សាលារៀនបណ្ដាសា Ep5+ 6 (The end)

46 5 0
                                        

ភាគទី ៥: ការពិតលាក់កំបាំង

បន្ទាប់​ពី​បាន​សម្រាក​បន្តិច​បន្តួច​ដើម្បី​ស្ងប់​អារម្មណ៍ សមាជិក ENHYPEN បាន​ជួប​ជុំ​គ្នា​ម្ដង​ទៀត​នៅ​ព្រឹក​បន្ទាប់។ ភាព​ភ័យ​ខ្លាច​កាល​ពី​យប់​មិញ​នៅ​តែ​ដក់​ជាប់​ក្នុង​ក្រសែ​ភ្នែក​របស់​ពួកគេ​គ្រប់​គ្នា ប៉ុន្តែ​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ស្វែង​រក​ការពិត​ក៏​ខ្លាំង​ក្លា​មិន​ចាញ់គ្នាប៉ុន្មានដែរ។

"យើង​មិន​អាច​គ្រាន់​តែ​ទុក​រឿង​នេះ​ចោល​ទេ" Heeseung និយាយ​ដោយ​សំឡេង​ម៉ឺងម៉ាត់។ "មាន​អ្វី​មួយ​កំពុង​កើត​ឡើង​នៅ​ក្នុង​សាលា​របស់​យើង ហើយ​យើង​ត្រូវ​តែ​ដឹង​ថា​វា​ជា​អ្វី"។

"តែ​តើ​យើង​គួរ​ធ្វើ​អ្វី​បន្ត​ទៀត?" Ni-ki សួរ​ដោយ​សំឡេង​ញ័រនៅ​ឡើយ។ "ខ្ញុំ​ពិត​ជា​មិន​ចង់​ត្រឡប់​ទៅ​ទី​នោះ​វិញ​ទេ"។

"យើង​នឹង​មិន​ចូល​ទៅ​ក្នុង​អគារ​ចាស់​នោះ​តែ​ម្នាក់​ឯង​ទៀត​ទេ" Jay និយាយ​ដោយ​មាន​ទំនុក​ចិត្ត​ជាង​មុន (ទោះ​បី​ជា​គាត់​នៅ​តែ​មើល​ទៅ​ភ័យ​បន្តិច​ក៏​ដោយ)។ "យើង​គួរ​តែ​សួរ​អ្នក​ណា​ម្នាក់​ដែល​អាច​ដឹង​រឿង​រ៉ាវ​អំពី​អគារ​នោះ"។

Jungwon បាន​ងក់​ក្បាល​យល់​ស្រប។ "ខ្ញុំ​ធ្លាប់​លឺ​ថា​មាន​អ្នក​ថែ​សាលា​ចាស់​ម្នាក់​ដែល​ធ្វើ​ការ​នៅ​ទី​នេះ​អស់​រយៈពេល​ជា​យូរ​មក​ហើយ។ ប្រហែល​ជា​គាត់​ដឹង​អ្វី​មួយ"។

ពួកគេ​បាន​ព្យាយាម​សួរ​នាំ​អំពី​អ្នក​ថែ​សាលា​ចាស់​នោះ ហើយ​ទី​បំផុត​ក៏​បាន​ដឹង​ថា​គាត់​ឈ្មោះ​លោក Kim ហើយ​ឥឡូវ​គាត់​បាន​ចូល​និវត្តន៍​ហើយ តែ​គាត់​នៅ​តែ​រស់​នៅ​ក្បែរ​សាលា​រៀន​នេះ​ឯង។

បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​នៅ​ថ្ងៃ​នោះ សមាជិក ENHYPEN បាន​នាំ​គ្នា​ទៅ​ផ្ទះ​របស់​លោក Kim។ ផ្ទះ​របស់​គាត់​ជា​ផ្ទះ​ឈើ​តូច​មួយ​ដែល​មាន​សួន​ច្បារ​ដ៏​ស្រស់​ស្អាត​នៅ​ខាង​មុខ។ លោក Kim ជា​បុរស​ចំណាស់​ម្នាក់​ដែល​មាន​ស្នាម​ជ្រួញ​ពាសពេញ​ផ្ទៃ​មុខ តែ​មាន​ក្រសែ​ភ្នែក​ដ៏​មុត​ស្រួច។

បន្ទាប់​ពី​បាន​រៀបរាប់​អំពី​អ្វី​ដែល​ពួកគេ​បាន​ជួប​ប្រទះ​នៅ​ក្នុង​អគារ​ចាស់​នោះ លោក Kim បាន​ស្តាប់​ពួកគេ​ដោយ​យក​ចិត្ត​ទុក​ដាក់ ដោយ​មិន​បាន​និយាយ​អ្វី​សោះ​រហូត​ដល់​ពួកគេ​និយាយ​ចប់។

Ghost storyWhere stories live. Discover now