*ក្រុមហ៊ុនចនគ្រប់...
ជុងហ្គុកបានមកក្រុមហ៊ុនតាំងពីព្រលឹមដោយមិនឱ្យរាងតូចដឹងឡើយ!!ពេលដែលគេធ្វើកិច្ចការរួចរាល់ក៏ប្រញាប់ត្រឡប់ទៅផ្ទះវិញព្រោះខ្លាចថាអ្នកម្ខាងទៀតសង្ស័យដែលគេធ្វើខ្លួន។ លឹបឡដូចជាចោរលួចមាន់បែបនេះ។
‹ ចៅហ្វាយគិតចង់ធ្វើបែបនេះដល់ពេលណា ›
‹ ទាល់តែគេអាចទទួលយកយើងបានទើបយើងបង្ហាញអត្តសញ្ញាណពិតឲ្យគេដឹង ›
‹ តែខ្ញុំមើលថាអ្នកប្រុសថេយ៍ស្អប់ចៅហ្វាយណាស់បើឱ្យទទួលយកដូចជាមិនងាយនោះទេ ›
‹ យើងស៊ាំណាស់ទៅហើយ!!!វាគ្មានបញ្ហាអ្វីទេគ្រាន់តែទ្រាំតទៅមុខទៀតនោះ ›
‹ ខ្ញុំសរសើរចៅហ្វាយដែលអាចទ្រាំបានបើសិនអ្នកផ្សេងណាប្រហែលជារត់ចោលយូរណាស់មកហើយ ។ › គេពិតជាមិនសរសើរចៅហ្វាយគេមិនបានពិតមែនច្រើនឆ្នាំមកនេះគេទ្រាំណាស់មានទាំងយំទាំងសើចគេដឹងទាំងអស់ ។ ឃើញម្ដងណាក៏មានអារម្មណ៍អាណិតចៅហ្វាយខ្លួនដែរ ។ មិនគួរណាមកជួបរឿងបែបនេះសោះ គ្រាន់តែចង់មានមនុស្សម្នាក់ដែលស្រឡាញ់ខ្លួនពិតប្រាកដមកលើក្បែរសាងអនាគតជាមួយគ្នាវាក៏ពិបាក
‹ ឈប់និយាយរឿងនេះទៅ!!ចុះការណាត់ជួបពិភាក្សាការងារនោះយ៉ាងម៉េចហើយ ›
‹ នៅថ្ងៃត្រង់នេះចៅហ្វាយ ›
‹ ល្អអញ្ចឹងឆាប់រៀបចំទៅ ›
‹ បាទ ›
________________
*ថ្ងៃត្រង់...
#ភោជនីយដ្ឋានលំដាប់ផ្កាយប្រាំ...
‹ សួស្តីលោកចនចាំខ្ញុំយូរទេ › លោកកាងដែលត្រូវជាដៃគូសហការការងារជាមួយនឹងនាយបានមកដល់ហើយក៏ប្រញាប់រាក់ទាក់ទៅកាន់ម្ចាស់ក្រុមហ៊ុនដល់វ័យក្មេង។ដែលមានអំណាចកាន់កាប់តាំងពីវ័យប៉ុននេះទៅហើយ។
‹ អត់ទេខ្ញុំក៏ទើបតែមកដល់ដែរទេអញ្ចឹងលោកកាងឆាប់អង្គុយទៅ។ › ជុងហ្គុកក៏និយាយរាក់ទាក់តាមទម្លាប់របស់គេ..ទោះជានាយមានអំណាចឬទឹកលុយខ្លាំងប៉ុណ្ណាក៏គេមិនដែលបោះបង់ពីទម្លាប់ឫកពារនូវភាពក្រីក្ររបស់គេដែរ។តែងតែគោរពអ្នកដទៃឲ្យតម្លៃអ្នកដទៃជានិច្ចមិនថាអ្នកនោះមានឋានៈយ៉ាងណាក៏ដោយ
ESTÁS LEYENDO
💔 ទ្រាំព្រោះស្រលាញ់អូន 💔
Fantasíaជុងហ្គុក: បងទ្រាំមកុរហូតក៏ព្រោះតែអ្វីដឹងទេ!! ក៏ព្រោះបងស្រលាញ់នេះហើយ...តាមយកចិត្តអូន !! តាមមើលថៃអូន !! ព្រមធ្វើគ្រប់យ៉ាងតាមដែលអូនត្រូវការ...ក៏ព្រោះតែការស្រលាញ់នេះហើយ ទោះអូនជេរដៀលបងដូចឆ្កែឆ្មា...ក៏បងទ្រាំ អូនខុសក៏បងអ្នកសុំទោស!!មិនដែលខឹងឬរករឿងអូននោះទេ...
