ទីប្រឹក្សាបេះដូង
បន្ទប់អាហារ
"ថ្ងៃនេះម៉ាក់បានឲបម្រើធ្វើម្ហូបប៉ុន្មានមុខដែលមិនមែនជាគ្រឿងសមុទ្រជាពិសេសសម្រាប់មូឈី"
អ្នកស្រីមីនញញឹមពេលឃើញកូនៗមកជុំគ្នាបែបនេះ គាត់ក៏ចាស់ណាស់ហើយតាមចិត្តក៏ចង់ឲកូនៗមករស់ក្បែរតែពួកគេមានការងារនិងគ្រួសាររៀងខ្លួនទៅហើយទើបមិនបង្ខំនាំឲមានសម្ពាធ។
"អរគុណម៉ាក់"
ជីមីនញញឹមអរគុណគាត់ហើយហួសទៅមើលមុខនាយជាគូដណ្ដឹងដែលអង្គុយខាងមុខគេបន្ទាប់ពីអ្នកស្រីមីន។នៅតុអាហារស៊ូហ្កាយកចិត្តទុកដាក់ជាមួយជីមីនណាស់ចាប់នេះចាប់នោះឲរហូតដល់អ្នកដែលជាឪពុកម្ដាយឃើញហើយអត់ញញឹមមិនបាន ស៊ូមីឱនមុខចុះពេលឃើញភាពផ្អែមល្ហែមរវាងស៊ូហ្កាជាមួយជីមីន ខុសពីគេដែលចាប់ផ្ដើមសោះកក្រោះប៉ុន្មានខែចុងក្រោយនេះ។
សុខៗបង្គាមួយចានក៏ខិតមកក្បែរដៃស៊ូមីឃើញហើយងើបមុខយ៉ាងលឿនក្នុងចិត្តអរភ័យរំភើបជាខ្លាំង។
"អូនញុាំទៅ"
យ៉ុនហ្គីញញឹមដាក់ប្រពន្ធគេសង្កេតដឹងថាស៊ូមីនឹងអន់ចិត្តដែលមួយរយៈធំក្រោយនេះគេព្រងើយហើយព្យាយាមយកចិត្តទុកដាក់ជាមួយជីមីនដែលជាអនាគតប្អូនថ្លៃទៅវិញ ទើបតែអម្បាញ់មិញពេលឮសម្ដីជីមីនហើយទើបគេភ្ញាក់រលឹកអតីតកាលគេបានធ្វើឲមនុស្សដែលគេស្រឡាញ់ឈឺចាប់ម្នាក់ហើយគេមិនអាចបន្តធ្វើបាបម្នាក់ទៀតទេ។
ព្រឹកថ្មី
ព្រឹកនេះទាំងស៊ូហ្កានិងជីមីនពួកគេមិនបានទៅធ្វើការទេព្រោះចង់មានពេលផ្ទាល់ខ្លួនសម្រាកលំហែរខ្លះដោយមិនបានមកតែពីរនាក់ឡើយគេក៏បានបបួលថេហ្គុកមកដូចគ្នា ហើយក៏មិនខុសពីរាល់ដងពួកគេញុាំអាហារ មើលកុន ទិញសម្លៀកបំពាក់ដែលជាចំណូលចិត្តរបស់នាយតូចៗរបស់យើង។
ថ្ងៃនេះថេហ្គុកមិនបានត្រឡប់ទៅព្រមគ្នាឡើយលាព្រោះជុងហ្គុកមានប្រជុំនៅពេលរសៀលទើបមិនបាននៅបន្តយូរ ចេញពីហាងសម្លៀកបំពាក់ហើយជីមីនក៏ចូលហាងសាឡនម្ដងថ្ងៃនេះគេចង់ដូរម៉ូតក្រចកព្រោះព៌ណនៅលើដៃគេវាខូចទៅហើយ។
YOU ARE READING
ទីប្រឹក្សាបេះដូង(ឈុតសេរី:ទឹកឃ្មុំព្រៃ)
Actionផ្កាយVsព្រះចន្ទ=ឈឺចាប់ ចុះបើ ផ្កាយVsប្រមុខកោះផ្កាយវិញ=???