«អ្វីកូនអាចតាមម៉ាក់បានតែមិនមេនរឿងនេះទេម៉ាក់ ការរៀបការមិនមែនចេះតែបង្ខំឬផ្សំផ្គុំបានទេ ចុះបើរៀបការហើយមិនចុះសម្រុងគ្នាវិញ ម៉ាក់នេះជារឿងសំខាន់ណាស់ដឹងទេ» ជាការពិតរឿងរៀបការមិនមែនចេះតែចាប់អ្នកនេះអ្នកនោះដាក់បានតាមចិត្តចង់ បើរៀបការទាំងមិនបានស្រឡាញ់ ទាំងគ្មានចិត្តលើគ្នាតើជីវិតគូរថ្ងៃមុខនឹងទៅជាយ៉ាងណា នេះជាជីវិតពិត វាមិនដូចព្រេងនិទានដែលគេតាក់តែងទេ
«នៅជាមួយគ្នាយូរៗគង់តែស្រឡាញ់ទេកូន»តែអ្នកជាម្តាយឪពុកនៅតែប្រឹងបញ្ចុះបញ្ចូល ហាក់ដូចជាស្រឡាញ់គ្រួសារខាងនោះចង់បានមកធ្វើជាកូនប្រសារណាស់
«ទេ កូនមិនការជាដាច់ខាត» តែគេមិនព្រមទេនេះសម័យណាហើយនៅមកបង្ខំរឿងគូរស្រករទៀត អូសករគេអោយស្លាប់ក៏គេមិនព្រមដែរ
អ្នកជាម្តាយឭការបដិសេធនេះហើយក៏មើលមុខប្តី ឯថេយ៉ុងក៏ដើរចាកចេញទាំងមុខម៉ូវព្រោះគេធុញទ្រាន់ តែគិតថាម៉ាក់គេព្រមប្រលែងគេងាយៗឬ៖
«អូន-អូនកើតអី»សម្លេងលោកអេរីសស្រែកឡើងអោយថេយ៉ុងបង្វែរខ្លួនទៅមើល ឃើញម្តាយខ្លួនដួលចុះដូចជាពិបាកដកដង្ហើមហើយឈឺចុកចាប់ពេញទ្រូងក៏រហ័សរត់ទៅមើលម្តាយទាំងភិតភ័យ
«ម៉ាក់-ម៉ាក់ យកថ្នាំមក»ថេយ៉ុងឆ្លេឆ្លាបុកពោះឌឹបៗ ម្តាយក៏ចាប់ដៃគេ គាត់ដង្ហឺតដង្ហក់មើលមុខកូនប្រុស
«ម៉ាក...ម៉ាក់ប្រហែលរស់មិនបានយូរទេកូន ខិះខិះ»គាត់ក្អកចេញមក ថេយ៍ភ័យណាស់រកយំទៅហើយ
«ម៉ាក់កុំនិយាយបែបនេះកូននាំម៉ាក់ទៅពេទ្យ»ថេយ៉ុងលើកគាត់តែគាត់ក៏ចាប់ដៃកូនជាប់
«រៀបការទៅណាកូន នេះជាបំ..បំណងចុងក្រោយរបស់ម៉ាក់»គាត់អង្វរសំខាន់មានទាំងភ្នែកហូរចុះមកទៀត លោកអេរីសក៏អង្វរកូនដូចគ្នា ថេយ៉ុងទាក់ទើរព្រោះកំពុងគិត ចិត្តគេមិនចង់រៀបការឡើយ តែមើលទៅម្តាយហាក់ដូចជាពិបាកណាស់ តើគេគួរព្រមទេ???
«បាន កូនព្រម កូនព្រមរៀបការ តែម៉ាក់ទៅពេទ្យសិនទៅណា»គេគ្មានជម្រើសដោយហេតុស្រឡាញ់ម្តាយណាស់ ក៏ព្រមតាមសំណើរ អ្នកជាម្តាយគ្រាន់តែកូនអូខេភ្លាម មុខស្រស់ឡើងភ្លែតតែម្តង។ ពេលកូនប្រុងលើកគាត់ គាត់ក៏ក្រោកខ្លួនឯងអោយថេយ៍ចងចិញ្ចើម
YOU ARE READING
𝐇𝐀𝐓𝐄 & 𝐌𝐈𝐍𝐄
Romanceការរៀបការដែលកើតឡើងដោយបង្ខំ តើទៅមុខនឹងមានរឿងអ្វី???? តួឯក : ថេយ៉ុង អេរីស x ជុងហ្គុក ឡរ៉ែល
ផ្តើមរឿង(បង្ខំអោយរៀបការ)
Start from the beginning
