‹ បងមិននឹកស្មានថាគាត់ហ៊ានធ្វើបែបនេះសោះ បើសិនជាលោកប៉ារបស់បងដឹងគាត់ប្រហែលជាខកបំណងចំពោះតាកញ្ចាស់ម្នាក់នេះណាស់បងមិនគួរណាមានលោកពូដូចជាគាត់សោះ ។ › នាយមនុស្សស្មានថាគាត់ហ៊ានបំផ្លាញឆ្នាំងបាយរបស់ខ្លួនឯងបែបនេះដែលគាត់ខំកសាងឡើងរាប់ឆ្នាំតែដោយសារការងារពុករលួយមួយគាត់ហ៊ានធ្វើឲ្យឆ្នាំងបាយរបស់ខ្លួនឯងបាត់បង់បែបនេះ គេមានតែចាប់ចែងតាមវិធានការផ្លូវច្បាប់ប៉ុណ្ណោះគឺឲ្យគាត់ដោះស្រាយតាមនិង
‹ សំណាងហើយដែលដឹងមុនបើមិនអញ្ចឹងទេក្រុមហ៊ុនរបស់បងប្រាកដជារលាយដោយសារគេមិនខាន ។ ›
‹ បងអរគុណឯងហើយ ›
‹ បាទ ›
‹ ចុះរឿងឯងជាមួយថេយ៉ុងនោះ គិតដោះស្រាយបែបណាបន្ត ។ ›
‹ ខ្ញុំមានទៅដោះលែងគេច្រើនឆ្នាំហើយគេប្រហែលជាពិបាករស់នៅជាមួយនឹងខ្ញុំណាស់ ។ ហ្ហើយ ពេលនេះខ្ញុំក៏រៀនរឹងមាំរៀនស្រឡាញ់ខ្លួនឯងឱ្យច្រើនជាងមុន › រឿងដល់ដំណាក់កាលទៀតហើយគេមានតែព្រមដោះលែងទោះចិត្តនៅស្រឡាញ់ ក៏ដោយបើហាមឃាត់គេក៏អត់ប្រយោជន៍ដែរព្រោះតែគេមិនបានស្រឡាញ់យើងមនុស្សដែលគេស្រឡាញ់គឺអ្នកផ្សេងមិនមែនជាយើងនោះទេ ។
‹ បានឯងចេះគិតបែបនេះក៏ល្អ ក៏ប៉ុន្តែឯងក៏ដឹងថាសង្សាររបស់ថេយ៉ុងម្នាក់នោះជាមនុស្សបែបណាចុះបើបណ្ដោយឲ្យគេទៅនៅក្បែរអាម្នាក់នោះប្រាកដណាស់ជីវិតគេគ្មានសុវត្ថិភាពឡើយ ។ › ចិត្តមួយក៏ខឹងស្អប់ដែលរាងតូចធ្វើឲ្យប្អូនប្រុសដែលគេស្រឡាញ់ត្រូវមកខូចចិត្តប៉ុន្តែចិត្តមួយទៀតក៏នឹកអាណិតគេដែរព្រោះតែចិត្តស្រឡាញ់ងប់ងុលមិនដឹងថាមនុស្សដែលខ្លួនឯងស្រឡាញ់នោះជាមនុស្សបែបណា
‹ រឿងនេះខ្ញុំចេះចាត់ចែងហើយ ឱ្យគេបានដឹងបានឃើញដោយផ្ទាល់ភ្នែករបស់គេចុះ ទោះជាយើងប្រាប់ក៏គេមិនជឿដែរអញ្ចឹងមានតែបណ្ដោយឲ្យគេដឹងដោយខ្លួនឯង › បើជ្រុលជាបែបនេះទៅហើយបណ្ដោយគេទៅចុះ ឱ្យដឹងឲ្យឃើញផ្ទាល់ភ្នែកខ្លួនឯងថាមនុស្សដែលគេនិយាយស្រឡាញ់ពេញមាត់សរសើរថាល្អស្មោះត្រង់នឹងគេនោះជាមនុស្សបែបណា ។ ដល់ពេលនោះតើគេនឹងមានអារម្មណ៍យ៉ាងម៉េច ពេលដឹងថាមនុស្សដែលខ្លួនឯងស្រឡាញ់មិនបានស្រឡាញ់ខ្លួនដូចដែលខ្លួនស្រឡាញ់គេនោះ។
YOU ARE READING
💔 ទ្រាំព្រោះស្រលាញ់អូន 💔
Fantasyជុងហ្គុក: បងទ្រាំមកុរហូតក៏ព្រោះតែអ្វីដឹងទេ!! ក៏ព្រោះបងស្រលាញ់នេះហើយ...តាមយកចិត្តអូន !! តាមមើលថៃអូន !! ព្រមធ្វើគ្រប់យ៉ាងតាមដែលអូនត្រូវការ...ក៏ព្រោះតែការស្រលាញ់នេះហើយ ទោះអូនជេរដៀលបងដូចឆ្កែឆ្មា...ក៏បងទ្រាំ អូនខុសក៏បងអ្នកសុំទោស!!មិនដែលខឹងឬរករឿងអូននោះទេ...
Ep:9 រក្សាគម្លាត💔
Start from the beginning
