Enjoy your reading....
កន្លងពីមួយថ្ងៃទៅមួយថ្ងៃថ្ងៃនេះក៏ដល់ថ្ងៃដែលសិស្សមួយចំនួនធំទន្ទឹងរងចាំគឺថ្ងៃដែលសាលានាំពួកគេទៅបោះជំរុំនៅតាមភ្នំដើម្បីយកជាមេរៀននិងបទពិសោធន៍សម្រាប់សិស្សៗ
ឡានដែរត្រូវដឹកសិស្សចេញនូវម៉ោង8តែពេលនេះទើបតែម៉ោង7សោះមកសឹងគ្រប់គ្នាទៅហើយក្នុងនោះយើងក៏ឃើញថាមានជេគនិងជុងវ៉ុនផងដែរពួកគេកំពុងតែអង្គុយនិយាយគ្នាពីនេះពីនោះមិនខុសពីសិស្សផ្នែងទៀតនោះទេ
បន្ទាប់ពីរងចាំដល់រយះពេលរៀងយូរគ្រាន់បើពេលនេះម៉ោង8ហើយ
"ប្អូនៗសូមឡើងឡានក្រុងបន្តិចទៀតពួកយើងនឹងចេញដំណើរហើយ"លោកគ្រូនិយាយចប់មិនទាន់សិស្សនាំគ្នាឡើងឡានក្រុងយ៉ាងរហ័យរហួនថ្វីបើរងចាំយូរហើយ
សិស្សគ្រប់គ្នារកកន្លែងអង្គុយរៀងៗខ្លួន ជុងវ៉ុនរៀបនឹងអង្គុយក្បែរជេគទៅហើយស្រាប់តែជេយ៍ទាញដៃខ្លួនទៅអង្គុយជាមួយបាត់ ឯនីគីមិនដឹងជាស្អីទេឃើញស្រីស្អាតមិនបានរត់អង្គុយជាមួយស្រីស្អាតម្នាក់នោះបាត់ អេមម៉ាក៏អង្គុយជាមួយនឹងស៊ូអា ពេលនេះពេញមួយឡានក្រុងគ្មានកន្លែងទំនេរទេតែបើយើងមើលឱ្យសព្វទៅមានតុមួយដែរទំនេរ
ឡានរៀបចេញទៅហើយស្រាប់តែលេចនូវវត្តមានមនុស្សប្រុសម្នាក់ គ្រប់គ្នាមើលទៅគេគ្រប់គ្នាត្បិតថាគេពិតជាសង្ហានឹងទាក់ទាញណាស់នាយស្លៀកពាក់បែបធម្មតាៗប៉ុណ្ណោះតែមិនដឹងហេតុអីបានជាគេអាចធ្វើឱ្យបេះដូងអ្នកមួយចំនួនលោតយ៉ាងនេះ
គេដើរសម្តៅមករកជេគនិងសម្លឹងមើលនាយចំៗរហូតដល់ជេគងាគចេញពីគេ
មិនមាត់ច្រើននាយក៏មកអង្គុយជាមួយជេគធ្វើមិនដឹងទាំងគ្មាននិយាយស្អីបន្តិចសោះ
កន្លងទៅស្ទើតែកន្លះថ្ងៃទៅហើយឡានក៏បានឈប់នៅជិតហាងអាហារមួយសិស្សគ្រប់គ្នារត់ត្រហេបត្រហបដណ្ដើរគ្នាចូលត្បិតថាដល់ម៉ោងបាយថ្ងៃពួកគេពិតជាឃ្លានណាស់ អត់តែមនុស្សពីរនាក់ប៉ុណ្ណោះ
"ជេគ..ជេគ..ក្រោកឡើង"ស៊ុងហ៊ុនវាយមុខសម៉ដ្ឋដែលស្រមោទវាជ្រុះរបស់ជេគថ្នមៗបំណងឱ្យនាយភ្ញាក់ពីគេង
"ហាស៎ដល់ហើយហ៎"ជេគឆ្លើយទាំងប្រមីប្រមើរ
"នៅទេ តែដល់ពេលញ៉ាំបាយហើយ តោះចុះញ៉ាំបាយ"មិននិយាយច្រើនងើបទាញដៃជេគទៅហាងមួយដែលមានសិស្សទាំងអស់គឺសុទ្ធតែនៅក្នុងនោះ
