ខណះពេលនោះឈីនផងដែរក៏បានឡើងមកដល់បន្ទប់គេនាយដោះអាវធំចេញ រួចក៏អស់សំណើចបន្តិច មិនដឹងថាកំពុងគិតពីអ្វីឡើយ៖
«ហេតុអ្វីគេគួរអោយស្រឡាញ់យ៉ាងនេះ»ស្នាមញញឹមបញ្ចេញយ៉ាងស្រស់ដូចជាផ្កាដែរកំពុងរីកនាទិទាឃរដូវអ៊ីចឹង មិនបាច់និយាយក៏អាចទាយដឹងថានាយកំពុងគិតពីនរណាដែរ ត្រូវទេ!!!
«ពុទ្ធោអើយនេះយើងងប់ងល់ជាមួយឡានីដល់ម្លឹងឬ»នាយដាក់ខ្លួនគេងលើពូក នឹកគិតអស់សំណើចដល់ខ្លួនឯងដែលធ្លាក់ក្នុងអន្លង់ស្នេហ៍របស់ឡានីស្ទើឆ្គួតខ្លួនទៅហើយព្រោះគេពិតជាមិនអាចហាមខួរក្បាលមិនអោយគិតពីឡានីសូម្បីមួយវិនាទី
«បបូរមាត់មួយនោះ..»នាយគិតចុះឡើងក៏គិតដល់ពេលដែលគេជូនឡានីទៅផ្ទះកាលពីម្សិលមិញក៏ញញឹមឡើងព្រោះដឹងថាមានរឿងអ្វីកើតឡើងពេលនោះ
ត្រឡប់ទៅពេលនោះ*
«ឡានីកើតអីក្មួយ?»ឈីនបានជូនឡានីទៅផ្ទះតែដោយសារឡានីស្រវឹងគេក៏គេងលក់ ឈីនដាស់មិនភ្ញាក់ក៏បីគេចូលផ្ទះ អ្នកម្តាយដែលចាំផ្លូវបានឃើញក៏រត់មកព្រោះគិតថាមានរឿងមិនល្អកើតឡើងលើកូនប្រុសគាត់
«ឡានីស្រវឹងប៉ុណ្ណោះអ្នកមីង»ឈីនក៏បកស្រាយអោយគាត់ជាម្តាយធូរទ្រូងវិញ
«កូននេះយ៉ាប់ណាស់ ក្មួយជួយយកគេទៅបន្ទប់បន្តិចបានទេ មីងគ្រាមិនរួចទេ»
«បាទបាន»ថាហើយគាត់ក៏នាំគេទៅជាបន្ទប់ជាន់ទីមួយ ឈីនបីកាយតូចចូលដល់បន្ទប់ក៏ដាក់គេលើពូកថ្នមៗ
«មីងអរគុណក្មួយណាស់ លំបាកក្មួយហើយ»អ្នកជាម្តាយក៏អរគុណតែឈីនញញឹមតបថាមិនអី
«អ៊ីចឹងខ្ញុំសុំលាអ្នកមីងទៅវិញសិនហើយបាទ»
«ចាសៗ»គាត់ក៏ព្រមអោយទៅតែដឹងទេឈីនហៀបចេញទៅហើយតែឡានីស្រាប់តែក្រោកឡើងភ្លែតចាប់ដៃឈីនជាប់
«ម៉ាក់ ចង់ផឹកទឹក ហ្ហឹក ហ្ហឹក»ឡានីនិយាយដោយសម្លេងងុលៗតាមរបៀបមនុស្សស្រវឹងតែភ្នែកមិនបានបើកឡើយ គេចាប់ដៃនាយកំលោះសំខាន់ទាញគឺទៅអោបដោយគិតថាជាម្តាយខ្លួន
«ឡានី!!»ឈីនរឹងខ្លួនស្តូក អ្នកជាម្តាយក៏ទាញកូនតែឡានីក្រវៀសគាត់ចេញអោបឈីនជាប់ជាមួយសម្លេងម្ញិកម្ញក់ដូចកូនក្មេងអ៊ីចឹង
YOU ARE READING
𝐇𝐀𝐓𝐄 & 𝐌𝐈𝐍𝐄
Romanceការរៀបការដែលកើតឡើងដោយបង្ខំ តើទៅមុខនឹងមានរឿងអ្វី???? តួឯក : ថេយ៉ុង អេរីស x ជុងហ្គុក ឡរ៉ែល
EPISODE 10 ធ្វើម្ហូប
Start from the beginning
