Part 23: រវាងកែវភ្នែក និងបេះដូង

Comincia dall'inizio
                                        

<< ថ្នាំពិតជាមានប្រសិទ្ធភាពមែន >>
Hyunjinនិយាយក្នុងចិត្តសម្លឹងមើលមុខនាយតូចទាំងញញឹមចុងមាត់។

Skip

យប់រំលងអាធ្រាត្រម៉ោង12ទៅហើយ
នៅក្នុងផ្ទះចាស់បាក់បែកមួយកន្លែង
នៅជុំវិញលឺស្នូរតែសម្លេងសត្វយំរំពង។ហើយបង្ហាញឲ្យឃើញមនុស្សប្រុសពីរនាក់បានអង្គុយជិតគ្នានិងតុជាប់គ្នាដោយដៃជើងជាប់ចំណងទាំងពីរនាក់។

ឈូ~

សម្លេងជះទឹកទៅលើផ្ទៃមុខសខ្ចីរបស់
កម្លោះទាំងពីរដែលបានសន្លប់មិនដឹង
ខ្យល់អី។

<< នេះ..នេះជាកន្លែងអី? ហេតុអីក៏ខ្ញុំ
នៅទីនេះ ហ្ហឹក >> សម្លេងបន្លឺឡើង
ដោយកម្លោះតូចដៃជើងជាប់ចំណង
ខំប្រឹងរើយ៉ាងមិចក៏មិនរួច រើរហូតដល់
រង្គើតុដែលជាប់គ្នាដោយហេតុបង្ករឲ្យ
អ្នកម្ខាងទៀតភ្ញាក់ដឹងខ្លួន។

<< នេះ..ខ្ញុំនៅកន្លែងណា? >> កម្លោះ
ទើបតែដឹងខ្លួនម្នាក់ទៀតខំប្រឹងបើក
ភ្នែកទាំងស្រវាំង និយាយខ្សៀវៗសឹង
តែមិនចង់លឺ។

<< បងBeomgyuមែនទេ? Felix
ចាំសម្លេងបងបាន នេះFelixណា៎បងចាំFelixបានរឺអត់? >> Felixខំប្រឹង
ស្រែកសួរនាយយ៉ាងសប្បាយចិត្ត ប៉ុន្ដែ
មិនបានប៉ុន្មានក៏ត្រូវទម្លាក់ទឹកមុខចុះក៏
ដោយសាតែឃើញSiwooឈរនៅ
ចំពោះមុខខ្លួនដោយមានធុងទឹកនៅ
ក្នុងដៃ។

<< បងSiwoo! បងមិនឃើញខ្ញុំជាប់
ចំណងទេហេស៎? មិចក៏មិនស្រាយឲ្យ
ខ្ញុំ? នេះបងកំពុងតែលេងអីទៀតហើយ
មើលទៅប្លែកណាស់ ថែមទាំងត្រូវចង
ដៃចងជើងទៀត! >> Felixមិនដឹងអី
និយាយចេញមកហាក់ដូចជារឿងកំប្លែងសម្រាប់ខ្លួនទៅវិញ។

<< Felixកុំនិយាយអី បងគិតថានេះ
មិនមែនជារឿងកប្លែងទេ វាជារឿងពិត
ត្រូវជាង >>

<< រឿងពិតអីទៅបង បើខ្ញុំនិយាយ
លេងជាមួយគាត់រាល់ថ្ងៃហ្នឹង ហិហិ >>
Felixសើចព្រោះមិនបានជឿសម្ដីរបស់Beomgyuដែលនៅជិតខ្លួន។

<< ខ្ញុំដឹងណាបងSiwoo..ឈប់ធ្វើ
មុខមាំបែបនេះទៅ មិនគួរឲ្យស្រឡាញ់
សោះ បងឆាប់ស្រាយចំណងឲ្យខ្ញុំទៅខ្ញុំ
ងងុយហើយ ឲ្យលឿនឡើង >>

 𝚂𝚎𝚌𝚛𝚎𝚝 𝙿𝚘𝚕𝚒𝚌𝚎 [ ចប់ ]Dove le storie prendono vita. Scoprilo ora