Ep:17 ធ្វើបែបនេះបានអ្វីមកវិញ មានតែឈឺចាប់រៀងខ្លួនទេ💔

Start from the beginning
                                        

តុតុ.....

‹ ចូលមក ›  ក្រាក...

‹ ទំនេរទេ ›  ហេរីថ្ងៃនេះនាងមានរឿងចង់និយាយជាមួយទើបមករកគេដល់ office ការងារថ្ងៃនេះមិនសូវជាមានឡើយដូច្នេះហើយអាចមានពេលទំនេរនិយាយជាមួយនាយបាន

‹ ហេរីមានរឿងអី ›  នាយសួរថានាងទាំងចម្ងល់ថ្ងៃនេះមានរឿងអីមករកគេទាំងព្រឹក

‹ ចង់និយាយរឿងខ្លះៗជាមួយលោក ›

‹ និយាយមកចុះ ›

‹ ស្រីម្នាក់ដែលចេញចូលក្រុមហ៊ុនលោករាល់ថ្ងៃនេះនាងជាអ្នកណា មើលទៅស្និតស្នាលនិងលោកម្ល៉េះកុំប្រាប់ណាថា ..... ›  បើសិនជាដូចអ្វីដែលនាងគិតមែន នាងស្បថថានឹងមិននិយាយរករាងក្រាស់ទៀតនោះទេ ។ កុំដោយសារតែចង់បញ្ឈឺចិត្តគ្នាទៅវិញទៅមកយកអារម្មណ៍មកលេងសើចបែបនេះនោះវាមិនសប្បាយលេងនោះទេ ។

‹ នាងជាកូនស្រីរបស់លោកឆាយ ហើយទំនាក់ទំនងគ្មានអ្វីលើសហ្នឹងទេ ›  នាយឆ្លើយតាមអ្វីដែលគួរឆ្លើយព្រោះទំនាក់ទំនងនាយនិងនាងមិនមានអ្វីលើសនឹងពិតមែនណាមួយគេក៏មិនចូលចិត្តនាងស្រាប់ផង

‹ មិនមានអ្វីតែស្និទ្ធស្នាលឱបដៃជើងគ្នាដូចជាគូសង្សារគិតថាអ្នកដទៃគេជឿ ហ្អី ខ្ញុំដឹងណាលោកធ្វើបែបនេះគ្រាន់តែចង់បញ្ឈឺថេយ៉ុង បញ្ឈប់គំនិតនេះទៅទាន់នៅមានពេលវេលាប្រយ័ត្នថ្ងៃណាមួយបាត់បង់ទាំងអស់ដេកយំស្ដាយខ្លួនឯងណា ។ ›  នាងព្យាយាមនិយាយប្រាប់ហើយប្រាប់ទៀតថាកុំឲ្យគិតអាគំនិតសងសឹកគ្នាចុះឡើងនេះអីវាគ្មានបានប្រយោជន៍អ្វីទេ  ។ មានតែទឹកភ្នែករាងខ្លួនតែប៉ុណ្ណោះ ។ អ្នកត្រូវគេបញ្ឈឺវាយំរាល់ថ្ងៃស្រាប់ទៅហើយចុះហេតុអ្វីនាយនៅតែមិនទាន់គ្រប់គ្រាន់ទៀត ។

‹ សម្រេចថាហេរីនៅខាងខ្ញុំឬខាងគេ ដឹងហើយថាកន្លងមកគេធ្វើអ្វីខ្លះគ្រាន់តែចង់ឱ្យគេទទួល ›  ចិត្តច្របូកច្របល់អារម្មណ៍ងាករេចិត្តចាប់ផ្ដើមមិនទទួលស្គាល់ពីអ្វីដែលខ្លួនឯងបានធ្វើ បើសួរថានាយចង់ឈប់ស្រឡាញ់ថេយ៉ុង ចម្លើយនោះគឺអត់ទេនៅតែស្រឡាញ់ដដែលគាត់ប៉ុន្តែចិត្តដែលឈឺចង់ឲ្យគេទទួលវានៅតែមាន ។

💔 ទ្រាំព្រោះស្រលាញ់អូន 💔Where stories live. Discover now