<< ខ.ខ្ញុំសុំទោស! មកពីព្រឹកមិញខ្ញុំនៅ
ខឹងប៉ារបស់ខ្ញុំពេក >> Sunooអោន
សុំទោសនាយទាំងដឹងកំហុស។
<< មានរឿងអី? ហេតុអីមិនទៅផ្ទះ? ចាំ
បាច់អីរត់គេចពីប៉ា? >> Yunsuសួរ
ម្ដងនេះផ្ទួនៗរហូតដល់Sunooឆ្លើយ
មិនចេញ។
<< អឺ..គឺ.. >> Sunooស្ទាក់ស្ទើរឆ្លើយមិនចេញ ព្រោះខ្លាចខ្មាស់គេរឿង
ដែលខ្លួនត្រូវបង្ខំឲ្យរៀបការ។
<< មិននិយយាយក៏បាន ចង់ញាំុអីទេ? ចាំពួកយើងនាំឯងទៅញាំុអីនៅជិតនេះ
>>
<< អឹម! >> Sunooងួកក្បាលយល់
ព្រម។ពួកគេក៏បាននាំគ្នាដើរទៅញាំុអី
នៅតាមមាត់ផ្លូវទាំងបីនាក់ទៅ។
Skip
ក្រឡេកមកមើលJaeyunឯនេះវិញ
កំពុងតែឈរអើតលើមៗ នៅមុខផ្ទះ
របស់Sunghoon។
<< គេមិននៅផ្ទះទេដឹង? >> និយាយ
ម្នាក់ឯងរួច ក៏ដើរបកក្រោយទៅផ្ទះវិញ។ ពេលនោះក៏ស្រាប់តែមានឡាន
បើកចូលមក ធ្វើឲ្យចាំងភ្នែករបស់នាយ
តូច។
ក្រឹប*
<< ហេតុអីមិនចូលទៅក្នុងផ្ទះ? >>
Sunghoonចុះមកចោទសួរនាយតូច
ដែលឈរពីមុខនាយ។
<< ឲ្យចូលយ៉ាងមិច បើផ្ទះដាក់សោ
ហ្នឹង! >>
<< អឹម យើងភ្លេច >> ថារួចកំម្លោះ
សង្ហារ ក៏បានដើរទៅចាក់សោទ្វារ រួច
ឲ្យJaeyunដើរចូលទៅខាងក្នុងហើយនាយបើកឡានចូលទៅតាមក្រោយ។
_____________________________
មកដល់ក្នុងផ្ទះ Jaeyunរត់សម្ដៅទៅ
កន្លែងLaylaមុនគេ ព្រោះថានឹកខ្លាំង
ណាស់។
<< Layla! Layla! មោះ! >>
Jaeyunរត់ទៅអោបLayla តែក៏ត្រូវ
Laylaព្រុសដាក់។
<< ប្រយ័ត្នវាខាំ >> Sunghoonឈរ
ខាងក្រោយចាំមើល ចិត្តនាយមិនចង់
យកឆ្កែអនាថាមកចិញ្ចើមប៉ុន្មានទេ។
<< អា៎យ... Layla នេះយើងទេណា៎
ឯងភ្លេចយើងហើយមែនទេ? >>
Jaeyunនិយាយរួច ឃើញដូចជា
Laylaស្ងាត់ ក៏ដើរសន្សឹមទៅលើកតែ...
<< អូយ! >> Jaeyunត្រូវបាន
Laylaរើបម្រះ ធ្វើឲ្យក្រចកវា ខ្វាច
ត្រូវដៃ បណ្ដាលឲ្យចេញឈាមមករឹមៗ
VOCÊ ESTÁ LENDO
𝚂𝚎𝚌𝚛𝚎𝚝 𝙿𝚘𝚕𝚒𝚌𝚎 [ ចប់ ]
Diversosខ្ញុំចូលមកក្នុងជីវិតរបស់គេ ក៏ព្រោះតែការងារប៉ុណ្ណោះ។ ប៉ុន្តែហេតុអីខ្ញុំចេះតែមានអារម្មណ៍ប្រច័ណ្ឌគេទៅវិញ? ពេលដែលឃើញគេនៅជាមួយអ្នកផ្សេង។
Part 9: បារម្ភ
Começar do início
![𝚂𝚎𝚌𝚛𝚎𝚝 𝙿𝚘𝚕𝚒𝚌𝚎 [ ចប់ ]](https://img.wattpad.com/cover/367687695-64-k139164.jpg)