Jungwon as ជូន-ស
Heeseung as ជីន-វូ
Jay as ចេ-ហ្យុន
Jake as ស៊ុង-ហូ
Sunghoon as ដុង-ហ្យុន
Sunoo as មីន-ជូន
Niki as សុក-ជីន
ភាគទី ១៖ ដំណើរមកដល់បឹងស្រមោល
ព្រះអាទិត្យរៀបលិចបាត់ពីជើងមេឃបន្សល់ទុកតែពន្លឺពណ៌ទឹកក្រូចលាយឡំពណ៌ស្វាយចុងក្រោយនៅលើផ្ទៃបឹងSeonjeongដ៏ស្ងប់ស្ងាត់។ ក្មេងប្រុស ៧ នាក់បាននាំគ្នាឡើងទូកកាយ៉ាកតូចៗ ជុំវិញបឹងដ៏ធំល្វឹងល្វើយនោះ សម្លេងសើចក្អាកក្អាយបន្លឺសំឡេងយ៉ាងសប្បាយរីករាយ។ ពួកគេគឺ ជីន-វូ ជាអ្នកដែលតែងតែគិតច្រើន និងមិនសូវជឿលើរឿងអបិយជំនឿប៉ុន្មានទេ មីន-ជូន ជាក្មេងប្រុសដែលភ័យខ្លាចអ្វីៗគ្រប់យ៉ាង តែពូកែខាងបច្ចេកវិទ្យា ចេ-ហ្យុន ជាមនុស្សចូលចិត្តលេងសើចបំបាត់ភាពតានតឹង ស៊ុង-ហូ ជាក្មេងប្រុសកីឡាដែលតែងតែអួតថាខ្លួនក្លាហាន ដុង-ហ្យុន ជាក្មេងស្ងៀមស្ងាត់តែចូលចិត្តសង្កេត សុក-ជីន ជាអ្នកដែលជឿលើរឿងខ្មោច និងរឿងព្រេងនិទានយ៉ាងងប់ងុល និង ជូន-ស ជាក្មេងប្រុសស្លូតបូត និងរួសរាយដែលជាមិត្តសម្លាញ់របស់ពួកគេទាំងអស់គ្នា។
ពួកគេបានសម្រេចចិត្តមកបោះជំរុំក្បែរបឹងSeonjeongនេះ ដើម្បីជាការប្រារព្ធពិធីបញ្ចប់ឆមាសសិក្សាដ៏លំបាក។ ជីន-វូ តែងតែជំទាស់នឹងគំនិតនេះ ព្រោះល្បីថាបឹងនេះមានរឿងព្រេងនិទានគួរឱ្យខ្លាចជាច្រើនទាក់ទងនឹងខ្មោច និងវិញ្ញាណដែលលងបន្លាច។ ប៉ុន្តែដោយសារការទទូចពីមិត្តភក្តិទាំងអស់គ្នា ជាពិសេស ជូន-ស គាត់ក៏យល់ព្រមដោយស្ទាក់ស្ទើរ។
ពេលយប់កាន់តែជ្រៅ ពួកគេបានដុតភ្លើងភ្នក់យ៉ាងធំនៅក្បែរមាត់បឹង រួចនាំគ្នាចែករំលែករឿងរ៉ាវផ្សេងៗ សើចក្អាកក្អាយ និងលេងសើចដាក់គ្នាទៅវិញទៅមក។ សុក-ជីន បានចាប់ផ្តើមនិយាយពីរឿងខ្មោចដែលគេលឺតៗគ្នាអំពីបឹងSeonjeong ធ្វើឱ្យ មីន-ជូន កាន់តែភ័យបុកពោះ ចំណែក ចេ-ហ្យុន ក៏ព្យាយាមលេងសើចបន្លប់ភាពភ័យខ្លាចនោះ។
"គេថា...កាលពីយូរលង់ណាស់មកហើយ មាននារីម្នាក់បានលង់ទឹកស្លាប់នៅបឹងនេះ ព្រោះតែគូស្នេហ៍ក្បត់ចិត្តនាង។ វិញ្ញាណរបស់នាងនៅតែរសាត់អណ្តែតក្នុងបឹងនេះ រង់ចាំសងសឹកបុរសគ្រប់រូបដែលមកទីនេះ" សុក-ជីន និយាយដោយសំឡេងខ្សឹបខ្សៀវ ធ្វើឱ្យបរិយាកាសជុំវិញកាន់តែត្រជាក់ស្រេប។
