Ep:1 ឃើញមុខលោកពេលណាវាគួរឲ្យធុញ 💔

1K 39 4
                                        

ប្រាវ......

‹ ធុញៗៗៗ......ហេតុអីជីវិតខ្ញុំត្រូវមកជួបរឿងបែបនេះ!!ទាំងអស់នេះក៏មកពីរគេ!! គេតែម្នាក់គត់  › សំឡេងធ្លាក់បែករបស់របរដោយស្នាដៃរបស់កំលោះតូចម្នាក់កំពុងតែស្រែកម៉ួម៉ៅមិនដឹងថាមានរឿងមកពីណាទេបើជាមកបំផ្លាញរបស់របរក្នុងផ្ទះទៅវិញ។ គេមានឈ្មោះថាគីមថេយ៉ុង

‹ ថេយ៍....ហើយនេះមានរឿងអីបានជាមកបំផ្លាញរបស់របរក្នុងផ្ទះទៅវិញ › អ្នកដែលឮសំឡេងរញ៉េរញ៉ៃក្នុងផ្ទះក៏ប្រញាប់រត់ចូលមកក៏ឃើញថារបស់របរាយបាយពេញតែក្នុងផ្ទះតែម្ដង ។ រួចក៏ហៅឈ្មោះអ្នកបង្ករស្រាលៗដោយសំឡេងស្រទន់បំផុត ចង់ដឹងថាមានរឿងអ្វីបានជាគេមកបំផ្លាញរបស់ក្នុងផ្ទះបែបនេះ   ។ នាយមានឈ្មោះថាចនជុងហ្គុក

‹ នៅមកសួរទៀត ដោយសារតែលោកនេះហើយទើបខ្ញុំត្រូវមកជួបរឿងដ៏ស្មុគស្មាញទាំងអស់នេះ › គ្រាន់តែឃើញវត្តមានរបស់គេភ្លាមក៏ប្រញាប់តបទៅវិញទាំងខឹងជីវិតរបស់គេត្រូវមកជួបរឿងដល់គួរឱ្យធុញទាំងអស់នេះក៏ព្រោះតែនិយាយម្នាក់គត់ ។ បើពុំដូច្នេះទេគេប្រាកដជាអាចរស់នៅបានសុខជាមួយនឹងសង្សារដែលគេស្រឡាញ់បាត់ទៅហើយ ។ មិនគួរណាមកពិបាកវេទនាជាមួយនឹងបុរសម្នាក់ដែលសោះ

‹ បងសុំទោស! កុំខឹងអីបងបានធ្វើស៊ុបសារ៉ាយសមុទ្រដែលអូនចូលចិត្តណា ឆាប់ទៅសម្អាតខ្លួនទៅនឹងបានមកញ៉ាំទាំងអស់គ្នា ។ › ព្រោះតែឃើញថេយ៉ុងដូចជាខឹងខ្លាំងក៏ប្រញាប់និយាយសុំទោសហើយឲ្យគេទៅសម្អាតខ្លួនដើម្បីមកញ៉ាំស៊ុបសារាយសមុទ្រដែលគេចូលចិត្ត ។ ខ្លួនខំធ្វើវាយ៉ាងយកចិត្តទុកដាក់សម្រាប់គេយ៉ាងពិសេសតែម្ដង ។ សម្រាប់រឿងទាំងនេះវាជាទម្លាប់សម្រាប់គេទៅហើយរាល់ពេលដែលថេយ៉ុងខឹងឬម៉ួម៉ៅមកពីណាគេនេះហើយជាអ្នករងគ្រោះហើយក៏តែងតែនិយាយពាក្យសុំទោសទៅគេរហូតទោះខ្លួនឯងមិនបានខុសក៏ដោយ

‹ អញ្ជើញសុីតែម្នាក់ឯងទៅ! ឃើញមុខលោកពេលណាវាគួរឲ្យស្អប់! គួរឲ្យខ្ពើម ឃើញហើយសុីមិនចូល › កំលោះតូចនិយាយហើយក៏ដើរទៅបន្ទប់យ៉ាងលឿន បើនៅទៀតមានរឿងកាន់តែធំទៀតមិនខាង

