មួយសន្លុះជេគក៏ធ្វើម្ហូបរួច កំពុងតែរៀបដាក់លើតុស៊ុងហ៊ុនក៏មកដល់

"បងនិយាយទូរស័ព្ទរួចហើយមែនទេ? មកញ៉ាំបាយមកអូនធ្វើម្ហូបរួចហើយ សុទ្ធតែរបស់ដែលបងចូលចិត្ត"

"បងមានការនៅខាងក្រៅបន្ដិចអូនញ៉ាំចុះ បងប្រហែលជាញ៉ាំនៅខាងក្រៅ អូនមិនបាច់ចាំបងទេ"ស៊ុងហ៊ុននិយាយទាំងមិនមើលមុខជេគ នាយក្រាសបោះជំហានទៅមុខទាំងប្រញ៉ាប់ប្រញ៉ាលហាក់មានការសំខាន់ណាស់អញ្ចឹង

"អរ..បាទ។ ខំធ្វើឡើងច្រើនចុងក្រោយបែរជាញ៉ាំតែម្នាក់ឯង តែបែបនេះក៏ល្អដែរគ្មានអ្នកមកដណ្ដើមផង"និយាយទាំងញញឹមញញែមហាក់គ្មានកង្វល់អីបន្ដិចសោះ។ កន្លងទៅមួយសន្ទុះជេគក៏ញ៉ាំរួចរាល់និងបានប្រមូលចានទៅលាង ស្រាប់ទូរស័ព្ទរបស់នាយតូចរោទិ៍។ ជេគប្រញ៉ាប់ប្រញាល់ស្ទុះទៅរកទូរស័ព្ទរបស់ខ្លួននៅលើតុអាហារ ក៏ឃើញថាវាជាលេខរបស់ហ៉ីស៉ឺង

"Hello បងហ៉ី ខានទាក់ទងមកយូរហើយ ថ្ងៃនេះទើបតែដាច់ចិត្តcallមកខ្ញ៉ំ

"ជេគឯងទំនេរឬអត់ បងមានរឿងចង់និយាយជាមួយឯង"

"ទំនេរតើ បងមានការអីឬ?"

"បងចាំឯងនៅហាងកាហ្វេក្បែរសាលា"

"អរ...បាទខ្ញ៉ំនឹងប្រញ៉ាប់ទៅ"

ក្រោយពីដាក់ទូរស័ព្ទចុះ ជេគក៏ប្រញាប់ប្រញាល់ទៅហាងកាហ្វេនោះដូចដែលនាយបាននិយាយ

មកហាងកាហ្វេជើញថាហ៉ីស៉ឺងអង្គុយចាំស្រេចទៅហើយ មិនដឹងថាមកចាំតាំងពីពេលណាមកទេ

"បងហ៉ី..."ជើងខ្លីៗជេគបោះជំហានទៅកាន់តុដែលហ៉ីស៉ឺងកំពុងអង្គុយ។ ឯហ៉ីស៉ឺងក្រោយពីបានឮសំឡេងអ្នកដែលខ្លួនកំពុងរងចាំហើយក៏ងើបមុខមើលបន្ដិច

"អង្គុយចុះសិនមក"
ជេគអង្គុយនៅមុខហ៉ីស៉ឺង

"បងមានរឿងអីចង់និយាយឬ?"អង្គុយចុះភ្លាមជេគក៏ចោទជាសំណួរភ្លាម ព្រោះនាយតូចឆ្ងល់ណាស់ថាហេតុអីក៏ហ៉ីស៉ឺងស្រាប់តែណាត់ខ្លួនមកទាំងប្រញ៉ាប់ប្រញ៉ាល់បែបនេះ

"មាន...បងចង់និយាយពីរឿងសង្សារបស់ឯង" មិនឱ្យចាំយូរហ៉ីស៉ឺងក៏ា្លើយដោយគ្មានភាពទាក់ទើ ព្រោះខ្លួនមកនេះគ្រាន់តែចង់បកកកាយការពិតអំពីទង្វើរបស់ស៊ុងហ៊ុនប៉ុណ្ណោះ

game (ផ្អាកសរសេរ)Where stories live. Discover now