Enjoy your reading....
"សួស្ដីអាល្អិតឯងជាសិស្សថ្មីដែលទើបប្ដូរមកពីប៊ូសាននោះមែនទេ"លោកគ្រូគាត់ឃើញក្មេងប្រុសម្នាក់ឈរនៅក្រៅថ្នាក់មិនព្រមចូលសោះទើបនឹងឃើញថាលោកគ្រូនាយកប្រាប់ថាមានសិស្សថ្មីប្ដូរមកថ្នាក់គាត់ដែលគេមកពីប៊ូសានគាត់ក៏ស្មានដឹងតែម្ដង
"បាទ"
"ចឹងក៏ចូលមក"
"អ្នកទាំងអស់គ្នាថ្ងៃនេះថ្នាក់យើងមានសិស្សថ្មីម្នាក់ដែលគេប្ដូរមកពីប៊ូសានបន្ដិចទៀតនេះគេនឹងណែនាំខ្លួនហើយ" លោកគ្រូ
"សួស្ដីខ្ញុំ យ៉ាងជុងវ៉ុនរីករាយដែលស្គាល់អ្នកទាំងអស់គ្នា"
"ចឹងប្អូនទៅរកកន្លែងអង្គុយចុះ"
"បាទ"និយាយរួចជុងវ៉ុនក៏ដើរសំដៅទៅតុទំនេរនៅខាងក្រោយដែលនៅក្រោយនិងជាប់តុជេគតែម្ដង
"រីករាយដែលបានស្គាល់ជុងវ៉ុន"នាយតូចជេគដោយខ្លួនជាមនុស្សរួសរាយក៏រាក់ទាក់ទៅកាន់សិស្សថ្មី
"បាទដូចគ្នា..."
"តើឯងអាយុប៉ុន្មានហើយមើលទៅដូចជាក្មេងដល់ហើយណ៎ថែមទាំងស្អាតទៀត"ជេគនិយាយទាំងញញឹមខ្ជិប
"ខ្ញុំ18ចុះ..."
"ខ្ញុំជេយ៉ុន តែអាចហៅខ្ញុំថាជេគបាន ខ្ញុំមានអាយុបងឯង1ឆ្នាំ"
"បាទបងជេគ"
បន្ទាប់ពីណែនាំខ្លួនអស់ហើយជេគក៏បានបែរមករៀនវិញនៅនិយាយទៀតខ្លាចគ្រូជេរ
(រំលង......ដល់ម៉ោងចេញលេង....)
រឹង រឹង
"ជុងវ៉ុនហា៎តោះទៅញ៉ាំបាយជាមួយគ្នាទេ"ជេគ
"អឹមល្អតើសខ្ញុំកំពុងឃ្លានផង"វ៉ុន
"តោះ"គ្រាន់តែអ្នកខាងនោះព្រមភ្លាមជេគក៏ស្ទុះចេញពីតុទៅអូសដៃវ៉ុនភ្លាមតែដើរមិនទាន់បានប៉ុន្មានជំហានផងក៏
"ឯងចង់ទៅណា"អេមម៉ាដើរមកឃាំងផ្លូវជេគនិងជុងវ៉ុនដោយមានស៊ូអាឈរពីក្រោយនាង
"ទៅញ៉ាំបាយចង់ទៅជាមួយគ្នាទេ"វ៉ុនឆ្លើយទាំងញញឹមស្រស់
"យើងមិនបានសួរឯង"អេមម៉ានិយាយទាំងសង្កត់សំឡេងនិងសម្លក់ជុងវ៉ុនសឹងជ្រុះភ្នែកទាំងសងខាង
