សូមអភ័យទោសចំពោះអក្ខរាវិរុទ្ធ
Enjoy your reading...
ថ្ងៃបន្ទាប់នៅសាលា ឃើញថាសិស្សគ្រប់ៗគ្នាសុទ្ធតែបណ្ដើរគ្នាចូលថ្នាក់ដើម្បីចូលរៀន ក្នុងនោះក៏មានទាំងស៊ុងហ៊ុននិងជេគ រួមទាំងជេយ៍ជុងវ៉ុន នីគី ដូចគ្នាចំណែកអីតែកំលោះតូចស៊ុននូ នាយតូចដើរតែម្នាក់ឯងចូលរៀននិងអង្គុយតែម្នាក់ឯងហាក់ដូចជាកន្ដោចកន្ដែងណាស់អញ្ចឹង
ដល់ពេលថ្ងៃត្រង់ទៅហើយ សិស្សគ្រប់គ្នាសុទ្ធតែបណ្ដើរគ្នាទៅកង់ទីនគ្រប់ៗគ្នា ម្នាក់ៗសុទ្ធតែសើចសប្បាយនិងមិត្តរបស់ខ្លួនរៀងៗខ្លួន។ ស៊ុននូ អង្គុយនៅតុភ្នែកសម្លឹងទៅមើលចានបាយមួយសន្ទុះ ក៏នាគមើលជ៉ំវិញខ្លួនឃើញថាគ្មាននរណាខ្វាយខ្វល់នឹងវត្តមានខ្លួនឡើង នាយតូចដូចជាកម្សត់ពេកទេដឹង មួយសន្ទុះក៏នាគមកមើលចានបាយម្ដងទៀត ដៃចេះតែចុចម្ហូបលេងមិនព្រមញ៉ាំ
"ម៉េចក៏មិនញ៉ាំចង់ចុចដល់ពេលណា"
នៅសុខៗមិនដឹងអ្នកណាទេមកអង្គុយក្បែរនាយតូចថែមទាំងសួរនាំនាយទៀត។ ស៊ុននូដកភ្នែកពីចានបាយសម្លឹងទៅបុរសម្នាក់នោះដែរអង្គុយនៅទល់មុខនាយថែមទាំងញញឹមពព្រាយដាក់នាយតូចទៀត។ ដផយឃើញថាមិនមែនជាអ្នកដែលខ្លួនស្គាល់ពីមុនទេ ស៊ុននូក៏ដកភ្នែកពីបុរសនោះមកសន្លឹមបាយទាំងស្ងៀមស្ងាត់ម្ដងទៀត ប៉ុន្ដែបុរសនោះស្រាប់តែចុចយកសាច់ពីចានរបស់ស៊ុននូទៅញញឹមធ្វើប្រងើយ
"នែម៉េចក៏យកសាច់របស់ខ្ញ៉ំញ៉ំា" ស៊ុននូ
"ឃើញថាគ្មានអ្នកញ៉ំា ក៏ស្ដាយ"
"... ប៉ុន្ដែវាជារបស់ខ្ញ៉ំ លោកធ្វើចឹងវាដូចជាគ្មានសុជីវ:ធម៍ពេកហើយ"ស៊ុននូ និយាយចប់ក៏អោនមុខចុះម្ដងទៀតទើបធ្វើឱ្យកំលោះចម្លែក លី ហ៉ីស៉ឺង ឆ្ងល់ក៏សួរ
"ម៉េចក៏ឯងដូចកន្ដោចកន្ដែងម្ល៉េះ ហើយម៉េចក៏ឯងនៅអង្គុយម្នាក់ឯង ឯណាមិត្តភក្ដិ"ហ៉ីស៉ឺង
"..."
"គ្មានមិត្តហ៎ ឯងជាសិស្សថ្មីមែនទេយើងមិនដែលឃើញឯងពីមុនសោះ"
"មកពីលោកមិនដែលមើលខ្ញ៉ំនឹង បានជាមិនឃើញ"
ហ៉ីស៊ឺងក្រោយពីឮសម្ដីឆ្មើងឆ្មៃរបស់អ្នកកំលោះតូចហើយ ក៏ផ្ទុះសំណើចចរញមក
