21

389 44 12
                                        

សូមទោសចំពោះអក្ខរាវិរុទ្ធ

Enjoy your reading...

ព្រឹកថ្មីថ្ងៃថ្មីគូរស្នេហ៍មិនសូវថ្មីដែលគេទើបតែនិយាយដើមយប់មិញហាក់ខុសស្រឡះពីអ្វីដែលស៊ូអានិយាយ។ ពីមួយថ្ងៃទៅមួយថ្ងៃស៊ុងហ៊ុនកាន់តោងស្អិតនឹងជេគហាក់ស្រលាញ់មិនចង់ឆ្លាតសូម្បីតែមួយវិនាទីសោះ។ ដូចជាពេលនេះ ជេគកំពុងតែធ្វើអាហារពេលព្រឹកសុខៗ ស្រាប់តែដៃមាំក្រាសមកអោបចង្កេះជេគពីក្រោយ ស៊ុងហ៊ុនដាក់ចង្កាលើស្មារបស់ជេគនៅឆ្លាតថើបកជេគម្ដងម្កាលទៀត

"ជេគ....បងឃ្លាន

"ទ្រាំបន្ដិចទៅអូនធ្វើម្ហូបជិតឆ្អិនហើយ"

"បងអត់ចង់ញ៉ាំបាយទេ"

"ហាក៎ចឹងបងចង់ញ៉ាំអីវិញ"

"បងចង់ញ៉ាំអូន..."

*ផូស* មួយវែកឆា

"អូយ...បែកក្បាលបងហើយឬេដឹងនេះ" គ្រាន់តែមួយវែកឆាសោះស៊ុងហ៊ុនស្រែកស្ទើរបែកផ្ទះ

"ចាំមើលបងប្រាប់ម៉ាក់បងហើយបងនឹងប្ដឹងអូន ហើយអូននឹងត្រូវមើលថែបងមួយជីវិត"

"ស្អីបងឯងនឹងមួយវែកឆាសោះចង់បានអីដល់ម្លឹង"

"យ៉ាងម៉េចអូនធ្វើមិនបានឬ? បើធ្វើមិនបានចាំបងធ្វើវិញ ចាំបងជាអ្នកមើលថែអូនវិញ"

"បានហើយឈ...." និយាយមិនទាន់ចប់ផងក៏៉សំឡេងរោទិ៍ពីទូរស័ព្ទស៊ុងហ៊ុន។ ស៊ុងហ៊ុនដកទូរស័ព្ទរបស់ខ្លួនមមមើលឃើញថាអ្នកណាហើយក៏ចុចបិទយ៉ាងលឿន

"អ្នកណាម៉េចក៏បងមិនលើក"

"មិតតភក្ដិរបស់បង!!បងស៉ំទៅនិយាយទូរស័ព្ទបន្ដិច"និយាយចប់ស៊ុងហ៊ុនក៏ដើរចេញទៅបាត់ ទុកឱ្យជេគនៅឈរឆ្ងល់តែម្នាក់ឯង ហេតុអីក៏ដូចជាលាក់លៀមម្ល៉េះ?ក្រែងរាល់ដងអាចនិយាយនៅនឹងមុខនាយបានតើ ចុះហេតុក៏ពេលនេះចាំបាច់ទៅនិយាយឆ្ងាយពីនាយ? ឬក៏ស៊ុងហ៊ុនកំពុងតែលួចក្បត់នាយ? 

"អត់ទេៗគាត់មិនធ្វើចឹងទេ គាត់ស្រលាញឭខ្ញ៉ំណាស់គាត់ម៉េចនឹងធ្វើបែបនេះដាក់ខ្ញ៉ំបាន? ម៉េចក៏ខ្ញ៉ំទៅសង្ស័យអីរឿងបែបនេះទៅវិញ បើស៊ុងហ៊ុនដឹងប្រាកដជាអន់ចិត្តស្លាប់ហើយ" ជេគដៃបង្វែរអារម្មណ៍មកម្ហូបវិញព្រោះមិនចង់គិតរឿងអវិជ្ជមានបែបនេះមកលើស៊ុងហ៊ុន

game (ផ្អាកសរសេរ)Où les histoires vivent. Découvrez maintenant