ភាគទី04:បំបៅដោះកូន

82 20 0
                                    

ទីប្រឹក្សាបេះដូង

ឃើញគេឡើងទៅខាងលើតាំងៗបែបនេះគេក៏សើចញ៉ោះថែមដំបូងថាលាក់ចរឹកតែមើលទៅលាក់លែងបានហើយ បើអាល្អិតម៉ូម៉ូគេខឹងគួរឲខ្នាញ់ថ្នាក់នេះ។

"បងប្អូនគេនេះចរឹកគួរឲស្អប់ដូចគ្នា"

ជីមីននិន្ទាដោយការខឹងចិត្តព្រោះកាលពីមុនក៏ដោយសារអាទង្វើបែបនេះហើយទើបគេលង់ងងឹតងងុលឲគេលួងលោមរត់តាមគេត្រុកៗដូចឆ្កែម្ដងហើយម្ដងទៀត

"ម៉ែដោះថាម្នាក់នេះយ៉ាងម៉េចដែរ"

មកមើលឯក្រោមវិញស៊ូហ្កាញញឹមនិយាយជាមួយម៉ែដោះទាំងភ្នែកសម្លឹងទៅទ្វារបន្ទប់អ្នកខាងលើ នៅជាមួយគេត្រឹមមួយថ្ងៃនាយមានអារម្មណ៍ថាបេះដូងដែលក្រៀមស្វិតជាយូរក៏មានអ្នកយកអាសារជួយប្រោសព្រំឲ។

"គួរស្រឡាញ់ណាស់ អ្នកប្រុសចាប់អារម្មណ៍គេឬ តែមើលទៅគេដូចជាស្អប់អ្នកប្រុសណាស់"

ពេលឮសម្ដីម៉ែដោះនាយគ្រាន់តែញញឹមឆ្លើយបាទនាយចាប់អារម្មណ៍គេទាំងដឹងហើយថាគេស្អប់មុខខ្លួនតែនាយមិនមានបញ្ហាអ្វីទេ នាយនឹងព្យាយាមឲគេស្រឡាញ់នាយឲបានហើយនឹងត្រូវតែដឹងដូចគ្នាពីមូលហេតុដែលគេស្អប់យ៉ុនហ្គីបងប្រុសភ្លោះរហូតរាលដាលស្អប់ដល់ទាំងគេ។

ព្រឹកថ្មី

ព្រឹកនេះនាយកំលោះស្លៀកពាក់ចេញមកយ៉ាងសង្ហា នាយកំលោះចុះមកលោតតិចៗហួចយ៉ាងក្រលួចជាភ្លេចតាមបែបមនុស្សសប្បាយចិត្ត។

"ម៉ែដោះ មូមូគេភ្ញាក់ឬនៅ"

នាយងាកមើលឆ្វេងស្ដាំមិនឃើញជីមីនទើបចាប់សួរខ្លាចថាគេមានបញ្ហាអីព្រោះនេះក៏ថ្ងៃហើយមិនឃើញមនុស្សសោះ។

"អូហ៍!អ្នកប្រុសតូចអង្គុយលេងនៅឯទោងក្បែរកញ្ចុះចាស៎"

ជីមីនភ្ញាក់តាំងពីព្រលឹមស្រាងៗព្រោះវាជាទម្លាប់គេទៅហើយ ភ្ញាក់មកក៏ជួយការងារម៉ែដោះព្រោះក្រែងចិត្តម្ចាស់ផ្ទះគេ។

"ម៉ែដោះកុំភ្លេចឲគេទៅសម្អាតបន្ទប់ខ្ញុំផង"

នាយដើរទៅហួសបន្តិចទើបនឹកឃើញងាកមកប្រាប់ម៉ែដោះទាំងស្នាមញញឹម និយាយរួមតាំងពីយប់មកដល់ពេលនេះនាយនិយាយអ្វីក៏ញញឹមដល់បែបនោះគាត់ចង់ខ្លាចវិញតើ។

ទីប្រឹក្សាបេះដូង(ឈុតសេរី:ទឹកឃ្មុំព្រៃ)Where stories live. Discover now