Ep21 ពួកវាស្លាប់អស់ហើយ✨

475 31 4
                                        

សាច់រឿងបន្ទាប់ពេលដែលជុងហ្គុកជួយថេយ៉ុងចេញមកបាននាយក៏ប្រញាប់នាំថេយ៉ុងមកមន្ទីរពេទ្យភ្លាមតែម្ដងដោយមិនចាំយូរ កន្លងផុតទៅអស់ជាច្រើនម៉ោងគេក៏នៅតែមិនទាន់ដឹងខ្លួនពីមួយថ្ងៃទៅមួយថ្ងៃ ។ រយៈពេលដែលគេសន្លប់ពេលនេះគឺពីរថ្ងៃហើយគេនៅមិនទាន់ដឹងខ្លួននៅឡើយទេ ។ អាចមកពីរាងកាយរបស់គេទន់ខ្សោយផង ។ ទើបជាបែបនេះ

‹ ថេយ៍សន្លប់!យូហើយ ›  ជីមីនបានមកមើលថេយ៉ុងរាល់ថ្ងៃក៏ព្រោះតែបារម្ភ សន្លប់យូរហើយនៅមិនទាន់ដឹងខ្លួនទៀត

‹ បងថាមិនយូរទេគេនឹងដឹងខ្លួន ›  អ្នកជាសង្សារព្យាយាមនិយាយលង់ចិត្តនាយតូចកុំឲ្យគេពិបាកចិត្តច្រើន គ្រាន់តែមិត្តសន្លប់ពីថ្ងៃនេះគេអង្គុយយំរហូតខ្លាចថាមិត្តរបស់ខ្លួនមានគ្រោះថ្នាក់ដល់ជីវិត..

‹ អូនចេះតែបារម្ភ! ចុះជុងហ្គុកគេទៅណា ›  បន្ទាប់ពីនិយាយរឿងនេះហើយក៏ទើបតែចាប់អារម្មណ៍ថាមិនឃើញជុងហ្គុកមកមន្ទីរពេទ្យថ្ងៃនេះ

‹ ល្ងាចបន្តិចទើបគេមកព្រោះរវល់តែចាប់ចាយរឿងទាំងអស់នេះ! បងអាណិតវាណាស់ ›  មិនខុសទេនាយអាណិតមិត្តរបស់ខ្លួនម្នាក់នេះណាស់ពេលដឹងថាថេយ៉ុងជួបគ្រោះថ្នាក់បែបនេះគេអង្គុយបន្ទោសខ្លួនឯងរហូតមិនគួរណាការពារនាយតូចមិនបានឲ្យជួបរឿងបែបនេះសោះ គេបន្ទោសខ្លួនឯងម្ដងហើយម្ដងទៀត នៅនិយាយថាគ្រប់យ៉ាងមកពីគេដែលមើលថែថេយ៉ុងមិនបានល្អ ទោះមាត់រឹងព្យាយាមមិនខ្វល់ខ្វាយពីគេប៉ុន្តែចិត្តនៅតែមិនដាច់អាល័យដដែល អារម្មណ៍ស្រលាញ់ទាំងប៉ុន្មាននៅតែមានទាំងអស់មិនបានអន់ថយទៅណាឡើយ ។

‹ ទាំងនេះវាជាកម្មរបស់ពួកគេទាំងពីរនាក់ក៏ថាបានដែលឲ្យមកដោះជាមួយគ្នានៅជាតិនេះ សង្ឃឹមថាអ្វីៗគ្រប់យ៉ាងនិងប្រសើរឡើងទៅចុះ ›  គេសង្ឃឹមថាអ្វីគ្រប់យ៉ាងនិងមកល្អប្រសើរវិញបន្ទាប់ពីរឿងទាំងអស់នេះបានកន្លងផុតទៅ ។ សូមឲ្យពួកគេបានជានានឹងគ្នាវិញទៅចុះ។

‹ សង្ឃឹមបែបហ្នឹង អូនឃ្លានទេចាំបងទៅទិញអ្វីមកឱ្យញ៉ាំ ›

‹ ក៏ឃ្លានដែរព្រោះតាំងពីព្រឹកមិនទាន់បានញ៉ាំអ្វីទេ ›

💔 ទ្រាំព្រោះស្រលាញ់អូន 💔Where stories live. Discover now