<< នោះប្រាកដជាឡានរបស់អ្នកប្រុស
Ni-Ki មិនខានទេ >>

<< មែនហើយ យើងក៏គិតអញ្ចឹងដែល >>

បុរសខ្ពស់ស្រឡះគ្រងឈុតពណ៌ខ្មៅក្រឹបដូចទៅនឹងពណ៌ឡាននោះគឺជា
Ni-Kiពិតមែន។ នាយដើរសម្ដៅចូល
ក្នុងOffice របស់Sunooទាំងទឹកមុខ
ម៉ូវ។

ក្រាក~

<< Kim Sunoo!! >> នាយស្រែក
ហៅឈ្មោះអ្នកដែលកំពុងអង្គុយធ្វើការ

<< មកក្រុមហ៊ុនខ្ញុំមានការអី? >>
ទឹកមុខធម្មតាមើលទៅដូចជាគ្មាន
ការភ្ញាក់ផ្អើល។

<< ឯងធ្វើបែបនេះមានន័យថាមិច?ចង់ប្រជុំក៏ប្រជុំ ចង់អត់ក៏អត់អញ្ចឹងរឺ? គិតថាក្រុមហ៊ុនយើងជាស្អី? >>

<< ចុះខ្ញុំប្រាប់មុនហើយតើ មិនបានរត់
មិនប្រជុំឯណា >>

<< ឯងធ្វើបែបនេះចង់សងសឹកយើង
មែនទេ Kim Sunoo?? >>

<< ពួកយើងមានគំនុំជាមួយគ្នាតាំងពី
ពេលណា? >>

<< ឯងចង់សងសឹកនៅពេលនោះដែលយើងធ្វើមិនស្គាល់ឯងមែនទេ? >>

<< អរ..ទីបំផុតឯងព្រមទទួលស្គាល់
ហើយ ថាឯងពិតជាស្គាល់ខ្ញុំ? >>

<< អឺ! យ៉ាងមិច! មានអីចង់និយាយរឺ
អត់? >> Ni-Ki ដើរសន្សឹមៗទៅជិត
Sunoo។

<< មាន!! យើងស្អប់ឯង អាមនុស្ស
កុហ...អឹម!! >> និយាយមិនទាន់ចប់
ផងក្រអូមមាត់ត្រូវបិទដោយសារនាយ
ក្រាស់Ni-Kiចាប់សង្គ្រប់ថើប។

ឌឹប! ឌឹប!

<< អឹម...!! >> សម្លេងគក់ដើមទ្រូងដែលមិនលឺស្រែកត្អូញឈឺមួយមាត់មានតែថើបកាន់តែខ្លាំងទៅៗ។ ធ្វើឲ្យ
ម្នាក់ទៀតសឹងតែដកដង្ហើមមិនកើត
ដៃខ្ញាំអាវនាយសឹងដាច់រហែក។

<< យ៉ាងមិច..មានអីចង់និយាយទៀត
រឺអត់? >> នាយប្រលែងពីកាតថើបហើយសួរឌឺទៅSunooទាំងញញឹម។

<< Ni-Ki ឯង!! >>

<< ស៊ូច!! បានហើយៗ អាទិត្យក្រោយ
មិនប្រជុំក៏បាន តែ..ឯងទៅកម្មវិធីដែល
បងYeonjunហៅមែនទេ? >>

<< មិចក៏ឯងដឹង? >>

<< មកពីគាត់ប្រាប់ >> និយាយហើយ
នាយដើរទៅអង្គុយលើសាឡុងក្បែរនោះធ្វើមិនដឹង។

 𝚂𝚎𝚌𝚛𝚎𝚝 𝙿𝚘𝚕𝚒𝚌𝚎 [ ចប់ ]Donde viven las historias. Descúbrelo ahora