ទីប្រឹក្សាបេះដូង
ភូមិគ្រឹះមីន
ក្រាក!!
"បងមកពីណាម្ដេចស្មាននេះទើបមកដល់"
ទ្វារបើកដឹងដណណើរថាជាអ្នកណាហើយស៊ូមីក៏សួរឡើងពេញមួយថ្ងៃនេះគេមិនបានទៅណាទេ នៅអង្គុយគិតរឿងល្អៗរវាងគេជាមួយយ៉ុនហ្គីកន្លងមក គិតហើយក៏យំៗរហូតលែងមានទឹកភ្នែកចេញមកទៀតមានអារម្មណ៍ថាក្នុងចិត្តខ្សោះល្វើយខ្លាំងណាស់។
"បងមានណាត់និយាយការងារជាមួយភ្ញៀវ"
យ៉ុនហ្គីដើរទៅបើកភ្លើងរួចទើបឈានមកជិតប្រពន្ធ គ្រាន់តែឃើញគេមកក្បែរស៊ូមីងាកមើលគេទឹកភ្នែកហូររហាមទាំងដែលវាទើបនឹងស្ងួតអម្បាញ់មិញ។
"និយាយជាមួយភ្ញៀវ?ភ្ញៀវបែបណាទើបចាំបាច់និយាយគ្នាលើគ្រែហ្ហឹកៗ"
ស៊ូមីងើបឈរស្រែកយំសួរដៃចង្អុលទៅស្នាមក្រែម ភ្ញៀវលំដាប់ណាទើបទាល់តែនិយាយលើគ្រែទើបអាចនិយាយបាន ការងារសំខាន់ខ្លាំងថ្នាក់ណាទើបទាល់តែប្រើរាងកាយទើបដំណើរការបាន រាល់ថ្ងៃមានអាណិតចិត្តប្រពន្ធទេថ្ពាល់មិនដែលបានស្ងួត ខ្នងដៃប្រើមិនដែលបានសម្រាកជូតទឹកភ្នែករាល់ថ្ងៃ។
"បើដឹងហើយអូននៅសួរធ្វើអីទៀត?មនុស្សប្រុសត្រូវការសប្បាយជារឿងធម្មតាទេតើ"
ធម្មតា?ហេតុអ្វីឲតែនាមជាស្វាមីភាគច្រើនគិតថាការភិតក្បត់ជារឿងតូចតាច មកវិញប្រពន្ធយំសួរនាំពីរឿងនេះថាប្រពន្ធរករឿងឈ្លោះធ្វើឲបាត់បង់សុភមង្គលក្នុងគ្រួសារចុះទង្វើខ្លួនវិញគេហៅថាជាអ្វី?
"ជារឿងធម្មតា?ហ្ហឹកជារឿងធម្មតាល្អហ្ហឹកអ៊ីចឹងបើអូនចង់សប្បាយក៏បានដូចគ្នាតើមែនទេ?"
គេក៏ជាប្រុសតែហេតុអីគេមិនបានគិតពីរឿងភិតក្បត់ដូចនាយ គេថ្នមណាស់ចិត្តដៃគូមិនហ៊ានស្និទ្ធស្នាលជាមួយអ្នកណាឡើយខ្លាចមានព័តមាននាំឲខូចកេរ្តិ៍ឈ្មោះនិងនាំឲមានមន្ទិលលើគ្នាឡើយ តែនាយហេតុអីមិនគិតដូចច្នោះដែរ?
"អូនហ៊ានឬ?"
គេជាប្ដីគេមានសិទ្ធិរកសុីក្រៅហើយវាក៏ជារឿងធម្មតា តែស៊ូមីជាប្រពន្ធគួរតែមានភាពស្មោះត្រង់ហើយប្រគល់ឲស្វាមីតែម្នាក់មិនមែនផ្តល់ឲទូទាំងប្រុសទេ។
ESTÁS LEYENDO
ទីប្រឹក្សាបេះដូង(ឈុតសេរី:ទឹកឃ្មុំព្រៃ)
Acciónផ្កាយVsព្រះចន្ទ=ឈឺចាប់ ចុះបើ ផ្កាយVsប្រមុខកោះផ្កាយវិញ=???