‹ ហ្ហើយ.. › នាយបានត្រឹមតែដកដង្ហើមធំព្រោះនាយសាំទៅហើយចំពោះរឿងនេះ ថេយ៉ុងតែងតែនិយាយមើលងាយឬក៏ជេរដៀលគេរហូតព្រោះនាយជាកូនអ្នកមើលថៃសេះ.....ថ្ងៃមួយពុកម៉ែរបស់ជុងហ្គុកបានដើររកការងារធ្វើហើយក៏បានជួបជាមួយលោកគីមដែលត្រូវជាប៉ារបស់ថេយ៉ុង ពួកគាត់បានពុកម៉ែជុងហ្គុករកការងារធ្វើបែបនេះគាត់ក៏ឲ្យការងារមួយទៅពួកគាត់ធ្វើដោយនៅក្រោលសេះរបស់គាត់កំពុងតែខ្វះមនុស្សមើលថែស្រាប់ផង ។ ហើយណាមួយពេលនោះមីងចន ក៏កំពុងតែពពោះកំណើតជុងហ្គុកដែលទើបគាត់មានចិត្តសណ្ដោះប្រណីទៅដល់ពួកគាត់ទាំងពីរនាក់តែម្ដង...ពេលដែលជុងហ្គុកកើតមកគេឆ្លាតណាស់តាំងពីក្មេងហើយក៏ជាក្មេងដែលស្ដាប់បង្គាប់ផងដែរ ។ មិនដែលធ្វើឲ្យឪពុកម្ដាយរបស់គេពិបាកម្ដងណាឡើយ ។ ជាពិសេសពេលដែលធំឡើងភ្លាមគេក៏ជួយកិច្ចការងារឪពុកម្ដាយរបស់គេគ្រប់ពេលវេលាមិនដែលឲ្យពួកគាត់នឿយហត់នោះទេ កត្តានេះហើយដែលធ្វើឲ្យលោកគីមឃើញ ក៏មានចិត្តស្រឡាញ់អាណិតចូលចិត្តគេតែម្ដង ដោយសារតែនាយជាក្មេងឧស្សាហ៍ព្យាយាមអត់ធ្មត់គ្រប់បែបយ៉ាងទោះហត់យ៉ាងណាក៏មិនដែលត្អូញត្អែរសូម្បីមួយម៉ាត់ ចំណែកគាត់ក៏មានកូនប្រុសម្នាក់ដែរគឺថេយ៉ុងនេះឯងគេជាក្មេងម្នាក់ដែលរឹងរូសកើតឆ្នាស់អ្នកណាប៉ះក៏មិនបាន...ហើយគេក៏មានចិត្តស្អប់ជុងហ្គុកតាំងពីក្មេងផងដែរ ថេយ៉ុងជាមនុស្សប្រុសដូចពិតមែនប៉ុន្តែគេមិនដូចជាមនុស្សប្រុសដទៃនោះទេ  ។ គេមានរាងកាយទន់ខ្សោយជាពិសេសគឺមានឈាមប្រភេទជា Omegaទៀតផង។ មូលហេតុនេះរឹតតែធ្វើឲ្យលោកគីមព្រួយបារម្ភកាន់តែខ្លាំង..មិនហ៊ានបណ្ដោយឲ្យកូនប្រុសម្នាក់នេះនៅជិតបុរសណាម្នាក់ឡើយ ។ ដោយមិនដឹងថាទុកចិត្តអ្នកណាដែលអាចមើលថែកូនប្រុសម្នាក់នេះរបស់គាត់បាន...ទើបគាត់សម្រេចចិត្តជ្រើសរើសយកជុងហ្គុកតែម្ដងទៅព្រោះគាត់សង្កេតឃើញតាំងពីក្មេងមកម្ល៉េះថាគេជាមនុស្សល្អអាចមើលថែកូនប្រុសរបស់គាត់បានទៅថ្ងៃអនាគតហេតុនេះហើយទើបគាត់សម្រេចចិត្តឱ្យថេយ៉ុង ។ មកនៅជាមួយនឹងជុងហ្គុកក្នុងផ្ទះក្បែរជើងភ្នំមួយកន្លែងដែលគាត់ទិញទុកនៅទីនោះ រីឯថេយ៉ុងមិនបានពេញចិត្តនោះទេពេលដែលឮបែបនេះ ព្រោះគេក៏មានសង្សាររួចហើយតែលោកគីមមិនបានដឹងនោះទេ...រឿងនេះវាជាហេតុនាំឲ្យថេយ៉ុងកាន់តែស្អប់ជុងហ្គុកទ្វេដង ដូចឃើញជាក់ស្ដែងរឿងមិញនេះអញ្ចឹង

💔 ទ្រាំព្រោះស្រលាញ់អូន 💔Where stories live. Discover now