហើយបានបាញ់
ពួកគេទាំងពីរ ពីខាងក្រោយធ្វើឲ្យសម្លេងកាំភ្លើងលាន់លឺផ្អើលពេញសត្វ
ព្រៃ។
YOU ARE READING
𝚂𝚎𝚌𝚛𝚎𝚝 𝙿𝚘𝚕𝚒𝚌𝚎 [ ចប់ ]
Randomខ្ញុំចូលមកក្នុងជីវិតរបស់គេ ក៏ព្រោះតែការងារប៉ុណ្ណោះ។ ប៉ុន្តែហេតុអីខ្ញុំចេះតែមានអារម្មណ៍ប្រច័ណ្ឌគេទៅវិញ? ពេលដែលឃើញគេនៅជាមួយអ្នកផ្សេង។
![𝚂𝚎𝚌𝚛𝚎𝚝 𝙿𝚘𝚕𝚒𝚌𝚎 [ ចប់ ]](https://img.wattpad.com/cover/367687695-64-k139164.jpg)