Part 21: ហេតុអីលោកមិនតដៃ!?

Start from the beginning
                                        

<< ...... >> Yeonjunមិនបានឆ្លើយ
តបនាយបានដើរទៅជិតនាយតូច
សន្សឹមៗជាមួយទឹកមុខស្មើរ។

<< លោក..លោកុំដើរចូលមកទៀត
ប្រយ័ត្នខ្ញុំបាញ់ទម្លុះក្បាលលោកឯងទៅ >> Beomgyuពេលដែលឃើញ
នាយដើរមកជិតខ្លួនជិតទៅៗ ដៃដែល
កាន់កាំភ្លើងចាប់ផ្ដើមញ័ររកនឹកធ្វើអ្វីមិន
ត្រូវ។

ក្រឹក*

<< ក្រែងចង់សម្លាប់យើងណាស់ហេស៎? អញ្ចឹងក៏ឆាប់បាញ់មក! >>
Yeonjunបានដើរទៅកេះកៃកាំភ្លើង
អោយនាយតូចហើយប្រាប់ទៅនាយតូចទាំងក្រសែភ្នែកចំៗ។ នាយបានយកដៃនាយតូចដែលកាន់កាំភ្លើងយក
មកផ្ចង់ទ្រូងខាងឆ្វេងរបស់នាយ ទាំង
មិនគិតថាវាគ្រោះថ្នាក់អ្វីបន្តិចសោះ។

<< លោកចង់ធ្វើអី? លោកមានល្បិច
អាក្រក់ស្អីទៀតហើយ? >> នាយតូច
ឃើញបែបនោះក៏បានជ្រួញចិញ្ចើមសួរ
នាយ នៅក្នុងចិត្តពេលនេះច្របូក
ច្របល់អស់ទៅហើយ ចំណែកឯខួរ
ក្បាលគាំងគិតអ្វីមិនចេញដូចរាល់ដង។

<< យើងចង់ធ្វើអី? គឺចង់បំពេញបំណងអែងហ្នឹងហើយ...ក្រែងចង់សម្លាប់យើងណាស់រឺ? ពេលនេះគោល
បំណងរបស់អែងជិតបានសម្រេចហើយ អែងមិនសប្បាយចិត្តទេរឺ? ព្រោះ
អែងបានបំពេញតួរនាទីជាកូនកតញ្ញូ
នោះអី >> Yeonjunនិយាយទាំង
ស្នាមញញឹមស្ងួតកែវភ្នែកស្រទន់មើល
ទៅនាយតូច ធ្វើឲ្យនាយតូចឃើញហើយ អារម្មណ៍ខឹងបាត់អស់ពីក្នុងខ្លួន
បន្តិចម្ដងៗ ព្រោះមិនដែលឃើញកែវ
ភ្នែកនិងទឹកមុខនាយបែបនេះ។

<< ហេតុអីលោកមិនតដៃ!? ហេតុអី
លោកនៅស្ងៀម? លោកឯងចង់ស្លាប់
ណាស់មែនទេ? ហ្ហឹក >> នាយតូចចាប់ផ្ដើមយំចេញមកម្ដងទៀត យំលើក
នេះគឺខ្លាំងណាស់រហូតដល់របូតកាំភ្លើង
ធ្លាក់ពីដៃ នាយតូចផ្ដើមទន់ជើងអង្គុយយំអោបជង្គង់នៅចំពោះមុខនាយ។

<< Beomgyuឆាប់ក្រោកឡើង >>
រាងក្រាស់នាយបានបន្ទន់ជង្គង់នៅនឹង
មុខនាយតូចដូចគ្នា។នាយបានចាប់ស្មា
ទាំងពីររបស់នាយតូចថ្នមៗដើម្បីឲ្យ
ក្រោក។

<< កុំប៉ះខ្ញុំ!! មិនថាលោកខំធ្វើល្អយ៉ាង
ណាក៏ខ្ញុំមិនលើកលែងអោយលោកដែរ
Lee Yeonjun!! >> Beomgyu
ក្រវាសដៃចេញពីនាយ។

 𝚂𝚎𝚌𝚛𝚎𝚝 𝙿𝚘𝚕𝚒𝚌𝚎 [ ចប់ ]Where stories live. Discover now