Part 5: ម្ចាស់លុយ ម្ចាស់ជីវិត

274 27 2
                                        

<< យើងនិងរំលោភឯងរួចសម្លាប់ឯង
ចោល! ឲ្យឯងចាំនៅបន្ទប់ទឹកនេះជា
រាងរហូត.... >> Hyunjinធ្វើទឹកមុខ
គួរឲ្យខ្លាចដាក់Felix ធ្វើឲ្យក្មេងខ្លះភ័យខ្លាចរហូតអង្គុយយំដូចកូនក្មេង។

<< ហ្ហឹក ហ្ហឹក បងប្រុសជួយFelix
ផង!! ហ្ហឹក បងប្រុសមានគេចង់សម្លាប់
Felixហើយ!! >> Felixពេបមាត់ ដៃ
ញីភ្នែកអង្គុយយំស្រែកហៅបងប្រុស។

<< នេះ.នេះយំមែនទែនហេស៎? >>
Hyunjinជ្រួញចិញ្ចើមទាំងហួសចិត្ត
។នាយមិននឹកស្មានថាមនុស្សពូកែជេ
រឹងក្បាល ដូចជានាយតូចមកខ្លាចពាក្យ
សម្ដីនាយប៉ុន្នឹងសោះ។

<< ឈប់យំទៅ អ្ហើយ...នៅមិននៅនាំ
ទុកដាក់ខ្លួនអាHyunអ្ហើយ!! >>
Hyunjinមិនដឹងធ្វើយ៉ាងមិច ឲ្យ
Felixបាត់យំនាយក៏មានវិធីមួយ។

<< ឈប់យំទៅ ចាំយើងនាំឯងទៅ
ញាំុការ៉េម ទៅរឺអត់? >> នាយញឹមៗ
ដាក់Felix ដែលកំពុងអង្គុយពេបមាត់
ស្រែកយំ។

<< លោកឯងឆ្កួតទេហេស៎? គិតថា
ខ្ញុំជាក្មេងរឺយ៉ាងមិច បាននាំទៅញាំុការ៉េមហ្នឹង? >> Felixទោះភ័យខ្លាចរហូតដល់យំ ក៏មិនភ្លេចភាពកាចឆ្នាស់
របស់ខ្លួនដែរ។[🍦✓]

<< អ្ហើយអញ!! បានមួយម៉ាត់ទៀត
លេង >> Hyunjinគិតក្នុងចិត្តអេះក្បាលយ៉ាងហួសចិត្ត។តែនាយមិនបាន
ថាអ្វីឡើយមានតែសួរFelixបន្ត

<< ចុះឯងចង់បានអី? ចាំយើងទៅទិញមកឲ្យ តែឯងត្រូវតែបាត់យំជាមុន
សិន >> នាយសង្កត់សម្លេងបន្តិច
ទើបធ្វើឲ្យFelixបាត់យំ ស្ងាត់មាត់
ជ្រាបដូចគេបេះ។

<< ខ្ញុំចង់ទៅផ្ទះ >> Felixតបនាយ
ស្របពេលដៃជូតទឹកភ្នែក។

<< ឥឡូវទៅខាងក្រៅសិនទៅ ចាំយើង
នាំឯងទៅផ្ទះ អូខេ? >>

<< ...... >> Felixងក់ក្បាល។

<< អញ្ចឹងឯងឆាប់ក្រោកមក យើងក៏
ប្រញាប់ទៅទទួលមនុស្សម្នាក់ទៅផ្ទះដែរ >> ថារួចHyunjinក៏ក្រោកដើរ
ចេញ ដើរបានបន្តិចក៏ងាកមកសួរ
Felixដែលនៅអង្គុយលើឥដ្ឋដដែល
ទាំងដកដង្ហើមធំ។

<< ពេលណាបានឯងក្រោក? >>

<< ឈឺ!! >> Felixចង្អុលចង្កេះខ្លួន
ដែលកំពុងឈឺ។

 𝚂𝚎𝚌𝚛𝚎𝚝 𝙿𝚘𝚕𝚒𝚌𝚎 [ ចប់ ]Where stories live. Discover now