Ep:4 សមចិត្តអូនហើយមែនទេ💔

392 28 2
                                        

ព្រឹកនេះថេយ៉ុងរៀបចំខ្លួនយ៉ាងស្អាតរង់ចាំតែជុងហ្គុកប៉ុណ្ណោះព្រោះថាថ្ងៃនេះគេត្រូវនាំនាយទៅសុំទោសប៊ូថាន់ តាមពាក្យសន្យាដែលនិយាយគ្នាកាលពីយប់មិញ....ជុងហ្គុកដើរចេញមកទាំងទឹកមុខមិនសូវស្រស់បស់ កាលពីយប់មិញគេងមិនសូវផ្ដួលខ្លួនក៏ចេះតែមានអារម្មណ៍ថាពិបាក ប៉ុន្តែក៏មិនអាចភ្លេចពាក្យសន្យាដែលខ្លួនបានជាមួយគេហើយដែរ...

‹ រៀបឫកឲ្យបានល្អផងទៅសុំទោសគេមិនមែនឲ្យទៅបង្ករឿងថែមឡើយ ។ យល់អ្វីដែលខ្ញុំនិយាយដែរទេ ព្រោះខ្ញុំមិនចង់បាក់មុខដោយសារលោកម្ដងហើយម្ដងទៀត ›

‹ បងដឹងហើយអូនកុំភ័យអីបងមិនធ្វើឱ្យអូនបាក់មុខដោយសារបងទេ ›

‹ ដឹងបែបហ្នឹងល្អហើយ.ឆាប់ទៅ ›

អ្នកទាំងពីរបើកឡានមកកាន់កន្លែងធ្វើការរបស់ប៊ូថាន់ដោយថេយ៉ុងបានប្រាប់នាយថារាងក្រាស់ព្រមទៅសុំទោសគេហើយ...ចំណែកនាយឮហើយក៏សប្បាយចិត្តយកតែម្ដង។ថែមទាំងរៀបផែនការចង់បំបាក់មុខគេទៀត។ដោយថេយ៉ុងមិនបានដឹងឡើយ
មួយសន្ទុះក្រោយមកពួកគេក៏បានមកដល់

‹ ហេតុអីក៏មានមនុស្សច្រើនបែបនេះមានរឿងអីមែនទេ ›  ថេយ៉ុងគ្រាន់តែចុះពីឡានមកភ្លាមក៏ឃើញថាមានមនុស្សច្រើននៅកន្លែងធ្វើការរបស់នាយក្រែងគេប្រាប់ខ្លួនថាថ្ងៃនេះគេបានឲ្យបុគ្គលិកសម្រាកលំហែកាយ ។ ចុះហេតុអ្វីពេលមកដល់បែរជាឃើញបុគ្គលិកលើធ្វើការធម្មតាទៅវិញ....នាយមានបំណងអ្វីឲ្យប្រាកដ

‹ អ៎....បងបានប្រាប់ឲ្យបុគ្គលិកសម្រាកដើម្បីទៅលំហែកាយក៏ប៉ុន្តែពួកគេប្រាប់ថាចង់នៅធ្វើថ្ងៃនេះឲ្យហើយមួយថ្ងៃសិន នោះថ្ងៃស្អែកទើបពួកគេព្រមឈប់សម្រាកដូច្នេះហើយទើបជាបុគ្គលិករបស់បងនៅធ្វើការទាំងអស់គ្នាបែបនេះទៅទាំងបងខ្លួនឯងក៏មិនដឹងដែរ ។ វាភ្លាមពេកបងប្រាប់អូនមិនទាន់ ›  នាយហាឡើងធ្វើដូចជាមិនដឹងរឿងអ្វី តាមពិតទាំងអស់នេះសុទ្ធតែជាផែនការរបស់គេប៉ុណ្ណោះ គឺដើម្បីធ្វើឲ្យជុងហ្គុកខ្មាស់គេនេះឯង

ចំណែកជុងហ្គុកខ្លួនគេក៏មិនបាននិយាយអ្វីត្រឹមតែឈរស្ងៀមៗព្រោះដឹងអស់ហើយថាទាំងអស់នេះជាផែនការរបស់នាយព្រោះតែដើម្បីឲ្យគេខ្មាស់មនុស្សនៅទីនេះ...ប៉ុន្តែនាយមិនមាត់ដើម្បីឲ្យចប់រឿងកុំឱ្យវែងឆ្ងាយច្រើនឲ្យធ្វើអ្វីក៏គេព្រមដែរ

💔 ទ្រាំព្រោះស្រលាញ់អូន 💔Where stories live. Discover now