Enjoy your reading....
"សូច ឯងកុំមាត់ឮពេកបានទេតិចលោកគ្រូដឹង"នីគីដៃជាប់មាត់ជុងវ៉ុន ភ្នែកសម្លឹងមើលជុំវិញក្រែងគេដឹងជាពិសេសអ៊ុំគេតែម្ដង
"ឯងយកមកតែមួយទេហី"ជេយ៍
"No way hyung សម្លាញ់" នីគីខ្ជិលរៀបរាប់ច្រើនបង្កើតការភ្ញាក់ផ្អើមមួយដល់មនុស្សទាំ4នាក់នោះចំហមាត់សឹងតែអាចឱ្យដំរីចូលបានទៅហើយ
"ស្អីគេបងគីមិចក៏សុទ្ធតែស្រាបែបនេះ"ជុងវ៉ុននិយាយខ្សិបៗទាំងភ្ញាក់ផ្អើល ជាមួយនឹងស្រាជាច្រើនដបនៅក្នុងកាតាបនីគីដែលមានសម្លៀកបំពាក់ក្នុងនោះតែមួយសម្រាប់តែប៉ុណ្ណោះក្រៅពីនោះក្នុងកាតាបសុទ្ធតែជាស្រា
"ឯងឈប់និយាយទៅយើងចាប់ផ្ដើមលេងវិញ"
"ហ្គេមគឺបែបនេះ ពួកយើងនឹងបង្វិលដបស្រាម្នាក់ម្ដងបើដបស្រានោះឈប់នៅមុខអ្នកណាអ្នលនោះត្រូវឆ្លើយសំណួររបស់អ្នកបង្វិលបើមិនឆ្លើយត្រូវផឹកស្រានេះ"នីគីនិយាយផងកាយវិការរស់រវើកផងតែជេយ៍ស្រាប់តែបដិសេដ
"អត់ទេមិនបានចុះបើចំជុងវ៉ុនៗមិនអាចផឹកបានទេ"ជេយ៍
"ហេតុអីមិនបានខ្ញុំក៏គ្រប់អាយុផឹកហើយមិនចឹង"
"អត់ទេវ៉ុននៅក្មេងណាស់ចឹងអូនមិនអាចផឹក"
"ខ្ញុំ18ឆ្នាំហើយមិនមែនក្មេងដូចមុនទេបងជេយ៍"
"ទោះវ៉ុនអាយុ80ឆ្នាំក៏វ៉ុននៅតែក្មេងសម្រាប់បងដែរ"ជេយ៍និយាយតែប៉ុណ្ណោះធ្វើឱ្យជុងវ៉ុនញញឹមទាំងអៀនប្រៀនតែម្ដងតែនាយតូចនៅតែមិនព្រមចង់លេងហ្គេមដែលគីនីបបួលនោះដដែល
"តែវ៉ុន..."
"បានហើយៗថ្លង់ណាស់ ឯងអាជេយ៍ជុងវ៉ុនជាប្អូនយើង យើងមិនទាំងប្រកែកផងចុះឯងជាស្អី"ស៊ុងហ៊ុននិយាយហើយនៅឆ្លៀតចង្អុលមុខជេយ៍ទៀត
"ក៏ជាអនាគតប្ត..."ជេយ៍និយាយសុខៗស្រាប់តែយកដៃខ្ទប់មាត់ខ្លួនឯងភ្លាមៗ
"ហាស៎អនាគតស្អីឯងអាជេយ៍"ស៊ុងហ៊ុនរៀងភ្ញាក់តិចដែរនឹងហា៎
"គ្មានស្អីទេ យើងព្រមឱ្យវ៉ុនផឹកក៏បានដែរ"ជេយ៍ព្យាយាមគេចសំណួរ
