អាថ៍កំបាំងបឹងស្រមោល Ep3+4

103 6 0
                                        

ភាគទី ៣៖ ការពិតដ៏ខ្មៅងងឹតនៃបឹង

ជីន-វូ បានរត់ត្រឡប់មកដល់តង់វិញទាំងដង្ហក់ដង្ហើម ញ័រខ្លួនប្រាណដូចត្រូវខ្យល់ព្យុះ។ សុក-ជីន ដែលកំពុងតែអង្គុញជ្រុងម្ខាងនៃតង់ បានងើបមុខឡើងមើលគេដោយភ័យព្រួយ។

"មាន...មានរឿងអី ជីន-វូ?" សុក-ជីន សួរទាំងញ័រមាត់។

"ជូន-ស...វាមិនមែនជាគេទេ! មាន...មានអ្វីម្យ៉ាងកំពុងគ្រប់គ្រងគេ!" ជីន-វូ និយាយទាំងញ័រសម្លេង។

"ឯង...ឯងនិយាយពីអី?" សុក-ជីន សួរទាំងងឿងឆ្ងល់។

"ខ្ញុំបានឃើញគេ...នៅព្រៃខាងនោះ...តែមានស្រមោលខ្មៅមួយទៀតនៅពីក្រោយគេ...ដូចជាកំពុងឱបគេ...ហើយគេ...គេមើលមកខ្ញុំដោយកែវភ្នែកទទេស្អាត...ហើយគេសើច...សំឡេងសើចនោះ...មិនមែនជាសំឡេងរបស់ ជូន-ស ទេ!" ជីន-វូ រៀបរាប់ទាំងភ័យស្លន់ស្លោ។

ភ្លាមនោះ សំឡេងខ្សឹបតិចៗ "ជួយ...ជួយផង..." បានបន្លឺឡើងម្តងទៀត តែលើកនេះវាកាន់តែជិតមកដល់តង់របស់ពួកគេ។

សុក-ជីន ស្រាប់តែស្លេកស្លាំង ភ្នែករបស់គេបើកធំៗ ពោរពេញទៅដោយភាពភ័យរន្ធត់។

"អ្ហ៎ា! ខ្ញុំដឹងហើយ! ខ្ញុំដឹងថាវាជាអ្វី!" សុក-ជីន ស្រែកឡើងទាំងញ័រខ្លួន។ "រឿងព្រេងនិទាននោះ...វាមិនមែនជារឿងកុហកទេ! គេនិយាយថា វិញ្ញាណដែលលង់ទឹកស្លាប់នៅបឹងនេះ អាចក្លែងបន្លំជារូបរាងមនុស្សដែលគេស្គាល់ ដើម្បីបោកបញ្ឆោតអ្នកផ្សេងទៀត!"

ពាក្យសម្តីរបស់ សុក-ជីន បានធ្វើឱ្យ ជីន-វូ នឹកឃើញដល់រឿងរ៉ាវដែលគេធ្លាប់លឺអំពីបឹងSeonjeong។ វិញ្ញាណដែលចង់សងសឹក...ការក្លែងបន្លំរូបរាង...

"ចុះ មីន-ជូន...?" ជីន-វូ និយាយតិចៗ។ "ប្រហែលជា...ប្រហែលជា..."

ពួកគេទាំងពីរនាក់សម្លឹងមុខគ្នាដោយក្តីភ័យខ្លាច។ តើស្រមោលខ្មៅដែលលេបត្របាក់ មីន-ជូន គឺជាវិញ្ញាណដែលក្លែងបន្លំជារូបរាង ជូន-ស ដែរឬទេ?

ភ្លាមនោះ សំឡេងស្រែកមួយបានបន្លឺឡើងពីចម្ងាយ ធ្វើឱ្យពួកគេភ្ញាក់ព្រើត។ វាជាសំឡេងរបស់ ចេ-ហ្យុន!

"ជួយផង! ជួយផង! មានអ្វីម្យ៉ាងកំពុងទាញខ្ញុំ!" សំឡេងស្រែកនោះកាន់តែស្រងេះស្រងោចទៅៗ រួចក៏ស្ងាត់ឈឹងតែម្តង។

Ghost storyWhere stories live. Discover now