ភាគទី21:អាយដលក្នុងចិត្ត

73 18 12
                                    

ទីប្រឹក្សាបេះដូង

ក្ដីស្រឡាញ់មិនស្ថិតលើពេលវេលា ភេទ ឋានៈពណ៌សម្បុរឡើយ ការស្រឡាញ់គឺប្រើបេះដូងមកបំពេញ ដូច្នេះវាគ្មានពាក្យថាខុសឡើយពេលអ្នកស្រឡាញ់នរណាម្នាក់។

រសៀល

"សួស្តីលោកណៃ"

ដល់ម៉ោងណាត់ជីមីននិងស៊ូហ្កាក៏នាំគ្នាមកយ៉ុនហ្គីមិនបានមកឡើយគេឲស៊ូហ្កាមកជួបជំនួសដោយយកលេសថាជាប់រវល់ជួបជុំជាមួយប៉ាម៉ាក់ក្មេក។

"បាទ មិននឹកស្មានថាខ្ញុំមានឱកាសបានជួបលោកអាស្តៀរិយ៍សោះ"

ដោយសារយ៉ុនហ្គីក៏បានខលមកសុំទោសដែលមិនអាចទៅបាន តែគេក៏បានឲប្អូនទៅជំនួសលោកក៏យល់ដូចជាយ៉ុនហ្គីយោគយល់ដល់គាត់លើកមុនយ៉ាងអញ្ចឹង។

ការសន្ទនាបានបញ្ចប់យ៉ាងរលូនជីមីននៅជជែកជាមួយប្រពន្ធលោកណៃរហូតដល់រសៀលទើបពួកគេលាទៅវិញ មកដល់ខនដូរជីមីនចូលទៅងូតទឹកមុនឯស៊ូហ្កាក៏នៅអង្គុយមើលការងារក្នុងទូរសព្ទ័នៅខាងក្រៅ ការងារនៅកោះគេត្រួតពិនិត្យតាមរយៈឈុនផ្ញើមកបើការងារណាសំខាន់ក៏ត្រូវទៅមើលផ្ទាល់។

"អូនចេញមកហើយ អង្គុយត្រង់នេះមកបងជូតសក់ឲ"

ស៊ូហ្កាទុកទូរសព្ទ័ចោលរួចប្រញាប់ទាញប្រពន្ធមកអង្គុយលើកៅអីមុខកញ្ចក់ កន្សែងសប៉ះជាមួយសរសៃសក់ស្រាលៗបញ្ជាក់ពីកម្លាំងអ្នកជូតថាថ្នមប៉ុណ្ណា ជីមីនលាបមុខបណ្ដើរភ្នែកក៏លួចមើលនាយម្ដងម្កាលផងដែរ ស្នាមញញឹមតិចៗក៏លេចឡើងពេលសម្លឹងមើលសកម្មភាពថ្នាក់ថ្នាមរបស់ស៊ូហ្កាមកលើគេតាមកញ្ចក់។

"សម្លឹងបងបែបនេះមានគំនិតមិនល្អមកលើបងមែនទេ"

ជូតរួចស៊ូហ្កាក៏បានដៃញ៉ោះជីមីនតែម្ដងនាយតាមទាន់គេមើលមកនាយញឹកញាប់តែមិនមាត់ចាំឲរួចដៃសិន។

"ឆឹស!ជឿជាក់ហួសមុខដូចលោកទោះជាជួលឲមើលក៏មិនមើលផង"

ជីមីនធ្វើមុខឆើយសម្លឹងទៅអ្នកដែលជឿជាក់លើខ្លួនឯងជ្រុល គេគិតថាគេសង្ហាហើយនឹងហា៎

គេសង្ហាមែនតើកូន(⁠ᗒ⁠ᗩ⁠ᗕ⁠)

"អូនប្រាកដថាជួលក៏មិនមើល?"

ទីប្រឹក្សាបេះដូង(ឈុតសេរី:ទឹកឃ្មុំព្រៃ)Where stories live. Discover now