Ep:19 ថេយ៉ុងបាត់ខ្លួនហើយ💔

512 30 4
                                        

ប៊ូថាន់ពេលដែលវ៉ៃថេយ៉ុងឲ្យសន្លប់ហើយក៏ប្រញាប់យកគេចេញពីក្នុងផ្ទះក្រែងរកមានអ្នកណាមកឃើញ តែនាយមិនបានយកទូរសព្ទរបស់រាងតូចដែលជ្រុះនៅក្បែរទងដែលគេអង្គុយនោះទេ ។ ព្រោះមិនបានចាប់អារម្មណ៍ថាគេមានទូរសព្ទនៅក្នុងដៃ ទេយករៀបកាយសន្លប់ស្ដូកចេញមកដល់ផ្លូវហើយគេក៏ប្រញាប់យកឡានមកដាក់ហើយបើកចេញទៅយ៉ាងលឿន ។

" ការងារយើងធ្វើរៀបរយហើយកុំភ្លេចនូវអ្វីដែលនាងនិយាយឲ្យសោះ "  នាយបើកឡានបណ្ដើរនិយាយទូរសព្ទបណ្ដើរតែមិនទាន់ដឹងថានិយាយជាមួយអ្នកណានោះទេ ។ មើលទៅការងារនេះគេមិនមែនធ្វើតែឯងឡើយមានអ្នករួមដៃជាមួយនឹងគេដែរ។

" ល្អខ្ញុំមិនភ្លេចទេ!ផ្ញើតែរូបថតមកបានហើយ "

" យើងនឹងផ្ញើឱ្យនាង "

" បានហើយ "  ទឺតៗ...

ប្រព័ន្ធទូរស័ព្ទក៏ដាក់ចុះពេលដែលនិយាយការងាររួចរាល់ហើយនាយចាប់ផ្ដើមផ្ញើរូបថតប៉ុន្មានសន្លឹករបស់ខ្លួនជាមួយនឹងថេយ៉ុងទៅឲ្យអ្នកម្ខាងទៀត

‹ ម្ដងនេះយើងមិនអាចរួចខ្លួននោះទេ គីមថេយ៉ុង ›

*ក្រុមហ៊ុនjk

ជុងហ្គុកពេលកំពុងតែអង្គុយធ្វើការនៅមិនទាន់ដឹងរឿងដែលថេយ៉ុងត្រូវប៊ូថាន់ចាប់ទៅនោះទេ ។ ប៉ុន្តែអារម្មណ៍របស់នាយក៏ចេះតែនៅមិនសុខដូចគ្នារសាប់រសល់ដូចជាកំពុងតែមានរឿងអ្វីម្យ៉ាង

‹ កើតស្អីវានិង ›  នាយអង្គុយមួរម៉ៅជាមួយនឹងអារម្មណ៍ខ្លួនឯងតែវាដូចមិនសុខរកតែធ្វើការអ្វីក៏មិនកើតចេះតែនឹកឃើញរឿងតែផ្ដាស។

‹ ជុងអូនមានរបស់ឱ្យបងមើល ›  យើងឃើញទូរស័ព្ទរបស់នាងទៅឲ្យជុងហ្គុកមើល វាជារូបរបស់ថេយ៉ុងជាមួយនឹងប៊ូថាន់ ឃើញបែបនេះហើយអារម្មណ៍អន់ចិត្តក៏ចាប់ផ្ដើមកើតឡើងមកហើយអារម្មណ៍មួយទៀតវិញក៏ខឹងខ្លាំងហេតុអ្វីក៏គេចេញពីគុកលឿនយ៉ាងនេះ ។ រឿងនេះប្រាកដជាគេ ។ ស៊ីស្រឡូកជាមួយនឹងប៉ូលីសមិនខាន។បានមិនអញ្ចឹងទេគេមិនអាចចេញពីគុកលឿននៅថ្នាក់នេះឡើយ ។

‹ នាងបានវាមកពីណា ›

‹ គឺអូនភ្លេចចិត្តរបស់នៅផ្ទះបងទើបចង់ទៅយកពេលទៅដល់ក៏ឃើញពួកគេទាំងពីរនាក់។កំពុងតែសាកសមគ្នាទើបចង់ថតយកមកឱ្យបងមើល ›  តាមពិតមនុស្សស្រីដែលប៊ូថាន់និយាយទូរសព្ទជាមួយនោះគឺជានាងសោះ ពួកគេទាំងពីរនាក់បានរួមដៃគ្នាធ្វើផែនការទាំងអស់នេះហើយរឿងដែលប៊ូថាន់ចេញពីគុកនោះ នាងនេះហើយដែលជាអ្នកទៅធានាគេចេញមក

💔 ទ្រាំព្រោះស្រលាញ់អូន 💔Donde viven las historias. Descúbrelo ahora