Ep:20 មនុស្សដូចលោកសមតែស្លាប់💔

488 25 1
                                        

សាច់រឿងកាត់មកពេលដែលរាងក្រាស់ទៅដល់ក្លឹបរបស់ប៊ូថាន់ គេក៏ប្រញាប់ឱ្យកូនចៅចូលទៅចាប់ការមនុស្សទាំងអស់នៅក្នុងក្លឹបចេញ។កុំឱ្យខូចផែនការរបស់គេ ។ នាយម្នាក់នេះក្លាហានណាស់ដែលហ៊ានមកប្រឈមមុខជាមួយគេម្ដងហើយម្ដងទៀតដល់មិនខ្លាចស្លាប់

‹ ពួកយើងមិនបានចាប់ការរួចអស់ហើយចៅហ្វាយ ›

‹ ពួកឯងនៅទីនេះហើយទុកឱ្យយើងចូលទៅតែម្នាក់ឯង។ ›  ជុងហ្គុកឱ្យកូនចៅនៅខាងក្រៅគេសុខចិត្តទៅក្នុងតែម្នាក់ឯង។

‹ មិនបានទេចៅហ្វាយខាងក្នុងវាមានគ្រោះថ្នាក់ណាស់ ›  យ៉ុងជេនិយាយឡើងក្រោយពេលនាយចង់ចូលទៅតែម្នាក់ឯង ទៅយ៉ាងម៉េចបានខាងក្នុងនោះវាមានគ្រោះថ្នាក់ចុះបើសិនគេលេងល្បិចនោះ។ចប់មិនខានទេ។ដូច្នេះគេនឹងទៅការពារចៅហ្វាយរបស់គេដែរ។

‹ យើងអាចទប់ទល់បានឯងនៅមើលទីនេះហើយ មានរឿងអ្វីមិនស្រួលត្រូវប្រាប់យើងដឹងទេ ›  ជុងហ្គុកនៅតែទទួចចង់ចូលទៅម្នាក់ឯងដដែល

‹ តែចៅហ្វាយ.,.. ›

‹ ធ្វើតាមអ្វីដែលយើងនិយាយទៅ ›  ថាហើយនាយក៏ដើរចូលខាងក្នុងដោយទុកឲ្យយ៉ុងជេនៅមើលខាងក្រៅហាមមិមឲ្យមនុស្សម្នាក់រួចចេញបានឡើយ

*ខាងក្នុងក្លឹប....

ពេលនថេយ៉ុងនិងស៊ូមីនបាឲ្យនៅបន្ទប់ជាមួយគ្នានាងមើលទៅយ៉ាងណាស់ រាងកាយពោពេញទៅដោយរបួស នាងនៅមិនទាន់ដឹងខ្លួននៅឡើយទេ

‹ ស៊ូមីន....ស៊ូមីន ឮខ្ញុំហៅទេ ស៊ូមីន … ›  ថេយ៉ុងព្យាយាមហៅនាងឲ្យភ្លាក់ ចំណែកគេក៎ព្យាយារកអ្វីដែលមាននៅក្បែរនោះដើម្បីមកកាត់ចំណងទាន់ពួកនោះចេញទៅក្រៅ

‹ ហ្ហឹម... អ៊ូយ យើងត្រូវស្រាយវាឲ្យបាន....អឺម...ជិតបានហើយ.... ›  ថេយ៉ុងខំត្រឹងស្រាយចំណងនោះទាល់តែបាន ខ្វះតែបន្តិចទៀតប៉ុណ្ណោះវានិងរបូតហើយ ចៃដន្យអីកូនចៅម្នាក់របស់ប៊ូថាន់ក៎ចូលមកមើល..ខ្លាចពួកគេលួចរត់

‹ កុំមានបំណងលួចរត់ដែរសោះណា ›

‹ គ្មានទេ!តែលោកជួយលើកនាងបន្តិចបានទេ ដាក់ឱ្យនាងអង្គុយឱ្យត្រង់បន្តិចខ្លាចថានាងនឹងឈឺរបស់កាន់តែខ្លាំងបើឲ្យអ្នកអង្គុយឪនបែបនេះ ›  រាងតូចព្យាយាមរកល្បិច ឱ្យនាយម្នាក់នោះចូលមកចិត្តគេស្រួលនឹងចាប់ការចំណងដែលគេស្រាយមិញនេះ វាបានរបូតចេញពីដៃគេហើយ ។

💔 ទ្រាំព្រោះស្រលាញ់អូន 💔Where stories live. Discover now