ក្រឡែកមកកាន់អេរីសវិញ បន្ទាប់ពីញុំាអាហារជាមួយគ្រួសាររួចពួកគេក៏បានមកអង្គុយនិយាយគ្នានៅក្នុងបន្ទប់ទទួលភ្ញៀវ៖
«អេរីស ម៉ាក់សួរកូនម្តងទៀតតើកូនគិតច្បាស់ហើយឬ?»អ្នកជាម្តាយមិនអស់ចិត្តព្រោះគាត់បារម្មណ៍ពីផ្លូវចិត្តរបស់កូន
«កូនគិតច្បាស់ហើយម៉ាក់»គេច្បាស់ក្នុងចិត្ត គេមិនព្រមឡើយអោយមនុស្សដែលធ្វើបាបផ្លូវចិត្តគេរស់នៅបានស្រួលនោះ គេត្រូវតែអោយសងមកវិញអោយសាកសម
«តែម៉ាក់មិនទុកចិត្តសោះ ចុះបើគេមិនត្រឹមតែធ្វើបាបផ្លូវចិត្តកូននោះ»
«ម៉ាក់គេមិនហ៊ានទេ បើហ៊ានកូនសម្លាប់គេចោលមិនខាន ម៉ាក់មិនមែនមិនស្គាល់កូនឯងណា» អេរីសអស់សំណើចបន្តិច តែក៏ប្រាប់អោយម្តាយខ្លួនកុំភ័យឡរ៉ែលមិនហ៊ានធ្វើអ្វីគេទេ
«បែបនេះចុះបើរយះពេល៦ខែគេនៅតែបន្តធ្វើបាបផ្លូវចិត្តកូនដដែលៗទៀតម៉ាក់សូមអោយកូនលែងលះជាមួយគេ យ៉ាងម៉េចដែរ»អ្នកជាម្តាយក៏ដាក់លក្ខខណ្ឌតែម្តង ព្រោះគាត់ស្រឡាញ់កូនគាត់ណាស់
«អ្ហឹមនេះជាគំនិតល្អ»លោកជាឪពុកក៏យល់ស្របដែរ
«អ៊ីចឹងក៏បាន បើរយះពេល៦ខែគេនៅតែធ្វើបាបចិត្តកូន កូននឹងលែងលះ»អេរីសគិតបន្តិច ក៏យល់ព្រម គំនិតនេះល្អម្យ៉ាងដែរតើ
«យប់ហើយទៅគេងទៅកូន»ឃើញថាយប់ណាស់ដែរហើយក៏ដេញកូនអោយទៅគេង អេរីសក៏ងក់ក្បាលហើយក្រោកឡើងទៅបន្ទប់របស់គេ
«បងអូនមិនទុកចិត្តសោះ យ៉ាងម៉េចយ៉ាងម៉ាស្អែកនេះយើងទៅនិយាយជាមួយលោកដេនពីរឿងនេះទៅ»កូនទៅផុតគាត់ក៏និយាយជាមួយប្តីតែម្តង ព្រោះគាត់មិនទុកចិត្តគាត់ខ្លាចឡរ៉ែលធ្វើបាបរាងកាយអេរីស
«ហ្ហឹម ចាំបងទៅនិយាយជាមួយគេ បើគេហ៊ានធ្វើបាបកូនយើង បងមិនទុកគេទេ» និយាយចប់ក៏ចូលសម្រាកទៅព្រោះនេះមេឃក៏យប់ណាស់ដែរហើយ។
តោះយើងក្រឡែកមកមើលផ្នែកម្ខាងទៀតឯណ្ណេះវិញដែលជាហាងរបស់ឡានី ពេលនេះគេបានមកហាងព្រោះគេភ្លេចរបស់ម្យ៉ាង ។ យករបស់បានហើយក៏ដើរចេញពីហាងមកវិញតែដឹងទេថាគេជួបនរណា
YOU ARE READING
𝐇𝐀𝐓𝐄 & 𝐌𝐈𝐍𝐄
Romanceការរៀបការដែលកើតឡើងដោយបង្ខំ តើទៅមុខនឹងមានរឿងអ្វី???? តួឯក : ថេយ៉ុង អេរីស x ជុងហ្គុក ឡរ៉ែល
EPISODE 08 ហេតុអ្វីខ្ញុំត្រូវគិតពីគេ?
Start from the beginning
