ទីប្រឹក្សាបេះដូង
"សូមឲម្ចាស់កោះរីករាយនៅក្នុងយប់នេះ ថ្នមបុត្រផ្កាយរបស់ពួកយើងផងទ្រង់នៅក្មេងខ្ចីណាស់"
ឃើញចៅហ្វាយអៀនដល់ដើរចេញញាប់ជើងហើយ នាយជំនិតនៅស្រែកបន្ទរនាំសម្លេងហ៊ោអឺងកងបន្ថែមទៀតឲអ្នកជាចៅហ្វាយបានឮទៀត។
"ប្រមុខ!"
ឃើញនាយប្រមុខមកដល់មុខបន្ទប់ពួកនាងក៏នាំគ្នាឱនគោរព ស៊ូហ្កាមិនមាត់បក់ដៃឲពួកនាងចេញទៅវិញ ដើម្បីបានសប្បាយជាមួយគេបើមិនអ៊ីចឹងក៏បានទៅសម្រាក។
នាយសង្ហាដើរចូលមកខាងក្នុងយ៉ាងថ្នមសម្លេងបំផុតខ្លាចរំខានដល់ភរិយាថ្មោងថ្មីរបស់ខ្លួន។
"អរគុណអូនដែលយល់ព្រមរៀបការជាមួយអូន អរគុណដែលព្រមធ្វើជាផ្កាយបំភ្លឺដល់បង"
ស៊ូហ្កាដាក់ខ្លួនអង្គុយក្បែរជីមីនលើកដៃវែកសក់ដែលធ្លាក់បាំងមុខស្រស់ស្អាតរបស់ផ្កាយតូចរបស់គេ នៅពេលជួបជីមីនដំបូងគេលួចនឹកសួរខ្លួនឯងក្នុងចិត្តថា តើក្នុងលោកនៅមានបុរសណាស្រស់ស្អាតដូចជីមីនទៀតដែរឬទេ?
"ហ្ហឹម!"
ដោយមានអារម្មណ៍ថាក្ដៅជីមីនចាប់ទាញអាវចេញតិចៗតាមរបៀបមនុស្សមមើ ឃើញបែបនេះនាយធំក៏ងើបចេញទៅក្នុងបន្ទប់ទឹកនិងចេញមកវិញជាមួយកន្សែងនិងទឹកមួយចានថ្មល្មមសម្រាប់ដាក់ទឹកជូតខ្លួន។
"បងសុំអនុញ្ញាតណា"
នាយនិយាយសុំអនុញ្ញាតមនុស្សដែលលង់លក់ទៅមិនដឹងអី ទោះបីជានាយចង់ធ្វើអ្វីលើសពីជូតខ្លួនក៏ប្រហែលគេមិនដឹងដូចគ្នា។
កន្សែងព៌ណសចាប់ជូតលើរង្វង់មុខថ្មមៗហាក់ដូចខ្លាចគេឈឺ បន្ទាប់មកទើបអូសមកកញ្ចឹងក នាយសង្ហានៅបន្តជូតខ្លួនឲគេមួយតួខ្លួនតែម្ដង មិនថាផ្នែកខាងលើឬខាងក្រោមហើយក៏ប្ដូរយកអាវស៊ឺមីព៌ណសរបស់ខ្លួនមកឲគេពាក់ជំនួសឈុតដែលមកពីពិធី។
"សុបិនល្អផ្កាយតូចរបស់បង"
នាយថើបថ្ងាសគេបន្តិចរួចទើបបិទភ្លើងទុកតែអំពូលពងមាន់ក្បាលដំណេកប៉ុណ្ណោះ នាយធំបើកទូរយកភួយនុងខ្នើយមួយទៅគេងលើសាឡុងគៀនជញ្ជាំង គេមិនហ៊ានគេងគ្រែជាមួយជីមីនព្រោះគេមិនទាន់ទទួលខ្លួននៅឡើយទេ។
KAMU SEDANG MEMBACA
ទីប្រឹក្សាបេះដូង(ឈុតសេរី:ទឹកឃ្មុំព្រៃ)
Aksiផ្កាយVsព្រះចន្ទ=ឈឺចាប់ ចុះបើ ផ្កាយVsប្រមុខកោះផ្កាយវិញ=???