Part 27: ផ្ទះកណ្តាលព្រៃ

238 25 4
                                        

ថ្ងៃបន្ទាប់នៅពេលរសៀលDojung
កំពុងតែប្រញាប់រៀបចំឡានឲ្យBoss
របស់នាយយ៉ាងស្វិតស្វាញ។

ខាងក្នុងភូមិគ្រឹះនៃបន្ទប់របស់រាងក្រាស់
នាយកំពុងតែឈរស្លៀកសម្លៀកបំពាក់
ឈុតពណ៌ក្រហមក្រម៉ៅលាយជាមួុយ
ពណ៌ខ្មៅមើលទៅពិតជាសង្ហារណាស់
ដោយចំហលេវឲ្យឃើញទ្រូងមាំរបស់
នាយ។

ចំណែកនៅក្នុងបន្ទប់របស់នាយតូចក៏
ដូចគ្នា នាយតូចកំពុងតែឈរនៅមុខ
កញ្ចក់ស្លៀកពាក់ដូចគ្នា វាគឺជាឈុត
ពណ៌ខ្មៅដិត រួមជាមួយសក់លិបកញ្ចឹងករបស់គេ។

ក្រោយរៀបចំខ្លួនហើយពួកគេទាំងពីរ
បានចុះមកព្រមគ្នា មិនដឹងថាកំពុងនាំគ្នាចង់ទៅណា។

<< Boss ឡានរៀបចំរួចរាល់ហើយ
ទាន >> Dojungអោនគោរពនាយ
តាមធម្មតា។មើលទៅទឹកមុខម្នាក់ៗមាំ
ស្មើទាំងអស់គ្នាដូចជាមានរឿងអីម្យ៉ាង
ដែលត្រូវធ្វើ។

<< នេះ! យកទុកប្រើទៅ វាជាសំណព្វ
ចិត្តរបស់យើង ឯងត្រូវថែរក្សាវាឲ្យបាន
ល្អ >> Yeonjunបានហុចកាំភ្លើងពណ៌ខ្មៅមួយដើមឲ្យBeomgyu
ដោយនៅលើកាំភ្លើងមានឆ្លាក់អក្សរ
Leeពណ៌ទឹកមាស បញ្ចាក់ថាវាជា
របស់ប្រចាំត្រកូលរបស់គ្រួសារLee
តែមួយគត់់។

<< ហេតុអីឲ្យវាមកខ្ញុំ? លោកយកវិញទៅខ្ញុំមានហើយ >> នាយតូចបានយកកាំភ្លើងរុញឲ្យរាងក្រាស់វិញ។

<< អោយហើយក៏យក កុំមកតវ៉ា >>
ថាហើយនាយក៏បានដើរចេញទៅមុន
នាយតូចបាត់ ដោយរុញកាំភ្លើងអោយ
នាយតូចវិញ។

Skip

នៅលើថ្នាល់ជាតិបង្ហាញឲ្យឃើញឡាន
ពណ៌ខ្មៅសេរីទំនើបមួយគ្រឿងកំពុងតែ
បើកដោយរាងសង្ហាYeonjun ហើយ
អ្នកដែលកំពុងតែជិះជាមួយនាយគឺជា
Beomgyu។

ពួកគេទាំងពីរបានបើកឡានសម្ដៅទៅ
កន្លែងព្រៃស្ងាត់មួយកន្លែងហើយក៏បាន
ឈប់។

<< លោកឈប់ធ្វើអី? >> នាយតូចងឿងឆ្ងល់បានលើកចិញ្ចើមសួរនាយ។

<< មកពីដល់ហ្នឹងហើយបានជាយើង
ឈប់ >> នាយបានដោះខ្សែក្រវ៉ាត់រួច
ចេញពីក្នុងឡាន។

<< ដល់? តែនេះជាព្រៃ កុំប្រាប់ណាថា
លោកនាំខ្ញុំយកមកសម្លាប់ចោល! >>
Beomgyuស្ទុះភ្ញាក់ទៅមើលមុខនាយ។

 𝚂𝚎𝚌𝚛𝚎𝚝 𝙿𝚘𝚕𝚒𝚌𝚎 [ ចប់ ]Where stories live. Discover now