ភាគទី30:ងក់ងរ

58 15 2
                                    

ទីប្រឹក្សាបេះដូង

ភូមិគ្រឹះវ៉ាង

"លោកប្ដីបងធ្វើអីម្ដេចក៏យូរម្ល៉េះ"

ចាន់រអ៊ូឡើងព្រោះអង្គុយចាំស្វាមីយូរហើយមិនឃើញចុះមកសោះ ម្សិលមិញនិយាយគ្នាហើយថាទៅពិនិត្យពោះពីព្រឹកនឹងអាលល្ងាចនាំគេទៅដើរលេង តែមើលចុះឥឡូវម៉ោង៣ហើយមិនទាន់ចេញពីផ្ទះផង។

"បាទអូនបាទរកបងមានការអ្វី"

យីបូចុះមកដោយខោអាវធម្មតាចាន់ឃើញដូច្នេះទៅជាចំហរមាត់ធ្លុង នេះឡើងទៅយូរហើយមិនទាន់ដូរខោអាវទៀតតើឡើងទៅធ្វើអី។

"បងឡើងទៅធ្វើអីម្ដេចមិនទាន់ដូរខោអាវទៀត"

"បងឡើងទៅធ្វើការតើហេតុអ្វីត្រូវដូរខោអាវដែរ"

យីបូឮហើយអស់សំណើចជាមួយប្រពន្ធនេះគ្រាន់តែគេនៅផ្ទះក៏ចង់ឲស្លៀកពាក់សង្ហាដែរឬ តែនាយប្រហែលជាភ្លេចហើយថានាយបានសន្យាថាជូនគេដើរលេងទើបបែរជាអស់សំណើចបែបនេះ។

ធ្វើអ៊ីចឹងតែប៉ុន្មានដងទៀតខ្លារត់ចោលទៀតមិនខានទេបង(⁠ ⁠・ั⁠﹏⁠・ั⁠)

"បងភ្លេច?អូខេខ្ញុំដឹងហើយថាក្នុងចិត្តអ្នកការងារសំខាន់ខ្លាំងថ្នាក់ណា"

ចាន់ឈប់និយាយងាកមុខចេញព្រោះតែងក់ងរដែលស្វាមីហ៊ានភ្លេចពាក្យដែលនិយាយជាមួយគេកាលពីម្សិលមិញ។

"ចាន់អូនកើតអីម្ដេចនិយាយអ៊ីចឹង"

យីបូចូលទៅឱបស្មាប្រពន្ធឲងាកមកក៏ឃើញថាគេស្រក់ទឹកភ្នែកម៉ាត់ៗដូចគេវាយច្រំធាន់ទាំងគេមិនទាំងបានសូម្បីសម្ដីធ្ងន់ដាក់។

"កុំមករវល់រឿងអញ ហ្ហឹកៗទៅៗធ្វើការទៅកុំមកខ្វល់"

ដូចដឹងហើយថាអ្នកមានទម្ងន់ពូកែតូចចិត្តបែបណា ប៉ះនៅកំឡុងពេលនេះសម្រស់មិនស្រស់ស្អាតដូចពេលខ្លួនមួយទៀតគេកាន់តែតូចចិត្តត្បិតគិតថាស្វាមីលែងស្រឡាញ់ដូចមុន។

"អូនកើតអ្វី ប្រាប់បងមកមើល"

យីបូស្លុតចិត្តលើកដៃមកជូតទឹកភ្នែកឲប្រពន្ធព្រោះនិយាយគ្នាសុខៗក៏យំបែបនេះគេអត់ភ័យមិនបានទេខ្លាចប្រពន្ធមិនស្រួលត្រង់ណា។

ទីប្រឹក្សាបេះដូង(ឈុតសេរី:ទឹកឃ្មុំព្រៃ)Where stories live. Discover now