#ថ្ងៃថ្មី.......
ថ្ងៃនេះជុងហ្គុកងើបពីប្រលឹមដើម្បីធ្វើអាហារឲ្យថេយ៉ុងតាមទម្លាប់!!ទោះដឹងថាអ្នកម្ខាងទៀតមិនដែលនៅញ៉ាំអាហារជាមួយខ្លួនក៏ដោយតែគេនៅតែធ្វើដដែលមិនបានបោះបង់នោះ ។ មួយសន្ទុះក្រោយមកថេយ៉ុងក៏ចុះមកពីបន្ទប់ដោយតែងខ្លួនយ៉ាងស្អាតបាតប្រហែលជាមានគម្រោងចេញទៅណាហើយមើលទៅ ។
‹ ថេយ៍!ចុះមកល្មមនេះបងរៀបចំអាហាររួចហើយអូនឆាប់មកញ៉ាំទៅ › ជុងហ្គុកហើយគេប្រកបដោយស្នាមញញឹម
‹ សុីមិនចូល › មើលពាក្យសម្ដីចុះលោកអើយមិនដែលនិយាយថាពិរោះជាមួយនឹងគេម្ដងសោះ
‹ ចឹងអូនញាំុំទឹកដោះគោសិនទៅ › នាយយកកែវទឹកដោះគោមកឱ្យគេទាំងញញឹមជាប់ដដែលទោះទទួលបានពាក្យសោះកក្រោះក៏ដោយ
‹ និយាយមិនចេះស្ដាប់គ្នាទេឬយ៉ាងម៉េច › រាងតូចស្រែកខ្លាំងៗដាក់នាយគេនិយាយហើយថាមិនញ៉ាំនៅតែខំប្រឹងយកមកឲ្យគេទៀត។
‹ មិនអីទេអូនមិនញ៉ាំក៏បានរួចចុះនេះអូនចង់ចេញទៅណាមែនទេ › ខំធ្វើខ្លួនដូចធម្មតាវិញទាំងដែលក្នុងចិត្តឈឺស្ទើរតែស្លាប់ទៅហើយ ។
‹ ទៅណាជារឿងរបស់ខ្ញុំចាំបាច់ត្រូវរាយការណ៍ប្រាប់លោកដែរមែនទេ ›
‹ ត្រូវហើយអូនទៅណាគួរតែប្រាប់បង ។ ចុះបើសិនអូនជួបគ្រោះថ្នាក់នោះបានអ្នកណាជួយអូនទាន់ទៅ ›
‹ ជីវិតរបស់ខ្ញុំមិនមានគ្រោះថ្នាក់ទេបើសិនជាគ្មានលោកនៅទីនេះជាមួយនឹងខ្ញុំនោះ ›
‹ ឱ្យបងជូនទៅវិញល្អជាងកុំឲ្យអូនពិបាក ›
‹ មិនបាច់!!មិនមើលស្ថានភាពខ្លួនឯងទេចង់ឲ្យខ្ញុំខ្មាស់គេមែនទេ › ថេយ៉ុងបោះប្រយោគទាំងនេះប្រកាន់នាយតើឱ្យនាយមកជាមួយគេយ៉ាងម៉េចនឹងកើតមើលរូបរាងរបស់គេទៅ។មើលមិនយល់សោះមិនចេះតុបតែងខ្លួនអីបន្តិចចូលចិត្តធ្វើខ្លួនសាមញ្ញធម្មតាទៅណាមកណាក៏ខ្មាស់គេដែរ។បើសិនជាយកនាយទៅជាមួយ
‹ គឺ...មិនអីទេអូនទៅចុះតែកុំនៅយូរពេកប្រញាប់ត្រឡប់មកវិញខ្លាចវាមិនមានសុវត្ថិភាពសម្រាប់អូន ។ ›
YOU ARE READING
💔 ទ្រាំព្រោះស្រលាញ់អូន 💔
Fantasyជុងហ្គុក: បងទ្រាំមកុរហូតក៏ព្រោះតែអ្វីដឹងទេ!! ក៏ព្រោះបងស្រលាញ់នេះហើយ...តាមយកចិត្តអូន !! តាមមើលថៃអូន !! ព្រមធ្វើគ្រប់យ៉ាងតាមដែលអូនត្រូវការ...ក៏ព្រោះតែការស្រលាញ់នេះហើយ ទោះអូនជេរដៀលបងដូចឆ្កែឆ្មា...ក៏បងទ្រាំ អូនខុសក៏បងអ្នកសុំទោស!!មិនដែលខឹងឬរករឿងអូននោះទេ...
