9. មេបញ្ហា

327 29 4
                                        

Enjoy your reading....

"អ្នកទាំងអស់គ្នាប្រហែលជាហត់ណាស់ហើយដូច្នេះសម្រាកសិនចុះ បន្តិចទៀតយើងនឹងត្រឡប់ទៅវិញ"លោកគ្រូគីមណាមជូននិយាយចប់អ្នកខ្លះក៏បានស្របតាមអ្នកខ្លះក៏បដិសេដ

"ទៅវិញឬលោកគ្រូ ក្រែងពួកយើងមកដើម្បីឡើងឱ្យដល់កំពូលភ្នំមិនចឹងនេះសឹងតែមិនទាន់បានពាក់កណ្ដាលផងចង់ទៅវិញហើយ" សិស្សស្រីម្នាក់និយាយឮហាក់មិនពេញចិត្តនិងគំនិតលោកគ្រូ

"លោកគ្រូយល់តែ ជេគត្រូវទៅមន្ទីពេទ្យព្យាបាលជើងរបស់គេ"លោកគ្រូ

"បើចឹងឱ្យគេទៅវិញម្នាក់ឯងទៅ គេរំខានពេលវេលាពួកយើងឱ្យតាមរកគេមិនអស់ចិត្តហើយនៅចង់មករំខានបំណងប្រថ្នាពួកយើងទៀតឬ" ប្រុសម្នាក់ទៀត

"មែនហើយលោកគ្រូជើងគេរបួសប៉ុណ្ណឹង វាមិនស្លាប់ទេតែគេរំអួយចង់អោយស៊ុងហ៊ុនអៀវទៅវិញទេ"សិស្សស្រីម្នាក់ទៀតស្រែកខ្លាំងៗទាំងដៀងភ្នែកសម្លក់ជេគឯសិស្សមួយចំនួនធំទៀតក៏មានប្រតិកម្មមកលើជេគដូចគ្នាដោយមិនគិតសោះថាអារម្មណ៍ជេគពេលនេះយ៉ាងមិចទៅហើយ

"មែនហើយពួកយើងមិនទៅវិញដោយសារអាមេបញ្ហាដូចជាគេនោះទេ បើគេចង់ទៅក៏ទៅៗ នៅក៏នៅតែបង្កបញ្ហាដល់ពួកយើងដែរ"មិនដឹងសិស្សស្រីណាទៀតហើយស្រែកមកទាំងកំហឹងឯសិស្សមួយចំនួនធំទៀតក៏ស្រែកខ្លាំងៗដូចគ្នាមើលទៅបែបស្អប់ជេគណាស់ហើយ

ស្រមពេលគ្រប់គ្នាព្យាយាមស្រែកអេមម៉ាទ្រាំមើលមិនបានទៀតទេក៏ព្យាយាមឃាត់ពួកគេតែគ្មានអ្នកស្ដាប់ឡើយលោកគីមព្យាយាមសម្រួលក៏មិនស្ដាប់ទាំងនីគីទាំងជេយ៍ទាំងជុងវ៉ុនក៏បានព្យាយាមប្រាប់ពួកគេឱ្យស្ងាត់ដែរតែគ្មានអ្នកណាខ្វល់ឡើយ

ឯជេគវិញគិតតែអោនមុខចុះសម្រក់ទឹកភ្នែកទាំងការឈឺចាប់គ្រប់ម៉ាត់របស់ពួកគេវាពិតជាធ្វើឱ្យនាយឈឺខ្លាំងណាស់

"បានហើយស្ងាត់ភ្លាមទៅ"

សំឡេងរឹងកំព្រឹសរបស់ស៊ុងហ៊ុនស្រែកទៅកាន់អ្នកគ្រប់គ្នាដូចជាស្ដេចតោ ឯភ្នែកក្រហមងាំងដៃក៏ក្ដាប់សឹងតែបាក់ភ្នែកមុតស្រួចសម្លឹងទៅគ្រប់គ្នាហាក់ដូចចង់សម្លាប់ តែវាក៏មានឥទ្ធិពលឱ្យគ្រប់គ្នាស្ងាត់បាន

game (ផ្អាកសរសេរ)Where stories live. Discover now