EPISODE 02 រៀបការ

Start from the beginning
                                        

«លែងដៃខ្ញុំ» ថេយ៍ក្រវៀសដៃនាយចេញតែជុងហ្គុកមិនព្រមនៅកាន់ជាប់ថែមទាំងញាក់ចិញ្ចើមឌឺទៀតផង

«លោក ជុងហ្គុក ឡរ៉ែល តើព្រមទទួល ថេយ៉ុង អេរីសជាភរិយាដែរទេ» លោកអាចារ្យ

«ខ្ញុំព្រម»គេមើលមុខរាងតូចបន្តិចទើបឆ្លើយ

«ចុះថេយ៉ុងអេរីស តើព្រមទទួល ជុងហ្គុក ឡរ៉ែលជាស្វាមីទេ»

«ចុះខ្ញុំអាចបដិសេធទេ» គេឆ្លើយដូច្នេះលោកអាចារ្យក៏ឈប់

«អូនមិនអាចបដិសេធទេអូនសម្លាញ់»ជុងហ្គុក

«អាក្មេងពាល»គេប្រទិចនាយកំលោះតែជុងហ្គុកទោះឮក៏គេមិនខឹងដែរមានតែសើច អោយរាងតូចនេះក្តៅក្រហាយចង់ហក់បោចសក់គេនៅលើវេទិការនេះតែម្តងហើយ

«សូមអ្នកទាំងពីរបំពាក់ចិញ្ចៀនហើយធ្វើការស្បថសច្ចា» លោកអាចារ្យក៏ផ្តល់ចិញ្ចៀនអោយពួកគេ ជុងហ្គុកកាន់ចិញ្ចៀនមួយហើយកាន់ដៃឆ្វេងថេយ៍ចង់ពាក់ចិញ្ចៀនតែថេយ៍មិនព្រម ទាល់តែម៉ាក់គេក្រហ្ហឹមទើបថេយ៉ុងព្រមអោយគេពាក់តាមសម្រួល។

«ពាក់អោយបងវិញមក»ជុងហ្គុកលើកដៃខ្លួនខណះដែលថេយ៉ុងក៏កាន់ចិញ្ចៀននោះ.

ថេយ៉ុងមិនចង់ពាក់អោយទេតែងាកឃើញម្តាយក៏ព្រមពាក់ទាំងកញ្ឆក់កញ្ឆែង មុខមិនរីក តែជុងហ្គុកវិញញឹមចង់រីកថ្គាមអស់ហើយ៖

«ខ្ញុំជុងហ្គុក ឡរ៉ែល សូមសច្ចារថានឹងស្រឡាញ់ភរិយាអោយអស់ពីបេះដូង មើលថែដោយជីវិតរហូតដល់ដង្ហើមចុងក្រោយរបស់ខ្ញុំ» ពាក់ចិញ្ចៀនរួចក៏ចាប់ផ្តើមស្បថយកព្រះជាម្ចាស់ជាសាក្សី ថេយ៉ុងឮពាក្យនេះជ្រេញចង់ក្អួតទៅហើយ

«ខ្ញុំដូចគ្នា»ថេយ៉ុងខ្ជិលរៀបរាប់ ក៏ឆ្លើយដូច្នេះជុងហ្គុកក៏ចងចិញ្ចើម

«ដូចគ្នាមិនបានទេ អូនត្រូវតែស្បថតាមគំនិតខ្លួនឯង»

«រឿងច្រើនម្ល៉េះ ពិធីចប់ឬនៅខ្ញុំចង់សម្រាកហើយ»តែមនុស្សកំពុងមិនពេញចិត្តផងក៏មួម៉ៅ សួរលោកអាចារ្យ

«ស្បថស្បែររួចពិអីក៏ចប់ដែរ»

«ថើបទៅ ថើបទៅ» គ្រាន់តែលោកអាចារ្យនិយាយថាចប់ គ្រប់គ្នាក៏ស្រែកឡើង ថេយ៉ុងជ្រួញចិញ្ចើម ស្អីអោយគេថើបអាក្មេងពាលនេះ

𝐇𝐀𝐓𝐄 & 𝐌𝐈𝐍𝐄Where stories live. Discover now