Ep:17 ធ្វើបែបនេះបានអ្វីមកវិញ មានតែឈឺចាប់រៀងខ្លួនទេ💔

486 35 8
                                        

[ ថ្ងៃថ្មី ]

ពេលព្រឹកហានចូលមកដល់ព្រះអាទិត្យរះបំភ្លឺលោកា នាំឱ្យមនុស្សម្នាភ្ញាក់ពីដំណេក ទៅបំពេញកិច្ចការងាររៀងខ្លួនចំណែកថេយ៉ុងវិញក៏ខំប្រឹងបើកភ្នែកទាំងនៅងងុយ ព្រោះតែពន្លឺព្រះអាទិត្យរំខានទើបមិនចង់គេងតទៅទៀត ពេលបើកភ្នែកមកក៏មានអារម្មណ៍ថាឈឺពេញខ្លួនអស់ហើយជាពិសេសផ្នែកខាងក្រោម ។

‹ សឺត! ឈឺម្ល៉េះ ›  ម៉េចក៏វាឈឺម្ល៉េះប្រហែលជាលើកដំបូងហើយមើលទៅ គេសម្លឹងមើលទៅរាងកាយដ៏ស្រស់ស្អាតរបស់ខ្លួន។ ពេលនេះបំពេញទៅដោយស្នាមជាំក្រហម កន្លែងណាក៏ឃើញមានដែរគ្មានសល់សាច់សោះ នឹកឃើញហើយក៏ប្រញាប់ងាករកមើលអ្នកដែលបង្ករប៉ុន្តែមិនបានឃើញគេនៅទីនេះនោះទេ ។  បើគេទៅណាព្រលឹមឡើងក៏ចេញបាត់តែម្ដ ង ។ មិ ននៅមើលគេសិនទេឬ

‹ នេះគេទៅណា! ធ្វើឲ្យយើងឈឺហើយក៏ទុកចោល ហឹកៗៗ...លោកប្រែច្រើនណាស់ ជុងហ្គុក ហ្ហឹក..ហេតុអីធ្វើរឿងនេះជាមួយខ្ញុំ ›  នាយមិនខ្វល់ពីគេបន្តិចសោះមែនទេដែលធ្វើរឿងនេះជាមួយនឹងគេហើយបើជាទុកគេឲ្យនៅម្នាក់ឯង។មិនមើលមិនសួរនាំថាគេកើតអីឬអត់ គេពិតជាអាក្រក់ណាស់ ហេតុអីក៏មកធ្វើរឿងនេះជាមួយគេទៅវិញមិនទៅរកមនុស្សស្រីដែលនេះស្រឡាញ់ទៅមករកគេធ្វើអី

‹ លោកអាក្រក់ណាស់ ជុងហ្គុក ហ្ហឹកៗ..ខ្ញុំឈឺ..ហឹក ពេលនេះខ្ញុំអស់ហើយ ហឹក គ្មានសល់អ្វីទេ ហឹកៗ វាជាកម្មខ្ញុំ ›  ទុកថាវាជាសុបិន្តអាក្រក់ក្នុងជីវិតរបស់គេទៅចុះ ។ រឿងថ្ងៃនេះបំភ្លេចចោលមិនចង់ចាំនាំតែឲ្យឈឺចាប់ខ្លួនឯងប៉ុណ្ណោះ ។ បើគេមិនខ្វល់ខ្វាយពីយើងទៅហើយយើងក៏មិនចាំបាច់ចងចាំវាទៀតដែរ

បន្ទាប់ពីអង្គុយយំឈឺចិត្តអស់មួយសន្ទុះ គេក៏បង្ខំចិត្តចុះពីលើគ្រែទាំងលំបាកវេទនាបើគ្មានអ្នកណាជួយផងមានតែធ្វើខ្លួនឯង។ទោះឈឺក៏ទ្រាំ

[ ក្រុមហ៊ុន ]

ជុងហ្គុកបានងើមកក្រុមហ៊ុនតាំងពីព្រលឹមមកម្ល៉េះបើមិនបានខ្វាយខ្វល់ពីអ្នកដែលខ្លួនបានបង្ករហេតុពីយប់មិញនោះទេ ។ ធ្វើឯងចិត្តរឹងមិនខ្វល់មិនរវីរវល់ជាមួយ ប៉ុន្តែក្នុងចិត្តវិញក៏នឹកឃើញអាណិតគេដែរមិនយល់ពីអារម្មណ៍ខ្លួនឯងពេលនេះសោះចាប់ផ្ដើមវិលវល់ហើយ ។

💔 ទ្រាំព្រោះស្រលាញ់អូន 💔Where stories live. Discover now