<< យ៉ាងមិចហើយ? >>Sunghoon រហ័សស្ទុះទៅចាប់ដៃនាយតូចមើលទាំងបារម្ភ។
_____________________________
នៅលើសាឡុងSunghoonកំពុងតែ
លាងរបួសឲ្យនាយតូចបណ្ដើរ រអ៊ូរឲ្យ
បណ្ដើរ។
<< ប្រាប់ហើយមែនទេ ថាកុំយកសត្វ
អនាថាមកចិញ្ចឹម ឥឡូវឃើញទេ? ថាវា
មិនស្គាល់ម្ចាស់ណាទេ >>
<< អូយ! ខ្ញុំមិនជឿរថាវាអញ្ចឹងរហូតទេ ដូចលោកអញ្ចឹង! >> នាយតូចងើយមើលមុខនាយ ថាឲ្យចំៗតែម្ដង។
<< យើង? យើងយ៉ាងមិច? >>
Sunghoonផ្អាកលាងរបួស ច្រឹម
ចិញ្ចើមចាំស្ដាប់។
<< គ.គ្មានអីទេ ហើយរឺនៅ? អាលខ្ញុំបានទៅផ្ទះ ខ្លាចមិត្តខ្ញុំមករកខ្ញុំមិន
ឃើញ >> នាយតូចធ្វើជានិយាយបង្វែររឿង។ Sunghoonនាយក៏មិន
ចូលចិត្តសួរនាំច្រើន ក៏បានបិទបង់របួសឲ្យនាយតូចរួចដូចគ្នា។
<< រួចហើយ >> រាងក្រាស់ដើរយក
ប្រអប់ថ្មាំពេទ្យទៅទុក។ ហើយមកវិញ
ក្នុងដៃដូចជាមានកាន់របស់ម្យ៉ាង។
<< ណេស៎! ឯងយកទុកទៅ >> នាយ
ហុចកូនសោរផ្ទះឲ្យទៅនាយតូច ដោយ
មិនស្ទាក់ស្ទើរអីបន្តិច។
<< ជាអី? >> នាយតូចទទួលយកពីដៃនាយ ទាំងមិនដឹងថាជាសោរអី។
<< សោរផ្ទះឯងទុកវាទៅ ហើយឯងចង់ចូលផ្ទះយើងពេលណាក៏បាន មិន
បាច់ឈរលិបលោដូចអម្បាញ់មិញ
ទៀតទេ >>
<< ទុកចិត្តខ្ញុំដល់ថ្នាក់ហ្នឹង? >>
នាយតូចរាងរំភើបចិត្តបន្តិចដែល ទើប
តែស្គាល់គ្នាសោះ នាយហ៊ានឲ្យសោរផ្ទះនាយមកខ្លួនទៅហើយ ចុះបើស្គាល់
យូរទៀតឲ្យអីម្ដងទៅ?។
<< ខ្ចីទូរស័ព្ទបន្តិច >> រាងក្រាស់លាត
ដៃមើលទៅនាយតូច។
<< អរ៎ នេះ! >> នាយតូចហុចឲ្យនាយ
ទាំងគ្មានស្ទាក់ស្ទើរ។
<< យើងសេវលេខទុករួចហើយ ឯង
ចង់ខលមកយើងពេលណាក៏បាន >>
នាយយកទូរស័ព្ទនាយតូចដើម្បីចុច
សេវលេខរបស់នាយនៅក្នុងទូរស័ព្ទរបស់នាយតូចសោះ។
<< ???? >> នាយតូចបើកភ្នែកធំៗ
មើលទៅនាយយ៉ាងហួសចិត្តដល់ប៉ែត
។ មើលមុខអ្នកលួចសេវលេចគេចុះ ឲ្យ
ស្នើធេងធ្វើចរិកឡើងធម្មតា។
YOU ARE READING
𝚂𝚎𝚌𝚛𝚎𝚝 𝙿𝚘𝚕𝚒𝚌𝚎 [ ចប់ ]
Randomខ្ញុំចូលមកក្នុងជីវិតរបស់គេ ក៏ព្រោះតែការងារប៉ុណ្ណោះ។ ប៉ុន្តែហេតុអីខ្ញុំចេះតែមានអារម្មណ៍ប្រច័ណ្ឌគេទៅវិញ? ពេលដែលឃើញគេនៅជាមួយអ្នកផ្សេង។
Part 9: បារម្ភ
Start from the beginning
![𝚂𝚎𝚌𝚛𝚎𝚝 𝙿𝚘𝚕𝚒𝚌𝚎 [ ចប់ ]](https://img.wattpad.com/cover/367687695-64-k139164.jpg)