Part 6: ត្រូវទឹកភ្លៀង មិនមែនគ្រាប់បែក

Start from the beginning
                                        

<< អ្ហើយ!! យើងកុហកមេការថាមិន
សូវស្រួលខ្លួនហ្នឹងណា៎ ព្រោះខឹងហ្នឹង
អាចៅហ្វាយមុខស្លេកនោះពេក បានជា
ខ្ចិលនៅ >> ឲ្យតែនឹកឃើញឈ្មោះ
Yeonjunម្ដងៗ Beomgyuចង់តែ
ហក់ធាក់បានមួយក្បាច់ពីរក្បាច់តាម
ដែលរៀនមកទេ។ ស្អីគេនៅសុខៗមក
បង្កើតកិច្ចសន្យាថ្មី ហើយថែមទាំងដាក់
លក្ខខ័ណ្ឌថ្មីទៀត។

<< អ៊ីចឹង ប៉ុន្នឹងសិនចុះ! បន្តិចទៀត
យើងទៅដល់ផ្ទះហើយ >>

<< អឺ! ប្រយ័ត្នប្រយែងតាមផ្លូវផង មេឃក៏វាយប់ហើយដែល >>

ក្រោយនិយាយផ្ដែផ្ដាំគ្នារួច អ្នកទាំងពីរ
ក៏ផ្ដាច់ខ្សែរទំនាក់ទំនង។ពេលនោះ
Jaeyunស្រាប់តែឃើញកូនឆ្កែមកពី
ណាមិនដឹង មានសភាពដីពេញខ្លួន ហើយជើងវាមានរបួសទៀត វាដើរមកជ្រោកនៅចំណតឡានជាមួយខ្លួនដែរ។

<< កូនឆ្កែតូច ម៉ែរបស់ឯងនៅឯណា?
មិចក៏បណ្ដាយឲ្យឯងដើរតែឯងកណ្ដាលហាលភ្លៀងអញ្ចឹង? >>
Jaeyunដើរទៅបម្រុងនិងទៅលើកបីកូនឆ្កែនោះ តែក៏ត្រូវកូនឆ្កែនោះដើរ
គេចចេញទៅខាងក្រៅ។

<< កុំខ្លាចអី យើងមិនធ្វើបាបឯងទេ
ឆ្លាត...មោះចាំយើងយកឯងទៅចិញ្ចឹម
ណា៎... >> Jaeyunបក់ដៃហៅកូនឆ្កែ
នោះមកជិតខ្លួន វាក៏ដើរសន្សឹមៗមក
មែន។ ពេលនោះJaeyunមានអារម្មណ៍ថាមេឃរាំងភ្លៀង។

<< អេ! រាំងភ្លៀងហើយតើ តែហេតុអី
រាំងតែកន្លែងយើងអញ្ចឹង? >> ដោយ
ឆ្ងល់ពេកJaeyunក៏ងើយមើលទៅ
ខាងលើក្បាលខ្លួន ឃើញថាមេឃមិន
ទាន់រាំងភ្លៀងទេ តែមានមនុស្សយកឆ័ត្រមកបាំងឲ្យខ្លួនសោះ។

<< គិតថាខ្លួនឯងក្បាលដែករឺយ៉ាង
មិច បានជាមកអង្គុយហាលភ្លៀង
អញ្ចឹង? >> នាយកម្លោះហាស្ដីទៅ
Jaeyunយ៉ាងឃ្នាស់ចិត្ត។

<< នេះលោក! គឺ..មិនមែនសុខៗខ្ញុំមក
អង្គុយហាលភ្លៀងទេ មកពីខ្ញុំឃើញ
កូនឆ្កែនេះ វាគួរឲ្យអាណិយពេក >>
Jaeyunងើយមើលមុខនាយម្ដងទៀត
ទើបដឹងថានាយគឺជាកម្លោះសង្ហារដែល
ខ្លួនធ្លាប់គិតថាជាមនុស្សគថ្លង់នៅថ្ងៃ
នោះសោះ។

<< បារម្ភពីសត្វឆ្កែ ចុះមានបារម្ភពីខ្លួន
ឯងខ្លះរឺអត់? មកអង្គុយហាលភ្លៀង
អញ្ចឹងរស់បានប៉ុន្មានថ្ងៃ? >>

 𝚂𝚎𝚌𝚛𝚎𝚝 𝙿𝚘𝚕𝚒𝚌𝚎 [ ចប់ ]Where stories live. Discover now