ពេលវេលាបើកើតឡើងរឿងរ៉ាវល្អកកជាមួយគ្នានោះមក ជុងហ្គុកព្យាយាមរក្សាគម្លាតខ្លួនឯងឱ្យនៅឆ្ងាយពីថេយ៉ុងខ្លាំងបំផុត ព្រោះមិនចង់ឱ្យគេមានអារម្មណ៍ថាធុញទ្រាន់ឬរំខានពីសំណាក់គេឡើយ ។ តែបើរឿងអាហាររៀបចំបន្ទប់ឬអ្វីគ្រប់យ៉ាងដែលគេធ្លាប់ធ្វើពីមុននាយនៅតែបន្តធ្វើដដែលគ្រាន់តែរាងដកខ្លួនចេញឆ្ងាយពីគេប៉ុណ្ណោះ ។
ថ្ងៃដែលថេយ៉ុងទទួលបានសារមកពីប៊ូថាន់គេក៏បានទៅជួបនាយតាមការណាត់ពិតមែនក៏និយាយស្រុះស្រួលគ្នារឿងកើតហេតុ នៅក្លឹបថ្ងៃនោះចំណែករាងតូចក៏ព្រមជឿគេដោយមិនបានសង្ស័យអ្វីច្រើន ត្រឹមតែពាក្យលួងលោមគេប៉ុន្មានម៉ាត់ខ្លួនក៏ជឿស្លុងបាត់ទៅហើយ ។ គ្មានវិនាសិកាថាសង្ស័យគេសូម្បីបន្តិច ចំពោះរឿងគេនឹងជុងហ្គុកវិញក៏ទុកជាធម្មតាមិនបានខ្វល់ខ្វាយច្រើនអ្វីដែលសំខាន់ពេលនេះគេក៏អាចយកពេលវេលាទាំងនេះទៅដូចជាមួយមនុស្សដែលខ្លួនស្រឡាញ់ ។
[ ក្រុមហ៊ុនចនគ្រប់ ]
‹ មួយរយៈនេះឯងដូចជាមមាញឹកក្នុងការងារណាស់យកពេលមើលថែខ្លួនឯងផង ។ បងមើលទៅឯងដូចជាហត់នឿយណាស់ហើយមើលថែសុខភាពខ្លួនឯងខ្លះផងទៅ ។ ›
‹ ខ្ញុំមិនអីទេហ្យុង! និយាយអញ្ចឹងហ្យុងមករកខ្ញុំថ្ងៃនេះមានការអ្វីមែនទេ ›
‹ មាន! នៅក្រុមហ៊ុនរបស់បងកំពុងតែមានមនុស្សគិតគេងបញ្ជីនៅក្នុងក្រុមហ៊ុន លុយមួយចំនួនត្រូវបានបាត់បងនៅមិនទាន់ដឹងទេថាអ្នកណាជាអ្នកធ្វើ ›
‹ ពេលខ្លះអាចជាមនុស្សដែលបងទុកចិត្តខ្លាំងបំផុតក៏ថាបាន ។ ›
‹ ឯងចង់មានន័យថា ›
‹ មែនខ្ញុំសង្ស័យគាត់យូរហើយ កាលពីប៉ុន្មានថ្ងៃមុនខ្ញុំឃើញគាត់យកលុយមួយចំនួនទៅឲ្យអ្នកណាក៏មិនដឹង មិនស្គាល់មុខនោះទេថែមទាំងមានក្មេងស្រីបីបួននាក់ទៀតផង ។ បើតាមគិតមើលគាត់ប្រហែលជាលួចធ្វើការងារខុសច្បាប់ខាងក្រៅមួយទៀត ។ ខ្ញុំបានឱ្យយ៉ុងជេទៅស៊ើប ក៏ឃើញថាគាត់ពិតជាលួចរកស៊ីជួញដូរមនុស្សពិតមែន អ្នកដែលគេរួមដែលជាមួយនោះគឺ លី ប៊ូថាន់នេះហើយ › ជុងហ្គុក និយាយទៅដាក់ការសង្ស័យទៅលើបុរសវ័យចំណាស់ដែលត្រូវជាពូជីដូនមួយរបស់យ៉ុនហ្គី នាយទុកចិត្តលោកពូម្នាក់នេះណាស់ឲ្យគាត់មើលចាត់ចែងបញ្ជីលុយនៅក្នុងក្រុមហ៊ុនទាំងអស់តែមួយរយៈនេះពេលដែលគេមិនបានឆែកឬក៏តាមដានមើលក៏ស្រាប់តែបុគ្គលិកក្រុមហ៊ុនរាយការណ៍មកថាលុយមួយចំនួនត្រូវបានបាត់ចេញពីបញ្ជី មិនដឹងថាអ្នកណាជាអ្នកធ្វើនោះទេ ។ លោកកាង ឆាសុង ត្រូវជាសាច់ញាតិជាដូនមួយរបស់រាងក្រាស់គាត់បានមកធ្វើការនៅទីនេះតាំងពីប៉ារបស់យ៉ុនហ្គីនៅកាន់កាប់តំណែងជា ceoមកម្ល៉េះ ព្រោះតែគាត់ធ្វើការងារល្អទើបលោកប៉ារបស់នាយទុកចិត្តឲ្យគាត់ចាត់ចែងរឿងបញ្ជីលុយគ្រប់យ៉ាងទាំងអស់រហូតដល់គាត់បានផ្ទេរតំណែងceoមកឲ្យយ៉ុនហ្គី ក៏លោកកាងនៅតែធ្វើការងារនេះបានយ៉ាងល្អដដែល ប៉ុន្តែមួយរយៈក្រោយមកនេះគាត់ខ្វះខាតលុយចំណែកការងារដែលគាត់លួចជួញដូរមនុស្សនោះវាក៏បានចំណូលតិចហេតុនេះហើយទើបធ្វើឱ្យគាត់មានគំនិតចង់គេងលុយរបស់ក្រុមហ៊ុន ដោយមិនឲ្យអ្នកណាសង្ស័យឬដឹងនោះទេថាគាត់លួចទុកគេងលុយរបស់ក្រុមហ៊ុន....
YOU ARE READING
💔 ទ្រាំព្រោះស្រលាញ់អូន 💔
Fantasyជុងហ្គុក: បងទ្រាំមកុរហូតក៏ព្រោះតែអ្វីដឹងទេ!! ក៏ព្រោះបងស្រលាញ់នេះហើយ...តាមយកចិត្តអូន !! តាមមើលថៃអូន !! ព្រមធ្វើគ្រប់យ៉ាងតាមដែលអូនត្រូវការ...ក៏ព្រោះតែការស្រលាញ់នេះហើយ ទោះអូនជេរដៀលបងដូចឆ្កែឆ្មា...ក៏បងទ្រាំ អូនខុសក៏បងអ្នកសុំទោស!!មិនដែលខឹងឬរករឿងអូននោះទេ...
