ទីប្រឹក្សាបេះដូង
មានស្វាមីភរិយាមានបងប្អូនភ្លោះមិនមែនជាការងាយទេទៅណាមកណាគ្រច្រឡំពេញនឹងនៅតែមានថ្ងៃណាគេវៃច្រំឡំដែរទេ។
"មិនមែនបែបនេះទេ គេជាស៊ូហ្កា អាស្ដៀរិយ៍ប្អូនរបស់មីនយ៉ុនហ្គី"
ជីមីនណែនាំមួយៗមិនឲអ៊ុនវ៉ូយល់ច្រឡំ បើអ៊ុនវ៉ូក៏យល់ច្រឡំបែបនេះអ្នកផ្សេងក៏គិតអ៊ីចឹងដូចគ្នា។
"ហើយក៏ជាស្វាមីរបស់អូនដូចគ្នា"
ស៊ូហ្កាញញឹមបន្ថែមឃ្លាដែលជីមីនភ្លេច ណែនាំទាំងអស់ម្ដេចមិនណែនាំផងថាគេជាប្ដី បើមិនណែនាំទុកគេណែនាំខ្លួនឯង។
"អូហ៍!សុំទោសលោកអាស្ដៀរិយ៍ ចៃដន្យពួកលោកមុខដូចគ្នាពេក"
"មិនអីទេ ព្រោះប្រពន្ធខ្ញុំកាលជួបដំបូងក៏បែបនេះ"
និយាយរំលឹកដល់ហើយគេចង់តែសើចមិនដឹងអីផងត្រូវទាត់ឡើងចង់ប្រើការលែងកើត។
"អ៊ីចឹងមិនរំខានបន្តទេ ជីមីនបងទៅហើយណាបាយៗ"
"បាទបាយៗបង"
មិនអាចផ្ដល់ការស្រឡាញ់មិនអាចបានជាគូប៉ុន្តែពួកគេក៏អាចជាបងប្អូនគ្នាបានដែរតើ តែរឿងដែលនឹកស្មានមិនដល់នោះគឺគ្រប់សកម្មភាពជីមីននិងស៊ូហ្កាត្រូវបានថតដោយអ្នកកាសែតប្រាកដណាស់វាមិនមានចំណងជើងត្រឹមអតីតបងប្អូនធម៌ណាត់ជួបញុាំអីជាមួយគ្នាធម្មតាឡើយ។
ទន្លេហុឺណានជាកន្លែងដ៏រីករាយសម្រាប់អ្នកចង់លំហែរអារម្មណ៍ មកដល់គេមិនទាន់ចង់ធ្វើការឡើយទើបកាន់ដៃជីមីនមកទីនេះ គេមិនដឹងថាថ្ងៃស្អែក ខានស្អែកមានរឿងអ្វីៗដែលគេដឹងគេចង់ចំណាយពេលជាមួយជីមីនឲបានច្រើន។
"អូនចូលចិត្តទីនេះទេ"
តាមមនុស្សស៊ើបទីនេះជាកន្លែងដែលជីមីននិងយ៉ុនហ្គីបានជួបបាននិយាយគ្នាដំបូងទើបគេនាំមកគេនិងប្ដូរទីនេះកន្លែងដែលមានអនុស្សាររវាងយ៉ុនមកជារបស់គេវិញ។
"វាក៏ល្អ"
រឿងអតីតកាលជីមីនលែងនឹកខ្វល់នឹកឈឺចាប់ទៀតហើយ គេបណ្ដោយវាតាមពេលវេលាទៅហើយរឿងកន្លងមកចាត់ទុកថាគេជំពាក់កម្មយ៉ុនហ្គីពីជាតិមុនហើយលុបលាងនៅជាតិនេះចុះ។
YOU ARE READING
ទីប្រឹក្សាបេះដូង(ឈុតសេរី:ទឹកឃ្មុំព្រៃ)
Actionផ្កាយVsព្រះចន្ទ=ឈឺចាប់ ចុះបើ ផ្កាយVsប្រមុខកោះផ្កាយវិញ=???