Enjoy your reading....
បន្ទាប់ពីមកពីងូតទឹកវិញទាំងជេគទាំងហ៊ុនក៏បានរៀបចំអាហារពេលព្រឹកគ្នាជាមួយនិងមិត្តរួមថ្នាក់ត្បិតអីពេលនេះម៉ោង6ព្រឹកទៅហើយ សិស្សមួយក្រុមៗចែកគ្នាធ្វើអាហាររៀងៗក្រុមនិងខុសៗគ្នាតែបើយើងមើលឱ្យជាក់អាហារពេលព្រឹករបស់ពួកគេច្រើនតែជាមីសឹងគ្រប់គ្នាទៅហើយ
នៅក្រោមដើមឈើមួយដែលនៅមិនឆ្ងាយពីមនុស្សផ្សេងទៀតដែលជាមិត្តរួមថ្នាក់ពួកគេ យើងឃើញមានសិស្សមួយក្រុមកំពុងអង្គុយជុំគ្នាតែម្ដង
"មកហើយៗ"ជេយ៍និងជុងវ៉ុនដៃកាន់កំប៉ុងមីដៃស្រុះរួចមកចែកគ្នាជុងវ៉ុនដាក់នឹងមុខគីនីដែលអង្គុយជាប់ខ្លួនមួយនឹងខ្លួនមួយឯជេយ៍ហុចទៅឱ្យស៊ុងហ៊ុនដែលអង្គុយជាប់ខ្លួននឹងហុចទៅឱ្យជេគដែលអង្គុយទល់មុខស៊ុងហ៊ុននិងសល់មួយទៀតគឺសម្រាប់គេ ពួកញ៉ាំបណ្ដើរនិយាយបណ្ដើរសើចបណ្ដើរដែលមើលទៅសប្បាយណាស់
"បងហ៊ុន បងជេគពួកបងកើតស្អីទៀតហើយនឹងមិចក៏ស្ងាត់ម៉្លេះ"នីគីនិយាយទាញអារម្មណ៍គ្រប់គ្នាឱ្យមើលទៅកាន់ជេគហ៊ុន។មិនមែននីគីចេះដឹងនោះទេគ្រាន់តែចម្លែកពីរនាក់នេះមិននិយាយរកគ្នាតាំងពីមកពីងូតទឹកឯណោះ
"អត់មានអីទេ"ជេគហ៊ុននិយាយព្រមគ្នា
"អត់អីយ៉ាងមិច យប់មិញនៅល្អូកល្អើនសោះឥឡូវបែបជាស្ងាតទាំងពីរបែបនេះ"
"យើងថាឯងគួរតែស្ងាត់ខ្លះទៅគីនីយើងថ្លង់ណាស់"ស៊ុងហ៊ុន
"ខ្ញុំឆ្អែតហើយខ្ញុំទៅសិនហើយ"ជេគភ្លាមៗក៏ងើបចេញ
"បងទៅណាបងមិនទាន់បានញ៉ាំផងឆ្អែតយ៉ាងមិច"ទោះជាជុងវ៉ុនព្យាយាមសួរយ៉ាងណាក៏ជេគមិនងាគក្រោយដែរបែរជាដើរទៅមុខដោយគ្មានទិសដៅកាន់តែលឿនឡើងៗទៅវិញ
ឯស៊ុងហ៊ុនអត់មាត់ទេងើបក្រេសដើរត្រុយទៅតាមជេគ ដល់ពេលតាមទាន់ហើយស្រាប់តែទាញដៃជេគអូសទៅណាក៏មិនដឹងកម្លាំងដៃស៊ុងហ៊ុនខ្លាំងណាស់ជាមួយនឹងដំណើរលឿនៗរបស់គេសឹងតែធ្វើឱ្យជេគដួលម្ដងម្កាលទៅហើយ
ឯជុងវ៉ុនឃើញមិនស្រួលក៏ស្ទុះងើបទៅតាមពួកគេតែជេយ៍ក៏ចាប់ជាប់
